ជីវិតកម្សាន្ដ
ឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភ ២០ លានរៀល ក្នុងកម្មវិធីខ្មុកខោល ជំរុញ និងលើកទឹកចិត្តយុវជនផ្សព្វផ្សាយសិល្ប:វប្បធម៌បុរាណខ្មែរទៅអន្តរជាតិ ក្នុងនាមកូនចៅជំនាន់ក្រោយ
កាលពីល្ងាចថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២២ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស បានអញ្ជើញជាគណៈអធិបតីកម្មវិធីខ្មុកខោល និងបាននាំយកថវិកាចំនួន ២០ លានរៀល ជូនសាលាសិល្បៈហ្វ៊ូណន ដើម្បីពង្រឹងគោលជំហរ និងក្ដីបំណងរបស់ Galaxy navatra ក្នុងយុទ្ធនាការចូលរួមគ្នាជំរុញ និងផ្សព្វផ្សាយសិល្បៈ វប្បធម៌ បុរាណខ្មែរទៅអន្តរជាតិ។

ក្នុងសន្ទរកថារបស់ខ្លួន លោកឧកញ៉ា ឡេង ប្រុស បានថ្លែងថា លោកពិតជាមានក្ដីសោមនស្សក្រៃលែង ដែលបានចូលរួមកម្មវិធី ខ្មុកខោល។ លោកថា កម្មវិធីនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបំផុសការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ និងយុវជន ឱ្យឈ្វេងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈបុរាណ ជាពិសេសល្ខោនខោលខ្មែរ ដើម្បីបន្តសាមគ្គីគ្នាថែរក្សា ការពារ ឱ្យបានស្ថិតស្ថេរគង់វង្សជានិច្ចនិរន្ត។

ទន្ទឹមគ្នានោះ លោកឧកញ៉ា អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស ក៏បានអំពាវនាវ សូមប្រជាពលរដ្ឋខ្មែរបន្តចូលរួមទាំងអស់គ្នា ថែរក្សាបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបដែលបុព្វបុរសយើង បានបន្សល់ទុករហូតដល់សព្វថ្ងៃ។ លោកបន្តថា ការចូលរួមគ្រប់រូបភាពនៃការថែរក្សា អភិរក្ស និងជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដូនតាយើង មិនត្រឹមតែជាសក្ខីភាពបង្ហាញពីភាពរុងរឿងថ្កុំថ្កើងគួរជាទីស្ញប់ស្ញែងនៃមនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងមានតួនាទីដ៏សំខាន់ក្នុងការផ្សារភ្ជាប់រវាងមនុស្ស និងមនុស្ស សង្គម និងសង្គម ព្រមទាំងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពផងដែរ។


កម្មវិធី “ខ្មុកខោល” គឺគម្រោងមូលនិធិ ១០០០រៀល ដើម្បីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ សម្ដែងល្ខោនខោលដ៏អស្ចារ្យ នាចុងឆ្នាំ ២០២២ ក្រោមការរៀបចំ និងកៀរគងមូលនិធិសប្បុរសជនក្នុង និងក្រៅប្រទេស ដោយលោក ស៊ុប ស័ក្ខរា ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍សម្ដែងសិល្បៈល្ខោនខោលខ្នាតធំ រួមទាំងសហការីជាច្រើនរូបទៀត។





គួររំឮកឡើងវិញដែរថា របាំព្រះរាជទ្រព្យ ត្រូវបានប្រកាសទទួលស្គាល់ដោយអង្គការយូណេស្កូថា ជាស្នាដៃឯកផ្នែកវេហាកោសល្យនៃមនុស្សជាតិ នៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០០៣។ ដោយឡែក ល្ខោនស្រមោលស្បែកធំ ត្រូវបានប្រកាសទទួលស្គាល់ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០០៥។ សម្រាប់ល្ខោនខោលវិញ ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូថា ទម្រង់ល្ខោនដ៏ចំណាស់របស់កម្ពុជា ដែលត្រូវគាំពារ និងត្រូវយកចិត្តទុកដាក់ជាបន្ទាន់ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨៕




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ