ជីវិតកម្សាន្ដ
លេចឮពាក្យចចាមអារ៉ាម Fan Bingbing កំពុងទាក់ទងនាយកប្រតិបត្តិក្រុមហ៊ុនហិរញ្ញវត្ថុ
តារាសម្ដែងចិន ហ្វាន ពីងពីង (Fan Bingbing) ដែលព្យាយាមគេចមុខពីសាធារណជន ចាប់តាំងពីរឿងអាស្រូវគេចពន្ធរបស់នាងក្នុងឆ្នាំ២០១៧មក ពេលនេះ ត្រូវបានគេប្រទះឃើញ ស្និទ្ធស្នាលជាបុរសម្នាក់។

ថ្វីបើនាងមិនទាន់បញ្ជាក់ថាខ្លួនកំពុងមានទំនាក់ទំនងស្នេហាក៏ដោយ ប៉ុន្តែមានការចែកចាយវីដេអូមួយ ដែលបង្ហាញពីកាយវិការស្និទ្ធស្នាលរវាងនាងជាមួយបុរសសង្ហាម្នាក់ នៅខាងក្រៅភោជនីយដ្ឋាន។ គេឃើញបុរសម្នាក់នោះឱប និងថើបថ្ងាសរបស់ ហ្វាន ពីងពីង ចំណែកនាងថែមទាំងអង្អែលក្បាលពោះគាត់ទៀតផង។
អ្នកនិយមលេងអ៊ីនធឺណេត ក៏ឃើញវីដេអូថ្មីមួយទៀត ដែលនាងច្រៀងខារ៉ាអូខេ ហើយគេបានឃើញបុរសដែលមានមុខមាត់ស្រដៀងគ្នា កំពុងអង្គុយក្បែរនាងផងដែរ។

ក្រោយពេលព័ត៌មានស្នេហារបស់នាងបានសាយភាយនៅលើបណ្តាញសង្គម Weibo កាលពីចុងសប្តាហ៍នេះ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានចេញមុខបកស្រាយលម្អិត ពាក់ព័ន្ធពាក្យចចាមអារ៉ាមអំពីមិត្តប្រុសរបស់ ហ្វាន ពីងពីង។
គេអះអាងថា បុរសម្នាក់នោះជាអ្នកធ្វើការក្នុងក្រុមហ៊ុនហិរញ្ញវត្ថុមួយ កាន់តំណែងជានាយកប្រតិបត្តិ។ បុរសរូបនោះក៏ធ្លាប់ចូលបម្រើយោធា១៨ឆ្នាំមកហើយ ហើយបច្ចុប្បន្នមានអាយុ ៤០ឆ្នាំ ស្របាលគ្នាទៅនឹង ពីងពីង ដែរ។

ហ្វាន ពីងពីង បានបែកបាក់ជាមួយតារាសម្តែង Li Chen កាលពីឆ្នាំ ២០១៩ ដោយសាររឿងអាស្រូវរបស់នាង ដូច្នេះហើយទើបមានការរិះគន់យ៉ាងខ្លាំង ចំពោះជីវិតស្នេហារបស់នាង។
ធ្លាប់តែជាតារាស្រីល្បីឈ្មោះលំដាប់អន្តរជាតិរបស់ប្រទេសចិនម្នាក់ រឿងអាស្រូវនោះបានបំផ្លាញអាជីព ក៏ដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់នាងយ៉ាងច្រើនផងដែរ ដោយនាងត្រូវបានពិន័យជាប្រាក់ចំនួន ៨៨៣លានយ័ន ពីបទគេចពន្ធ។

យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នាងបាននិងកំពុងវិលត្រឡប់មកកាន់វិស័យសិល្បៈវិញ ខណៈថ្មីៗនេះនាងបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងរឿង Insider របស់ទូរទស្សន៍ K-drama ដែលបានចាប់ផ្តើមចាក់ផ្សាយកាលពីថ្ងៃទី៨ ខែមិថុនា៕




ប្រែសម្រួល៖ សន្យា
ប្រភព៖ Asiaone
ចុចអាន៖ ប្រវត្តិខ្លះៗរបស់តួឯកស្រីរឿង “សំណុំក្ដីក្រើកមេឃ” និងបញ្ហាចម្រូងចម្រាសមុនចាកចេញពី TVB

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ