ជីវិតកម្សាន្ដ
រ៉ាប៊ី ធ្លាប់ជ្រកក្រោមក្រុមហ៊ុនសិល្បៈជប៉ុន មុនក្លាយជាតារាចម្រៀង
តារាចម្រៀង SEXY រ៉ាប៊ី ម្ចាស់បទ “មាន់ស្រែ” ធ្លាប់បានជ្រកក្រោមក្រុមហ៊ុនសិល្បៈជប៉ុន មុខក្លាយជាតារាប្រចាំផលិតកម្ម TOWN ដែលមានការទទួលស្គាល់ពីទស្សនិកជន។
រ៉ាប៊ី តារាចម្រៀងប្រចាំផលិតកម្ម TOWN ដែលភាគច្រើនគ្រប់គ្នាស្គាល់តាមរយៈ បទញាក់កន្ត្រាក់អារម្មណ៍បូករួមជាមួយក្បាច់រាំដ៏រស់រវើក។ ចាប់តាំងពីផ្ដើមនៅលើវិស័យសិល្បៈចម្រៀង រ៉ាប៊ី ពិតជាធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលចំពោះសមត្ថភាពដ៏ប៉ិនប្រសព្វដែលបង្ហាញពីដុងសិល្បៈរបស់នាង។ តែនៅពីក្រោយសមត្ថភាពទាំងអស់នេះ រ៉ាប៊ីធ្លាប់ទទួលបានការហ្វឹកហាត់ពីក្រុមហ៊ុនសិល្បៈជប៉ុន អស់រយៈពេល ៣ ឆ្នាំ ថែមទាំងទទួលបានលេខ ១ ផ្នែករាំទៀតផង។ លើសពីនេះ អំឡុងពេល រ៉ាប៊ី កំពុងហ្វឹកហាត់នៅក្រុមហ៊ុនជប៉ុននោះ នាងក៏បានចេញការងារសិល្បៈដូចជា ពិធីការនី និងសម្ដែងភាពយន្តចំនួន ២ គឺរឿង “កំលោះក្ដាមប្រៃកញ្ញាស្ពៃជ្រក់” និងរឿង”កំលោះចាប់ហួយ”។
នៅឆ្នាំ ២០១៥ រ៉ាប៊ី ក៏បានឈានជើងចូលផលិតកម្ម Town ដែលបានចេញAlbumទី ១ មានបទចម្រៀង ៦ គឺ “ចង់តែនៅក្រមុំ”, “ចូលរួមឯកាផង”, “ដឹងបងអស់កែតែនៅស្រលាញ់”, “ដេកមិនលក់ ឈរមិនសុខ បាយមិនឆ្ងាញ់” និងបទចម្រៀងគូជាមួយលោក សុគន្ធ ថេរ៉ាយុ “ស្នេហ៍ស្មោះមួយគូ” និង”បងដូចជាប្លែកៗខុសមុន”។ ទន្ទឹមនឹងនេះ សន្ទុះនៃការគាំទ្រ រ៉ាប៊ី កាន់តែផ្ទុះខ្លាំងក្រោយតារាចម្រៀងចំណូលថ្មីរបស់ Town រូបនេះបានចេញបទ “មាន់ស្រែ” ដែលធ្វើឲ្យជនបរទេសយកទៅរាំតាមជាពិសេសនៅតំបន់អាស៊ី និងរហូតមកដល់បច្ចុប្បន្ន៕
អត្ថបទ៖ ផានិត
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច