ជីវិតកម្សាន្ដ
សុខ ពិសី សរសើរអតីតបេក្ខជន ទុំ សុវត្ថិ ពេញៗមាត់
គេនៅចាំបានថា អតីតបេក្ខជន ទុំ សុវត្ថិ ថ្មីៗនេះទើបបានធ្លាក់ចេញពីកម្មវិធីលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ ក្នុងវគ្គJudge Audition ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍បន្ទាប់ពីការធ្លាក់បេក្ខជនរូបនេះបែរជាទទួលបានសំណាងផ្ទួនៗទៅវិញ។

នេះមិនខុសអ្វីពីពាក្យគេនិយាយថា គ្រោះក្លាយជាលាភនោះទេដោយរហូតមកដល់ពេលនេះ លោក ទុំ សុវត្ថិ បានទទួលការជ្រោមជ្រែងពីបុគ្គលល្បីៗក្នុងវិថីសិល្បៈជាច្រើនតាមរយៈការផ្ដល់ជាថវិកា ការទទួលឲ្យចូលច្រៀង ការទទួលធ្វើជាកូនសិស្ស ការនិពន្ធបទចម្រៀងហើយថែមទាំងមានឱកាសឡើងច្រៀងក្នុងកម្មវិធីតូចធំមួយចំនួនទៀតផង។

យ៉ាងណាមិញក្រោយពីទទួលបានការជួយឧបត្ថម្ភជាបន្តបន្ទាប់ហើយនោះ ថ្មីៗនេះគេឃើញ ទុំ សុវត្ថិ ក៏ទើបក្តាប់បានឱកាសធំបន្ថែមទៀតនៅក្នុងក្រុមហ៊ុនមួយផងដែរ។ ដោយឡែករឿងដែលគេចាប់អារម្មណ៍ទៀតនោះ ស្រាប់តែតារាចម្រៀងរៀមច្បងលំដាប់ប្រទេសកញ្ញា សុខ ពិសី បានចេញមុខពោលសរសើរពេញៗមាត់ចំពោះអត្តចរិតរបស់ ទុំ សុវត្ថិ បង្ហាញអ្នកគាំទ្រជាសាធារណ:តែម្តង។

តារាចម្រៀងកញ្ញា សុខ ពិសី បានសរសេរបង្ហោះភ្ជាប់រូបភាពដោយលើកសរសើរនូវអត្តចរិតរបស់លោក ទុំ សុវត្ថិ បែបនេះថា «ទាល់តែគាត់ផ្ញើរូបមកហើយសួរថា តើបងនៅចាំប្អូនបានអត់ ទើបដឹងថា ប្អូនប្រុសដែលសុំខ្ញុំថតកាលពីយូរឆ្នាំហើយ គឺប្អូន Tom Sovath ឱ្យចាំមុខម៉េចបានបើឥឡូវសង្ហាជាងមុនទៀត សរសើរអត្តចរិតគាត់ណាស់ ចេះគួរសម និងគួរឱ្យស្រឡាញ់»។

គេកត់សម្គាល់ឃើញដែរថា បច្ចុប្បន្នអតីតបេក្ខជនលោក ទុំ សុវត្ថិ គឺត្រូវបានមហាជនស្គាល់ស្ទើរតែមួយប្រទេសទៅហើយ ដោយអាចនិយាយបានថា លោកកំពុងសាងបានប្រជាប្រិយភាព និងភាពល្បីល្បាញ ខណ:ដែលឱកាសការងាររកលុយចំពោះយុវជនមានប្រវត្តិដ៏កម្សត់រូបនេះក៏មានច្រើនផងដែរ៕
អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ