Connect with us

ជីវិតកម្សាន្ដ

ឃើញរង្វាន់ Miss Universe Vietnam 2022 ទើបដឹងថា អស្ចារ្យប៉ុនណា

បានផុស

នៅ

បន្ទាប់ពីឈ្នះមកុដ Miss Universe Vietnam 2022 បវរកញ្ញាវៀតណាមជំនាន់ថ្មី ​នឹងទទួលបានរង្វាន់ដ៏មានតម្លៃរាប់មិនអស់ រួមទាំងមកុដដាំពេជ្ររាប់ពាន់គ្រាប់ ផ្ទះ ឡាន គ្រឿងអលង្ការ និងអភ័យឯកសិទ្ធិផ្សេងៗជាច្រើនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ នៅក្នុងសន្និសិទសារព័ត៌មាន ស្ថាប័ន MUV បានប្រកាសពីការគ្រងមកុដ Miss Universe Vietnam 2022 ដែលពានរង្វាន់សម្រាប់អ្នកស្នងតំណែងនឹងក្លាយជាម្ចាស់មកុដត្បូងពេជ្រចំនួន ២,១៣៧គ្រាប់ និងត្បូងកណ្តៀងចំនួន ២៧៩គ្រាប់។

ក្រៅពីក្លាយជាម្ចាស់មកុដដ៏មានតម្លៃ បវរកញ្ញាថ្មីថែមទាំងទទួលបានរង្វាន់ជាច្រើនទៀតដូចជា កន្លែងស្នាក់នៅប្រណីតចំនួន២កន្លែង ក្នុងនោះផ្ទះល្វែង ១ល្វែង ​ប្រើប្រាស់អាផាតមិនមួយកន្លែង និងស្នាក់នៅរីសតលំដាប់ផ្កាយ៦ ដោយឥតគិតថ្លៃ ក្នុងអំឡុងពេលគ្រងតំណែង។

លើសពីនេះ ម្ចាស់មកុដក៏ទទួលបានប្រាក់ ៣០០លានដុង (ជិត១៣ម៉ឺនដុល្លារ)  គ្រឿងអលង្ការ ១ឈុត ការប្រើប្រាស់រថយន្តទំនើបរយៈពេល ១ឆ្នាំ និងថ្លៃសំបុត្រយន្តហោះទៅមកក្រៅប្រទេសដោយឥតគិតថ្លៃទៀតផង។ មិនតែប៉ុណ្ណោះ នាងអាចប្រើប្រាស់ផលិតផលថែរក្សាស្បែក គ្រឿងសម្អាង ស្បែកជើង និងសម្លៀកបំពាក់ពីដៃគូសហការរបស់​ MUV ដោយមិនគិតថ្លៃក្នុងរយៈពេល ១ឆ្នាំពេញ។ ជាពិសេស ក៏មានការចុះកុងត្រាផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់ផងដែរ។

គួរបញ្ជាក់ថា កម្មវិធីប្រកួតសម្រស់ និងសមត្ថភាព Miss Universe Vietnam 2022 នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រនារាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bestie

ចុចអាន៖ ស្រស់ស្អាត មានន័យ ឈុតតំណាងជាតិ “សុវណ្ណទេពីមណីសាគរ” របស់ សៃ ហ្វុន ត្រៀមប្រកួតបវរកញ្ញាភេទទី៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១៩ នាទីutes មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៤២ នាទីutes មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១១ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម