ជីវិតកម្សាន្ដ
សុខ រ៉ាស៊ី នៅតែមិនទាន់ទទួលបានយុត្តិធម៌រឿងលុយជាង១ម៉ឺនដុល្លារ
បើគិតរហូតមកដល់ពេលនេះ ករណីបណ្តឹងរបស់ពិធីករលោក សុខ រ៉ាស៊ី លើលោក អ៊ិន សុភិន នៅមិនទាន់មានច្រកចេញឬដំណោះស្រាយនៅឡើយទេ ខណ:ដែលពាក្យបណ្តឹងនោះគឺលោក សុខ រ៉ាស៊ី បានដាក់ចូលទៅតុលាការរយ:ពេលប្រមាណជា១ឆ្នាំមកហើយ។

ដោយសារតែហេតុផលស្ងប់ស្ងាត់នេះ ទើបពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី ជារឿយៗបានចេញមុខស្នើរសុំ និងអំពាវនាវយ៉ាងទទូចដល់ប្រព័ន្ធច្បាប់ឲ្យជួយរកយុត្តិធម៌ និងពន្លឿនរឿងក្តីនេះផង ដើម្បីស្វែងរកយុត្តិធម៌ចំពោះជនរងគ្រោះដូចជារូបលោកផ្ទាល់។ ជាក់ស្តែងនៅលើគណនីហ្វេសប៊ុកលោក សុខ រ៉ាស៊ី បានបង្ហោះជាថ្មីថា មើលភស្តុតាងអោយហើយបងប្អូន ២ឆ្នាំហើយដែលមិនព្រមសងលុយ ហើយយកលុយទៅធ្វើកម្មវិធីផ្សេងយ៉ាងសប្បាយ និងជីវិតហុឺហារ។

ពិធីករលោក សុខ រ៉ាស៊ី បន្តថា “ចំណែកឯខ្ញុំត្រូវស្វិតក្រពះហើយនៅមានជនរងគ្រោះច្រើនទៀតខ្ញុំមិនទាន់បង្ហាញអស់។ឆ្ងល់ថាហេតុអីបានជាមនុស្សធ្វើអាក្រក់បែបនេះគ្មានអ្នកចាត់ការ? លោកអគ្គនាយកបីក្រុមហ៊ុន។ ជាមួយគ្នានេះលោក សុខ រ៉ាស៊ី បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះថា ករណីបណ្តឹងរបស់លោកនៅមិនទាន់មានដំណោះស្រាយយុត្តិធម៌ចំពោះលោកទេ។
លោក សុខ រ៉ាស៊ី និយាយទៀតថា កន្លងមកខាងតុលាការធ្លាប់ទុកពេលឲ្យធ្វើការដោះស្រាយ ឬសម្របសម្រួលគ្នានៅក្រៅប្រព័ន្ធតុលាការដែរ ហើយពេលនោះមេធាវីគាត់ (លោក អ៊ិន សុភិន) បានព្យាយាមសម្រុះសម្រួលឲ្យលោកដកពាក្យបណ្តឹងដើម្បីទុកពេលឲ្យលោក អ៊ិន សុភិន រកពេលសងលុយដែរ ប៉ុន្តែជាលទ្ធផលគឺអត់មានដំណោះស្រាយទាល់តែ សោះ។ លោកសង្កត់ធ្ងន់ថា តុលាការគេចេះតែចង់ទុកពេលឲ្យយើងដើម្បីដោះស្រាយគ្នាសិនតាមនិតិវិធី ក៏ប៉ុន្តែគាត់ចេះតែមានចេតនាគេចវេសមិនព្រមសងលុយយើងទេ ដោយទុកពេលអូសក្រឡាឲ្យលោកខាតពេលហើយចំណែកខាងលោក អ៊ិន សុភិន បែរជាយកពេលនិងលុយទាំងនោះទៅធ្វើកម្មវិធីប្រឡងបវរកញ្ញាបញ្ឈឺចិត្តលោកទៅវិញ។

ពិធីករលោក សុខ រ៉ាស៊ី បានបន្ថែមដោយសូមណូមពរទៅខាងក្រសួងដែរថា មនុស្សជាប់ពាក្យបណ្តឹង ធ្វើកម្មវិធីរើសបវរកញ្ញាតំណាងជាតិលោកសុំសំណូមពរអោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈជួយមើលផង។ ខណ:ដែលលោកចាត់ទុកថាជារឿងដែលមិនសាកសមនោះទេ ដែលបណ្តោយឲ្យបុគ្គលដែលជាប់ពាក្យបណ្តឹងរឿងបំណុលបែបនេះអាចធ្វើកម្មវិធីជ្រើសរើសបវរកញ្ញាតំណាងជាតិ។

ដោយឡែកកាលពីកន្លងមកលោក សុខ រ៉ាស៊ី ធ្លាប់បានបញ្ជាក់ហើយថា នៅក្នុងពាក្យបណ្តឹងរបស់លោកដែលដាក់ទៅតុលាការនោះ គឺប្តឹងទាមទារលោក អ៊ិន សុភិន ចំនួន២ចំណុច គឺ១.ប្តឹងទារលុយដែលជំពាក់ថ្លែជួលឆាកចំនួន១៥៧០០ដុល្លារ និង២.ទាមទារសំណងជំងឺចិត្តចំនួន៤០លានរៀល។
ជុំវិញរឿងរ៉ាវខាងលើនេះ លោក អ៊ិន សុភិន ដែលជាថៅកែមហាហង្ស កម្ពុជាថ្មី មិនទាន់អាចស្វែងរកការបកស្រាយបាននៅឡើយទេ គិតរហូតមកទល់ពេលនេះ ខណ:មហាជនជាច្រើនកំពុងរង់ចាំមើលលទ្ធផលពីតុលាការផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ