ជីវិតកម្សាន្ដ
ជនបរទេសចាប់អារម្មណ៍ខ្លាំង ពេលឃើញ ជីមមី ស្លៀកសម្លៀកបំពាក់ច្នៃពីក្រមា
អ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកផ្ទុះការចាប់អារម្មណ៍គ្រប់គ្នាបន្ទាប់ពីឃើញពិធីការិនីរាងតូចច្រឡឹង ជីមមី នាំយកទៅបង្ហាញនូវឈុតសម្លៀកបំពាក់ក្រមាខ្មែរយ៉ាងស្រស់ស្អាត ហើយលេចធ្លោនៅឯក្រៅប្រទេស។

ក្នុងដំណើរកម្សាន្តនៅឯក្រៅប្រទេសនេះដែរ ក្រៅតែបង្ហាញពីភាពសប្បាយរីករាយនៅលើទឹកដីសហរដ្ឋអាមេរិក ពិធីការិនី ជីមមី ក៏បានធ្វើឲ្យអ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមលាន់មាត់សរសើរក្រោយឃើញនាងយកសម្លៀកបំពាក់ដែលច្នៃចេញពីក្រមាខ្មែរយ៉ាងស្រស់ប្រណិតទៅបង្អួតភ្នែកជនបរទេសនៅទីនោះ។ មិនតែប៉ុណ្ណោះថែមទាំងធ្វើឲ្យជនជាតិបរទេសមួយចំនួនចាប់អារម្មណ៍ខ្លាំងរហូតពួកគេបាននាំគ្នាសួរនាំពីសម្លៀកបំពាក់ច្នៃពីក្រមាខ្មែរដែលនាងស្លៀកបង្ហាញទៀតផង។

បើតាមសម្តីរបស់ស្រីស្អាត ជីមមី បានរៀបរាប់ឲ្យដឹងថា ក្រមាខ្មែរកាបូបកំប្លោកខ្មែរនៅRODEO DRI VE ,Beverly Hills សហរដ្ធអាមេរិក។ ជីមមី បន្តទៀតថា «ជនជាតិគេសួរនាងខ្ញុំថា តើសម្លៀកបំពាក់ខ្ញុំបានមកពីណា? នាងខ្ញុំប្រាប់គេថា ឈុតនេះហោះត្រង់មកពីកម្ពុជា គេលាន់មាត់ឈុតក្រមាយើងថា ស្អាតនិងប្លែកពីគេ ទាំងដែលទីតាំងនោះមានសុទ្ធតែប្រេនល្បីៗ តែក្រមាខ្មែរយើងបែរជាលេចធ្លោមួយបែប និងទាក់ទាញចំណាប់អារម្មណ៍អ្នកនៅទីនេះច្រើន»។

ពិធីការិនី ជេមមី បានលើកឡើងបន្ថែមដោយសម្តីដូចច្នេះថា របស់យើងបើមិនខំផ្សព្វផ្សាយមិនខំបង្ហាញមិនខំចែករំលែកបរទេសអាចនឹងមិនដឹង និងមិនយល់ពីតម្លៃនោះទេ។ តាមរយ:នេះមានការគាំទ្រពីមហាជនជាច្រើនបន្ទាប់ឃើញនាងបង្ហាញរូបសម្ផស្សជាមួយឈុតក្រមាខ្មែរបែបនេះ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ