ជីវិតកម្សាន្ដ
កក្រើកឆាក MUV អតីតបវរកញ្ញាចក្រវាលពីររូបនឹងក្លាយជាគណៈវិនិច្ឆ័យនៅវគ្គផ្ដាច់ព្រ័ត្រ
ស្ថាប័នបវរកញ្ញាចក្រវាលវៀតណាម បានប្រកាសនៅលើ Instagram របស់ខ្លួនថា Catriona Gray ដែលជាអតីតម្ចាស់មកុដបវរកញ្ញាចក្រវាល ឆ្នាំ២០១៨ នឹងក្លាយជាចៅក្រមក្នុងការប្រកួត Miss Universe Vietnam 2022 ។
យោងតាមស្ថាប័ននេះ នារាត្រីចុងក្រោយរបស់ខ្លួននឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត Saigon ក្នុងទីក្រុងហូជូមិញ ដែលក្នុងនោះបវរកញ្ញាចក្រវាលឆ្នាំ២០១៨ នឹងចូលរួមជាគណៈវិនិច្ឆ័យម្នាក់ជាមួយនឹងគណៈវិនិច្ឆ័យល្បីៗជាច្រើនរូបទៀតរបស់វៀតណាម។
មិនតែប៉ុណ្ណោះ ម្ចាស់មកុដបវរកញ្ញាចក្រវាល ឆ្នាំ២០២១ Harnaaz Kaur Sandhu នឹងចូលរួមជាចៅក្រមកិត្តិយសក្នុងព្រឹត្តិការណ៍សំខាន់ៗ និងរាត្រីចុងក្រោយនៃការប្រកួតប្រជែងនេះផងដែរ។
MUV ប្រកាសថា “អតីតបវរកញ្ញាចក្រវាលឆ្នាំ២០១៨ Catriona Gray នឹងក្លាយជាចៅក្រមផ្លូវការម្នាក់ ក្នុងរាត្រីចុងក្រោយនៃកម្មវិធីបវរកញ្ញាចក្រវាលវៀតណាមឆ្នាំ២០២២” ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឃើញរង្វាន់ Miss Universe Vietnam 2022 ទើបដឹងថា អស្ចារ្យប៉ុនណា
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក