ជីវិតកម្សាន្ដ
ឆន សុវណ្ណារាជ យំខ្សឹកខ្សួលបន់ស្រន់សុំឲ្យព្រលឹងម្ដាយ តាមថែរក្សាឪពុកកំពុងធ្លាក់ខ្លួនឈឺ
តារាចម្រៀងប្រុសលោក ឆន សុវណ្ណារាជ បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រសម្តែងការអាណិតគ្រប់គ្នាបន្ទាប់ពីឃើញលោកបង្ហោះសារសោកសៅ ដោយយំខ្សឹកខ្សួលសម្រក់ទឹកភ្នែកលើរូបថតអ្នកម្តាយជាទីស្រលាញ់ដែលចែកឋានទៅហើយនោះ។
ក្នុងកាយវិការនោះដែរ គេក៏ឃើញតារាចម្រៀង ឆន សុវណ្ណារាជ បានធ្វើការនិយាយបន់ស្រន់ទាំងទឹកភ្នែកសុំឲ្យព្រលឹងរបស់អ្នកម្ដាយមកជួយតាមថែរក្សាលោកឪពុកកំពុងធ្លាក់ខ្លួនឈឺឲ្យលោកឆាប់បានជាសះស្បើយពីជំងឺផងដែរ។ ឆន សុវណ្ណារាជ បានរៀបរាប់ខ្លឹមសារកម្សត់ដូច្នេះថា លើកទីមួយដែលលោកហ៊ានបើកមើលព្រោះតែនឹកខ្លាំងពេកពេលនេះលោកពុកកំពុងឈឺ។
តារាចម្រៀងប្រុសលោក ឆន សុវណ្ណារាជ បានថ្លែងការបន់ស្រន់ទៅកាន់ដួងព្រលឹងអ្នកម្តាយទៀតថា សូមអ្នកម្តាយជួយឲ្យលោកពុកឆាប់ជាណាចង់ប្រាប់ថា នឹកខ្លាំងណាស់អ្នកម្តាយកូនអើយ។ ដោយឡែកទាក់ទងស្ថានភាពជំងឺរបស់លោកឪពុកមិនត្រូវបានលោក ឆន សុវណ្ណារាជ បញ្ជាក់ថាមានអាការៈបែបណានៅឡើយទេ។ ខណ:ក៏មានអ្នកគាំទ្រ និងមិត្ដភក្តិសិល្បៈនាំគ្នាលើកទឹកចិត្ដលោកផងដែរ។
បន្ថែមពីលើនេះដែរលោក ឆន សុវណ្ណារាជ បញ្ជាក់ថាចាប់តាំងតែពីម្តាយលោកចែកឋានទៅប៉ុន្មានឆ្នាំមកនេះ លោកមិនដែលហ៊ានបើកមើលរូបថតម្តងណាទេ ទើបតែលើកនេះដាច់ចិត្តបើករូបថតរបស់គាត់ទាំងក្តីអាល័យនឹងសោកសៅជាពន់ពេក។ ម្យ៉ាងលោកក៏បានបន់ស្រន់ទៅកាន់អ្នកម្តាយឲ្យជួយតាមថែរក្សាលោកឪពុកឆាប់ជាសះស្បើយពីជំងឺ៕
អត្ថបទ៖ ចាន់រ៉ា
សូមទស្សនាវីដេអូ៖
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ