Connect with us

ជីវិតកម្សាន្ដ

Kim ឆ្លើយតបពាក្យចចាមអារ៉ាមថានាងធ្វើរហែករ៉ូបតម្លៃជិត ៥លានដុល្លារ

បានផុស

នៅ

ក្រោយពេលលេចឮពាក្យចចាមអារ៉ាមអំពីការរហែករ៉ូបតម្លៃជិត ៥លានដុល្លារ បន្ទាប់ស្លៀកចូលកម្មវិធីកម្រាលព្រំក្រហម Met Gala ពេលនេះតារាស្រី Kim Kardashian បានចេញមុខមកទម្លាយការពិតហើយ ខណៈអ្នកនាំពាក្យសារមន្ទីរក៏ចេញមកបកស្រាយដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាបង្ហាញម៉ូដ Kim Kardashian បានធ្វើឱ្យកក្រើក​ក្នុង​កម្មវិធី Met Gala ឆ្នាំ​នេះ ក្រោយលេចវត្តមានរបស់នាងស្លៀក​ពាក់​រ៉ូប​ដ៏​ល្បីរបស់តារាស្រីទសវត្សរ៍៦០ Marilyn Monroe ដែលម្ចាស់ដើម​ធ្លាប់ស្លៀក​ច្រៀងក្នុងកម្មវិធី​ខួបកំណើត​​ប្រធានាធិបតី John F Kennedy កាលពីឆ្នាំ១៩៦៤។

ថ្មីៗនេះ Kim Kardashian បានចេញមកឆ្លើយតបអំពីបញ្ហាចម្រូងចម្រាស បន្ទាប់​ពីរបាយការណ៍​​លើក​ឡើង​ថា នាងបាន​ប្រគល់​រ៉ូប​ដែលមានស្នាមរហែកទៅ​ឱ្យសារមន្ទីរ Ripley’s Believe It Or Not! ។

តារាស្រីវ័យ ៤០ឆ្នាំរូបនេះ និយាយថា ខ្លួនបានថែរ៉ូបយ៉ាងល្អតាំងពីមកដល់ដៃ រហូតប្រគល់ទៅឱ្យសារមន្ទីរវិញ ដោយពេលនោះមានទាំងអ្នកពាក់ស្រោមដៃស្លៀកលើខ្លួននាងទៀតផង។ Kim បន្ថែមថា នាងស្លៀករ៉ូបនោះដោយការគោរពបំផុត ​ព្រោះវាជារ៉ូបមានអត្ថន័យជ្រាលជ្រៅចំពោះប្រវត្តិសាស្ត្រអាមេរិក។

ស្របពេលជាមួយគ្នាដែរ អ្នកនាំពាក្យរបស់សារមន្ទីរ Ripley’s ថ្លែងកាលពីសប្តាហ៍មុនថា “រាប់ពីពេល Kim Kardashian ចាប់ផ្ដើមស្លៀករ៉ូបចូលរួមកម្មវិធី Met Gala រហូតដល់រ៉ូបត្រឡប់មកវិញ វាស្ថិតក្នុងស្ថានភាពដូចដើមគ្រប់យ៉ាង ​ពោលគឺពុំមានខូចខាតដូចពាក្យចចាមអារ៉ាមនោះទេ”៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Star

ចុចអាន៖ ប្ដឹងផ្ដល់គ្នា១ឆ្នាំ ពេលនេះ Kim Kardashian ឈ្នះក្ដីជាមួយ Kanye ហើយ

ចុចអាន៖ វត្ថុប្រើប្រាស់របស់តារាល្បីៗ ដាក់ដេញថ្លៃតម្លៃវាល់លាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម