ជីវិតកម្សាន្ដ
ម្ដាយ Weir បង្ហាញមុខគូស្នេហ៍ថ្មីរបស់កូនប្រុស មហាជនសង្ស័យមានដំណឹងល្អឆាប់ៗ
ក្រោយបែកបាក់គូស្នេហ៍ចាស់មួយរយៈធំ ពេលនេះកំពូលតារាប្រុស Weir Sukolwat បានភ្ជាប់ទំនាក់ទំនងជាមួយគូស្នេហ៍ថ្មី ខណៈម្ដាយរបស់លោកក៏បានបង្ហាញមុខអនាគតកូនប្រសាយ៉ាងកក្រើកពេញបណ្ដាញសង្គមថៃ សង្ស័យមានដំណឹងល្អឆាប់ៗ។

ជាធម្មតា ម្តាយរបស់តារាប្រុស Weir រស់នៅក្រៅប្រទេសឯណោះ ដោយអ្នកស្រីមិនងាយត្រឡប់មកស្រុកកំណើតឡើយ តែពេលនេះគាត់បែរជាហោះយ៉ាងប្រញាប់មកជួបកូនប្រុស និងមិត្តស្រី ព្រមទាំងធ្វើដំណើរកម្សាន្តរួមគ្នាទៀតផង។

សកម្មភាពទាំងនេះ ធ្វើឱ្យមហាជនសង្ស័យថា Weir អាចនឹងមានដំណឹងរៀបការឆាប់ៗមិនខាន ព្រោះតែអ្នកមានគុណបានមកជួបអនាគតកូនប្រសាដោយផ្ទាល់ ជាពិសេសម្ដាយរបស់តារាប្រុសរូបនេះ ថែមទាំងបង្ហោះរូបថតស្និទ្ធស្នាលជាលក្ខណៈគ្រួសារ ជាមួយនឹង Caption ថា “គ្រួសាររបស់ខ្ញុំ!! ស្រឡាញ់អ្នកទាំងអស់គ្នា” (“My family!! Love you all”) ។

ប្រភពពី Sanook បានឱ្យដឹងថា សង្សារថ្មីរបស់ Weir Sukolwat ជាមនុស្សក្រៅរង្វង់សិល្បៈ ដែលនាងមានឈ្មោះថា Vicki។ នាងជាកូនស្រីត្រកូលអភិជ និងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតមកពីក្រៅប្រទេស។ មិនតែប៉ុណ្ណោះ Vicki ជាអតីតពិធីការីអាកាសចរ ហើយបច្ចុប្បន្ននាងជាអ្នកម្ចាស់ហាងកែសម្ផស្សមួយកន្លែង និងជានាយិកាក្រុមហ៊ុនជំនួញដ៏ធំមួយផងដែរ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ផ្ទុះការចាប់អារម្មណ៍ខ្លាំង រូបភាពតារាចាស់វស្សា Ann ស្លៀកឈុតអាពាហ៍ពិពាហ៍

-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច