ជីវិតកម្សាន្ដ
ដំណើរស្វែងរកបវរកញ្ញាចក្រវាលកម្ពុជា
ដោយបង្ហាញពីភាពឆើតឆាយរបស់ពួកគេនៅក្នុងឈុតសម្លៀកបំពាក់ពណ៌ទឹកក្រូច បេក្ខជនផ្លូវការទាំង២០នាក់ នៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា បានបង្ហាញមុខកាលពីម្សិលមិញនេះនៅផ្សារទំនើប Bridge Lifestyle Mall។

កញ្ញា សារីតា តំណាងឲ្យបវរកញ្ញាចក្រវាលមកពីរាជធានីភ្នំពេញបានធ្វើឲ្យអ្នកចូលរួមទះដៃអបអរសាទរបន្ទាប់ពីឆ្លើយសំណួររួច។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា អំឡុងពេលឡើងឆាក កញ្ញាបានថតរូបដោយទំនុកចិត្តបើប្រៀបធៀបទៅនឹងបេក្ខជនចុងក្រោយផ្សេងទៀត។

តារាសម្តែងរូបនេះបានទាក់ទាញអ្នកគាំទ្រ ដោយសារតែមុខមាត់ដ៏ស្រស់ស្អាតរបស់នាងក្នុងនាមជាជនជាតិខ្មែរ ប៉ុន្តែអ្នកគាំទ្រនៅតែគិតអំពីកម្ពស់មិនសូវជាខ្ពស់ដែលវាជាកត្តាចាំបាច់ក្នុងឆាកអន្តរជាតិ។

ចំណែកកញ្ញា រក្សា មកពីរាជធានីភ្នំពេញក៏បានទាក់ចិត្តអ្នកគាំទ្រផងដែរ ដោយពួកគេមានអារម្មណ៍ថា មន្តស្នេហ៍និងភាពទាក់ទាញនៃការឆ្លើយសំណួររបស់កញ្ញាគឺជាអ្វីដែលចៅក្រមដាក់ពិន្ទុពេញចិត្ត។

ទន្ទឹមនេះ កញ្ញា ពិសី មកពីខេត្ត ព្រៃវែង ក៏ជាមនុស្សដែលគេចាប់អារម្មណ៍ផងដែរនៅក្នុងកម្មវិធីនេះនៅពេលនាងបង្ហាញភាពសប្បាយរីករាយនិងទាក់ទាញអំឡុងពេលដើរ។
ក្នុងចំណោមភ្ញៀវកិត្តិយសដែលបានចូលរួមកម្មវិធីនេះ គឺមានម្ចាស់គ្រងមកុដឆ្នាំ២០១៧កញ្ញា រឿន ណាត និងកញ្ញា សំណាង អាលីណា ដែលជាម្ចាស់ការពារមកុដបវរកញ្ញាដោយអ្នកទាំងពីរសុទ្ធតែបានចូលរួមនៅបរទេសតំណាងឲ្យប្រទេសកម្ពុជា។

ខណៈដែលកម្មវិធីប្រកួតបវរកញ្ញាជាតិនិងអន្តរជាតិជាច្រើនបានលុបចោលនិងពន្យារពេលនោះ កម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាលើកទី៤ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ខែវិច្ឆិកាហើយរាត្រីបំពាក់មកុដនឹងត្រូវផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកាតាមទូរទស្សន៍ប៉ុស្តិ៍បាយ័ន។

លោក Romyr Libo-on ប្រធានអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាបាននិយាយថា “ដោយសារតែជំងឺរាតត្បាតកូវីដ១៩ ផែនការផលិតកម្មរបស់យើងគឺត្រូវប្រកាន់ខ្ជាប់នូវពិធីសារសុវត្ថិភាពហើយយើងអនុវត្តវិធានការការពារសុខភាពដូចជាគម្លាតរាងកាយនៅខាងក្រោយឆាក ទស្សនិកជនរបស់យើងក៏មានកន្លែងអង្គុយមានកំណត់ ហើយយើងបានចាត់ចែងតែសកម្មភាពខាងក្រៅ ដែលសំខាន់និងពាក់ព័ន្ធប៉ុណ្ណោះ”។

មុនពេលចូលរួមប្រកួតប្រជែង បេក្ខជននឹងចូលរួមក្នុងសកម្មភាពផ្សេងៗដើម្បីផ្សព្វផ្សាយអំពីព្រះរាជាណាចក្រជាពិសេសអំពីទីតាំងប្រវត្តិសាស្ត្រ។
ខណៈពេលនៅសល់ពីរបីសប្តាហ៍ទៀតមុនរាត្រីបំពាក់មកុដចូលមកដល់ បេក្ខជននឹងមានការប្រកួតប្រជែងដែលកាន់តែរំភើបនិងតានតឹងខណៈប្រទេសកម្ពុជាមានគោលបំណងបន្តវត្តមានរបស់ខ្លួនជាអន្តរជាតិដើម្បីលើកកម្ពស់សម្រស់នារីខ្មែរនិងវប្បធម៌របស់ប្រទេស៕


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?