ជីវិតកម្សាន្ដ
ត្បិតតែជាតារារ៉េបវ័យក្មេង Lil Nas X ទុកមេរៀនជីវិត ៣ នេះសម្រាប់មហាជនគួរពិចារណា
Lil Nas X ជាតារាចម្រៀងវ័យក្មេងជំនាន់ថ្មី ទើបតែលេចមុខមិនប៉ុន្មានឆ្នាំនេះប៉ុណ្ណោះ។ ជាអ្នកចម្រៀងរ៉េបមួយរូប លោកត្រូវវបានទស្សនិកស្គាល់និងគាំទ្រខ្លាំង ក្រោយបញ្ចេញបទចម្រៀងបែបស្រុកស្រែ “Old Town Road” កាលពីឆ្នាំ ២០១៨ កន្លងទៅ។

ទោះបីទើបតែលេចមុខល្បីឈ្មោះ Lil Nas X ជាតារាដែលត្រូវបានចាត់ចូលជាបុគ្គលមានឥទ្ធិពលបំផុតលើអ៊ិនធរណេតកាលពីឆ្នាំ ២០១៩ និងជាសេដ្ឋីវ័យក្មេងផងដែរ។ ក្រៅពីនោះ លោកបានទុកមេរៀនជីវិតសំខាន់ៗ ៣ សម្រាប់មហាជនពិចារណា ជាពិសេសអ្នកសិល្បៈដូចរូបលោក។
១. ស្វែងរកអ្វីដែលជាខ្លួនឯង៖ ក្នុងនាមជាអ្នកសិល្បៈម្នាក់ Lil Nas X មិនដែលនៅនឹងមួយកន្លែងឡើយ ពោលគឺតារារូបនេះតែងតែព្យាយាមរិះរកអ្វីថ្មីមកបម្រើទស្សនិកជនជានិច្ច។ ហេតុអ្វី ទើបតែមានវ័យ ២១ ឆ្នាំ តែលោកអាចដណ្ដើមបានឈ្មោះជាតារាមានឥទ្ធិពលមួយរូបនៅក្នុងសង្គម និងពិភពអនឡាញ? នេះក៏ព្រោះតារារ៉េបរូបនេះរមែងសន្សំបទពិសោធន៍អ្នកដើរមុនៗ មកឆ្លុះបញ្ចាំងពីខ្លួនឯង ហើយអភិវឌ្ឍរសជាតិថ្មីសម្រាប់មហាជន។

២. មិនបញ្ឈប់ការរៀនសូត្រ៖ ត្បិតតែម្ចាស់បទ “Old Town Road” បានសាងកេរ្តិ៍ឈ្មោះ ពាសពេញពិភពលោកទៅហើយក៏ដោយ តែលោកនៅតែចាត់ទុកការរៀនសូត្រជាចំណុចចម្បងដែរ។ មិនថាយើងមានទ្រព្យច្រើនយ៉ាងណា ឋានៈធំប៉ុណ្ណា ឬល្បីបែបណាក៏ដោយ ការរៀនសូត្រនៅតែត្រូវបន្តពេញមួយជីវិត និងចាំបាច់សម្រាប់គ្រប់គ្នា។ Lil Nas X ពោលដូច្នេះថា “កុំឈប់រៀនអ្វីថ្មី ឬពង្រឹងជំនាញដែលអ្នកមានរួចហើយ នោះអ្នកមិននឹងដើរក្រោយគេឡើយ”។

៣. សុភមង្គលពិត មិនអាចទិញដោយលុយទេ៖ ជាតារាមានទ្រព្យស្ដុកស្ដម្ភក៏ពិតមែន ប៉ុន្តែសិល្បករវ័យក្មេងរូបនេះ ពុំធ្លាប់ចាត់ទុកប្រាក់ជាវត្ថុទីមួយ ឬប្រឹងរកវាដើម្បីទៅទិញសេចក្ដីសុខពិតរបស់លោកឡើយ។ លោកតែងតែរំឮកជារឿយៗថា លុយមិនអាចទិញសុភមង្គលរបស់យើងទេ។ លោកបាននិយាយដូច្នេះ “អ្នកត្រូវតែឆ្លាតយល់ឲ្យបានពីភាពខុសគ្នារវាងសុភមង្គលមួយឆាវ និងសេចក្តីសុខពិតក្នុងរយៈពេលវែង បើពុំនោះអ្នកនឹងហក់លោតរហូតដល់ចាស់ នៅតែមិនអាចចាប់បានអ្វីទាំងអស់”៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wealthy Gorilla
ចុចអាន៖ Lil Nas X ឈ្នះពានផ្ទួនៗ ក្រោយបញ្ចេញបទ “Old Town Road”
ចុចអាន៖ ហេតុអ្វី Billie Eilish ក្លាយជាតារាស្រីមានប្រជាប្រិយភាពក្មេងបំផុត?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ