ជីវិតកម្សាន្ដ
ឧកញ៉ា ខេមរៈ សិរីមន្ត ត្រៀមបញ្ចប់កុងត្រាជាមួយហង្សមាស និងត្រៀមចូលផលិតកម្មថ្មី
កំពូលតារាចម្រៀងដែលមានងារជាឧកញ៉ា ខេមរ: សិរីមន្ត ជាថ្មីម្តងទៀតបានធ្វើឲ្យមហាជននិងអ្នកគាំទ្រនាំគ្នាចាប់អារម្មណ៍ក្រោយធ្លាយព័ត៌មានថា លោកកំពុងត្រៀមខ្លួនចូលផលិតកម្មថ្មី ខណ:ពេលនេះក៏បាននឹងកំពុងថតបទចម្រៀងមួយរួចជាស្រេច។

គេនៅចាំថាកន្លងមកមានការសង្ស័យម្តងជាពីរដងរួចមកហើយ ពីអ្នកគាំទ្រដោយគិតថា កំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ដ អាចនឹងប្តូរទ្រនំចាស់ដើរចូលផលិតកម្មGalaxy Navatra ព្រោះជារឿយៗគេសង្កេតឃើញថា លោកដូចជាបង្កើតទំនាក់ទំនងជាមួយតារានៅក្នុងផលិតកម្មនេះជាញឹកញាប់។ ពិសេសគឺមានភាពស្និទ្ធស្នាលជាមួយថៅកែផលិតមួយនេះខ្លាំងថែមទៀត។

ទន្ទឹមពេលជាមួយគ្នានោះក៏មានសារព័ត៌មានមួយចំនួនធ្លាប់បានចុះផ្សាយដោយបានបញ្ជាក់ដែរថា តារាចម្រៀង ខេមរៈ សិរីមន្ត បានសម្រេចចិត្តច្បាស់ហើយក្នុងការចេញពីទ្រនំចាស់ហើយនឹងចូលទៅទ្រនំថ្មី គឺផលិតកម្ម Galaxy Navatra ដោយអាចនឹងធ្វើឡើងនៅអំឡុងដើមឆ្នាំ២០២២នេះ។ ប៉ុន្តែជាលទ្ធលកាលនោះសាមីខ្លួនពន្យល់ថា លោកមិនទាន់ទៅណាទេ ព្រោះនៅក្នុងកិច្ចសន្យាកុងត្រាជាមួយហង្សមាសអញ្ចឹងទម្លាប់របស់លោក គឺធ្វើការកន្លែងណាតែងតែបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អ។ ចំណែករឿងទៅមុខទៀតថាតើនៅទីនេះទៀតឬយ៉ាងណាលោកមិនទាន់ដឹងទេ ។

ដោយឡែកបន្ទាប់ពីរឿងរ៉ាវនេះត្រូវបានស្ងប់ស្ងាត់មួយរយ:ថ្មីៗនេះ ស្រាប់តែធ្លាយព័ត៌មានទៀតថា តារាចម្រៀង ខេមរៈ សិរីមន្ត នឹងត្រូវបញ្ចប់កុងត្រា (កិច្ចសន្យា) នៅក្នុងផលិតកម្មហង្សមាសនាខែកក្កដាខាងមុខនេះ។ ជាមួយគ្នានេះក៏មានដំណឹងថា តារាចម្រៀងជាប់ងារជាឧកញ៉ារូបនេះបច្ចុប្បន្នកំពុងចាប់ផ្តើមថតបទចម្រៀងថ្មីៗឱ្យផលិតកម្មរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺGalaxy Navatra។ ខណ:បទចម្រៀងថ្មីៗទាំងនោះក៏ត្រៀមនឹងពញ្ញាក់អារម្មណ៍អ្នកគាំទ្រនៅក្នុងអំឡុងពេលប៉ុន្មានខែខាងមុខនេះ។

យ៉ាងណាមិញក៏មានការលើកឡើងថា ពេលដែលឧកញ៉ា ខេមរៈ សិរីមន្ត បញ្ចប់កុងត្រារួចរាល់ជាមួយទ្រនុំចាស់ហើយនោះ គឺផលិតកម្មGalaxy Navatra អាចនឹងមានធ្វើពិធីរៀបចំទទួលជាផ្លូវការដើម្បីស្វាគមន៍និងអបអរកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មកកាន់ផលិតកម្មGalaxy Navatra ដូចដែលធ្លាប់បានធ្វើជាមួយតារាល្បីមុនៗផងដែរ។
ពាក់ព័ន្ធរឿងនេះដែរ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ មិនទាន់អាចទំនាក់ទំនងដើម្បីសុំការបញ្ជាក់ពីឧកញ៉ា ខេមរ: សិរីមន្ត បាននៅឡើយទេ ចំពោះដំណឹងខាងលើ។ ដូច្នេះអ្នកគាំទ្រនិងមហាជនជាច្រើនមានតែរង់ចាំតាមដានរឿងរ៉ាវនេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់