ជីវិតកម្សាន្ដ
តារា K-Pop ៤ ដួង ធ្លាប់មានប្រវត្តិធ្វើបាបមិត្តរួមថ្នាក់ កាលនៅរៀនវិទ្យាល័យ
ក្រៅពីទេពកោសល្យ និងសមត្ថភាពដ៏ពូកែ តារាកូរ៉េខាងត្បូងត្រូវបានអ្នកគាំទ្រទូទាំងពិភពលោក ចាត់ទុកពួកគេជាគំរូ ទាំងសុជីវធម៌ និងការរស់នៅផ្ទាល់ខ្លួន។ ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្ម K-pop មានតារាជាច្រើន កំពុងតែមានរឿងអាស្រូវមកជាបន្តបន្ទាប់ ទាំងការរំលោភបំពានសិទ្ធិអ្នកដទៃ ឬប្រើប្រាស់អំពើហិង្សាទៅលើមិត្តរួមថ្នាក់ កាលនៅរៀនវិទ្យាល័យ។
ខាងក្រោមនេះ ជាតារាល្បីៗដែលធ្លាប់មានរឿងអាស្រូវកន្លងមក៖
១ Soojin ក្រុម(G)-IDLE)

អតីតសមាជិកក្រុម (G)-IDLE រូបនេះត្រូវបានគេចោទប្រកាន់ពីបទប្រើអំពើហិង្សាទៅលើមិត្តរួមថ្នាក់ និងសម្លុតយកលុយពីមិត្តភ័ក្ដិ រួមទាំងជក់បារី ផឹកស៊ីជាដើម។ ចំពោះពាក្យចចាមអារ៉ាមនេះ Cube Entertainment បានបដិសេធការចោទប្រកាន់ទាំងស្រុង។ យ៉ាងណាក៏មានភស្តុតាងជាច្រើន ត្រូវបានទម្លាយចេញពីជនរងគ្រោះ រួមទាំងតារាសម្ដែងស្រី Seo Shin Ae ក៏បានចោទប្រកាន់ Soojin ធ្លាប់ធ្វើបាបនាងកាលនៅរៀនវិទ្យាល័យ។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បានស្នើឱ្យ Cube បណ្ដេញនាងចេញពីក្រុម (G)I-DLE ។ ប៉ុន្តែនៅថ្ងៃទី ៥ ខែមីនា ឆ្នាំនេះ CUBE បានប្រកាសជាផ្លូវការអំពីការចាកចេញរបស់ Soojin ពី (G)-IDLE ដើម្បីការពារអនាគតរបស់ក្រុម។
២ Hyunjin ក្រុម (Stray Kids)

សមាជិកក្រុម Stray Kids រូបនេះរងការចោទប្រកាន់ការប្រើប្រាស់អំពីហិង្សាក្នុងសាលា កាលលោកនៅរៀននៅថ្នាក់វិទ្យាល័យ។ ជាពិសេស Hyunjin ត្រូវបានចោទប្រកាន់ថាធ្លាប់សើចចំអកឲ្យមិត្តរួមថ្នាក់របស់លោក និងជេរប្រមាថមិត្តភ័ក្ដិនៅក្នុង group chat។ មិនយូរប៉ុន្មានJYP Entertainment បានសារភាពជាផ្លូវការនូវកំហុសរបស់តារាប្រុសរូបនេះ ហើយបានជួបជនរងគ្រោះដោយផ្ទាល់ និងបានបង្ហោះលិខិតសុំទោសនៅលើបណ្ដាញសង្គម។ ទោះបីលោក ទទួលកំហុសរបស់ខ្លួន ក៏ត្រូវមហាជនរិះគន់ស្នើសុំ Hyunjin ចាកចេញពីក្រុម។ តែលោកត្រូវបាន ផលិតកម្ម JYP ផ្អាកសកម្មភាពមួយរយៈពេលសិន។
៣ Lia ក្រុម (ITZY)

សមាជិកក្រុម ITZY រូបនេះត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ក្រោយមានគេបញ្ចេញឈ្មោះនាងលើបណ្ដាញសង្គមដែលចោទតារាស្រីនេះថា បានធ្វើបាបមិត្តភ័ក្ដិនៅសាលា។ ស្របពេលនោះ JYP Entertainment បានព្យាយាមបដិសេធពាក្យចចាមអារ៉ាមទាំងអស់ ហើយ Lia នៅតែបន្តធ្វើការ ជាមួយ ITZY ដដែល ។
៤ Irene ក្រុម (Red Velvet)

រឿងអាស្រូវរបស់ Irene ត្រូវបានចោទប្រកាន់ថា នាងមានអាកប្បកិរិយាមិនល្អចំពោះអ្នកច្នៃម៉ូដដ៏ល្បីម្នាក់ឈ្មោះ Kang Kook Hwa ។ គាត់បានលាតត្រដាងពីចរិតមិនល្អរបស់មេក្រុម Red Velvet ក្នុងនោះ នាងបានជេរអ្នកនិពន្ធជាដើម។ ក្រោយមកនាងបានសុំទោសដោយផ្ទាល់ជាសាធារណៈ ដើម្បីបញ្ចប់រឿងនេះ បច្ចុប្បន្ននាងនៅតែបន្តការដឹកនាំក្រុម Red Velvet សម្រាប់អាល់ប៊ុមជាបន្តបន្ទាប់ផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ទីភ្នាក់ងាររបស់តួឯកប្រុស ក្នុងរឿង “Star Up” ចេញមុខបដិសេធ និងចាត់ការតាមផ្លូវច្បាប់ធ្ងន់ៗ
ចុចអាន៖អាហារ ៥ មុខនេះ តារាកូរ៉េពេញនិយមខ្លាំង យកមកសម្រកទម្ងន់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២០ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា