Connect with us

ជីវិតកម្សាន្ដ

ទីបំផុត មិត្តប្រុសតួឯកស្រីក្នុងរឿង “សត្រូវមិត្ត” ប្រកាសសុំនាងរៀបការជាសាធារណៈ

បានផុស

នៅ

ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំង ចំពោះតួឯកស្រីក្នុងរឿង “សត្រូវមិត្ត” ខណៈមិត្តប្រុសរបស់នាង​ ដែលត្រូវបានមហាជនស្គាល់ច្បាស់ថាជាមហាសេដ្ឋីប្រចាំប្រទេសថៃ ប្រកាសសុំរៀបការជាសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិត្តប្រុសរបស់តារាស្រី Patricia Good គឺលោក Note Wiset Rangsingsingpipat បានបង្ហោះ​រូបភាព​គូស្នេហ៍​ផ្អែមល្ហែម ដោយពាំនាំនូវភាពភ្ញាក់ផ្អើលដោយសុំតារាស្រីរូបនេះ រៀបការជាមួយគាត់ ហើយដាក់ខេបសិនយ៉ាងខ្លីថា “ជំពូកបន្ទាប់នៃជីវិតរបស់យើង .. 02.06.2022” ។

ក្នុងរូបភាពដ៏គួរឲ្យស្រលាញ់នេះ គេឃើញអនាគតកូនក្រមុំ​លើកដៃដែលបានបំពាក់ចិញ្ចៀនរៀបការ ទាំងទឹកមុខសប្បាយរីករាយខ្លាំង។ ​​ជាពិសេសមានបងប្រុសរបស់ Note គឺលោក Knot Witsarut ស្វាមីរបស់ Chompoo Araya ក៏បានបង្ហោះរូបភាព​អបអរសាទរ​គូស្នេហ៍​នេះ​ក្នុង​ IG និង​ចូល​មក​បញ្ចេញ​មតិ​​ ដើម្បី​ស្វាគមន៍​ប្អូន​ថ្លៃ​ស្រី​ដោយ​សារ​ខ្លី ប៉ុន្តែមានភាពកក់ក្តៅថា “សូមស្វាគមន៍មកកាន់គ្រួសារតូចរបស់យើង!”។

គួរ​បញ្ជាក់​ថា ​គូស្នេហ៍​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​​​ទាក់ទង​គ្នា​ជាង​៣​ឆ្នាំ​មក​ហើយ។ ខណៈ​មិត្ត​ភក្តិ​ក្នុង​វិស័យ​កម្សាន្ត រួម​ទាំង​អ្នក​គាំទ្រ​​ចូល​មក​ចុច Like និង Comment ដើម្បី​អបអរ​សាទរអ្នកទាំងពីរ ព្រោះ​ចាត់​ទុក​ថា​គូនេះ​ គឺជាគូដែលត្រូវដើរចូល​ដល់​ទ្វារ​មង្គលការបន្ទាប់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្ទុះការចាប់អារម្មណ៍ខ្លាំង រូបភាពតារាចាស់វស្សា Ann ស្លៀកឈុតអាពាហ៍ពិពាហ៍

ចុចអាន៖ក្រោយផ្ទុះការរិះគន់ដដែលៗ តារាសិចស៊ី ថៃ ចេញមុខបកស្រាយលើបទ “MAKE IT RAIN ( MONEY )”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម