Connect with us

ជីវិតកម្សាន្ដ

នរណាខ្លះជាតារាសម្តែងស្រីឆ្នើមចុងឆ្នាំ ២០២០?

បានផុស

នៅ

ខាងក្រោមនេះជាតារាសម្តែងស្រីឆ្នើមទាំង ៧ ដែលមានសមត្ថភាពខ្ពស់ ម្ចាស់ពានរង្វាន់ និងស៊ីថ្លៃប្រចាំឆ្នាំ ២០២០៖

៧. តារាសម្ដែង Marion Cotillard

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Marion Cotillard ជាតារាសម្តែងឆ្នើមម្នាក់មកពីប្រទេសបារាំង ដោយបានប្រឡូកក្នុងភាពយន្តហូលីវូដអស់រយៈពេល ១០ ឆ្នាំមកហើយ។ ភាពយន្តល្បីៗដែលនាងបានសម្ដែងរួមមាន រឿង Big Fish រឿង Innocence និងរឿង A Long Engagement ជាដើម។ ក្រៅពីលេចមុខជាតួឯកក្នុងភាពយន្តល្បីៗ តួសម្ដែងវ័យ ៤៥ ឆ្នាំរូបនេះ ក៏ឈ្នះពានរង្វាន់តារាស្រីឆ្នើម កាលពីឆ្នាំ ២០១៨ ផងដែរ។

៦. តារាសម្ដែង Anne Hathaway

Anne Hathaway បានលេចមុខលើកដំបូងជាតួសម្តែងក្នុងរឿង The Princess Diaries ។ កាលពីឆ្នាំ ២០១២ តារាស្រីឆ្នើមរូបនេះ សម្ដែងក្នុងរឿង Les Misérables និងបានឈ្នះពានរង្វាន់ជាច្រើនរួមទាំងពានរង្វាន់អូស្ការទៀតផង។

ចាប់តាំងពីពេលនោះ តួសម្ដែងវ័យ ៣៨ ឆ្នាំរូបនេះ ចេញមុខក្នុងតំណែងជាតួឯកហូលីវូដបន្តបន្ទាប់រួមមានរឿង Devil Wears Prada រឿង Havoc រឿង Brokeback Mountain រឿង Interstellar និងរឿង Rachel ។ ខ្សែភាពយន្តរបស់ Anne Hathaway សម្ដែងទទួលបានការសរសើរពាសពេញពិភពលោក។

៥. តារាសម្ដែង Kate Winslet

Kate Winslet ត្រូវបានគេស្គាល់និងចងចាំជាងគេនៅពេលដើរតួជា​ Rose ក្នុងរឿង កប៉ាល់ទីតានិក (Titanic) ក្នុងឆ្នាំ ១៩៩៧ ។ ខ្សែភាពយន្តនេះបានបង្កើតកេរ្តិ៍ឈ្មោះឲ្យនាងក្លាយជាតារាសម្តែងស្រីដ៏ឆ្នើមម្នាក់។ ១ ឆ្នាំក្រោយ Kate Winslet បានទទួលពានអូស្ការលើកដំបូង។ ត្រឹមវ័យ ៤០ ឆ្នាំ តារាស្រីជនជាតិអង់គ្លេសរូបនេះ បានទទួលពានរង្វាន់បណ្ឌិតសភាចំនួន ៧ ។ ក្នុងពេលឆាប់ៗខាងមុខតួស្រីវ័យ ៤៥ ឆ្នាំរូបនេះ នឹងលេចមុខក្នុងរឿង Titanic2: Jack is back និង រឿង Avatar 2។

៤. តារាសម្ដែង Scarlett Johansson

Scarlett Johansson កើតនៅរដ្ឋញូវយ៉ក និងបានប្រឡូកជាតារាតាំងពីអាយុ ១៤ ឆ្នាំមកម្លេះ។ ភាពយន្តល្បីៗរបស់សតួសម្ដែងអាមេរិកាំងរូបនេះរួមមានរឿង The Horse Whisperer រឿង Avengers រឿង Lucy រឿង Iron man រឿង Captain America និងរឿងជាច្រើនទៀត។ ឆ្នាំ ២០២០ នេះ តួស្រីវ័យ ​៣៦ ឆ្នាំ នឹងលេចមុខខ្សែភាពយន្តរបស់ Marvel គឺរឿង Black Window។

៣. តារាសម្ដែង Halle Berry

តារាសម្តែងឆ្នើមរបស់អាមេរិកាំង Halle Berry លេចធ្លោក្នុងឧស្សាហកម្មភាពយន្តតាំង ទសវត្សរ៍ ៩០ មកម្លេះ។  រឿងល្បីៗរបស់តួសម្ដែងវ័យ ៥៣ ឆ្នាំកាលពីជំនាន់នោះរួមមាន រឿង Last Boy Scout រឿង Bulworth រឿង Boomerang  រឿង Executive Decision។ល។

នៅក្នុងសតវត្សរ៍ទី ២១ Halle Berry ដើរតួជាស្ត្រីមេម៉ាយនៅក្នុងរឿង Monster’s Ball ដែលទទួលបានការគាំទ្រ និងត្រូវគេចាត់ថ្នាក់ជាតារាសម្តែងល្អបំផុត។

២.  តារាសម្ដែង Jennifer Lawrence

Jennifer Lawrence ជាតួឯកស្រីក្នុងរឿង Hunger Games និងជាតួសម្តែងចុងក្រោយ ក្នុងខ្សែភាពយន្ត X-Men ក៏ជាតារាសម្ដែងស្រីដ៏មានសមត្ថភាពដែលអ្នកដឹកនាំរឿងកោតសរសើរគ្រប់គ្នា។ ខ្សែភាពយន្តល្បីផ្សេងទៀតរបស់តារាវ័យ ៣០ ឆ្នាំរូបនេះមានដូចជា រឿង Linings Playbook រឿង Winter’s Bone​ រឿង Joy និងរឿង American Hustle ។

ក្រោពីនោះ Jennifer Lawrence ជាម្ចាស់ពានរង្វាន់អូស្ការ ៤ ជំនាន់ និងបានទទួលរង្វាន់ចំនួន ៨១ ផ្សេងទៀតត្រឹមវ័យ ២៨ ឆ្នាំ។ នៅឆ្នាំ ២០១៥-២០១៦ នាងជាប់ឈ្មោះជាតារាសម្ដែងស្រីដែលស៊ីថ្លៃជាងគេលើលោក។ បន្ថែមពីលើនោះទៀត តារាសម្ដែងមានកំណើតនៅអាមេរិករូបនេះ បានចាត់ចូលទៅក្នុងបញ្ជីតារាហូលីវូដកំពូល ដែលធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលនូវសមត្ថភាពរបស់នាងក្នុងសតវត្សរ៍២១នេះ។

១.  តារាសម្ដែង Nicole Kidman

Nicole Kidman មានដើមកំណើតនៅប្រទេសអូស្រ្តាលី ​និងបានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៨៣ មក។ ខ្សែភាពយន្តដំបូងៗរបស់តារាស្រីអូស្រ្តាលីកាត់អាមេរិករូបនេះរួមមានរឿង Batman Forever រឿង Day of Thunder និងរឿង Far និង Away ហើយរឿងដែលផ្ទុះខ្លាំងជាងគេគេគឺរឿង To Die For ។ តួសម្ដែងចាស់វស្សាក្នុងវ័យ ៥៣ រូបនេះមានសមត្ថភាពដើរតួគ្រប់ចរិតលក្ខណៈ ធ្វើឲ្យមានការគាំទ្រ និងការកោតសរសើរមិនដាច់ពីមាត់។ Nicole Kidman ក៏ជាម្ចាស់ពានរង្វាន់តារាស្រីឆ្នើមកាលពីឆ្នាំ ២០០២ និងតារាស្រីម្នាក់ស៊ីថ្លៃបំផុតកាលពីឆ្នាំ ២០០៦។ ​កាលពីឆ្នា ២០១៨ នាងដើរតួក្នុងរឿងល្បីបំផុត Aquaman៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ topbestproreview

ចុចអាន៖ កំពូលម៉ូឌែលស៊ីថ្លៃបំផុត៥រូប ក៏ជាសេដ្ឋីនីប្រចាំឆ្នាំ ២០២០

ចុចអាន៖ បង្ហាញ​មុខកីឡាករបាល់ទាត់មានជាងគេបំផុតនៅលើពិភពលោកឆ្នាំ​ ២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម