Connect with us

ជីវិតកម្សាន្ដ

ក្រោយធ្លាយថា Weir ត្រៀមនឹងរៀបការឆាប់ៗ អ្នកគ្រប់គ្រងចេញមុខឆ្លើយតបភ្លាម

បានផុស

នៅ

ក្រោយម្ដាយរបស់ Weir Sukollawat បានបង្ហោះមុខគូស្នេហ៍កូនប្រុសជាសាធារៈរួចមក វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​មួយ​ទៀត​ដែល​ កំពុង​ពេញ​និយម​ខ្លាំង​ក្នុង​ពិភព​បណ្ដាញ​សង្គម។ ខណៈ​មានពាក្យ​ចចាមអារ៉ាម​ថា​ តារា​ប្រុស​រូប​នេះ​មាន​គម្រោង​រៀប​ការ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​ ​Nine Entertainment ដែលមាន​អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Weir ចេញ​មក​ឆ្លើយ​តប​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ថា លោក​​កំពុង​ត្រៀមការ​មែន​ឬ​អត់? ប៉ុន្តែអ្នកគ្រប់គ្រង​មិនបានទទួលយក ឬបដិសេធ គ្រាន់​តែ​និយាយ​ថា យើង​មិន​បាន​និយាយ​ពី​រឿង​ផ្ទាល់​ខ្លួន​របស់ Weir នោះ​ទេ។ យើង​គិតតែពីការងារ ចំពោះ​រឿង​ផ្ទាល់​ខ្លួន វា​ជា​ការ​ប្រសើរ​សម្រាប់ Weir ឆ្លើយ​ដោយ​ខ្លួន​ឯង។

ទន្ទឹម​នោះ​ពេល​សួរ​ថា តើ​ Weir ដឹង​ព័ត៌មាន​បច្ចុប្បន្ន​អំពី​ខ្លួន​និង​មិត្ត​ស្រី​ឬ​អត់? អ្នកគ្រប់គ្រង​ដដែល​នេះ​បាននិយាយថាគាត់មិនដឹងទេ ព្រោះ​មិន​បាន​និយាយ​ពី​រឿង​ផ្ទាល់ខ្លួន ហើយ​បញ្ជាក់​ថា ចាំ​ Weir ឆ្លើយ​ខ្លួនឯង​សិន​ទើប​ប្រសើរ។

លើស​ពី​នេះ​ ក្នុង​ពេល​ដែល​កំពុង​តែ​មាន​ពាក្យ​ចចាមអារ៉ាម ​អ្នកគាំទ្រ​បាននាំគ្នាជីកកកាយពី​មនុស្ស​ស្រី​ដែល​ម្ដាយ​របស់ Weir បាន​បើក​បង្ហាញ​ថា​ នាង​មាន​ឈ្មោះ ​Vicki បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​​ពី​ក្រៅ​ប្រទេស​ និង​ជា​អតីតពិធីការនី​អាកាសចរ​ពហុ​ភាសា។ ចំណែក​បច្ចុប្បន្ន​នេះ​ នាង​ជា​នាយក​ប្រតិបិត្ត​ក្រុមហ៊ុន​ឯកជន​មួយ​ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទីបំផុត មិត្តប្រុសតួឯកស្រីក្នុងរឿង “សត្រូវមិត្ត” ប្រកាសសុំនាងរៀបការជាសាធារណៈ

ចុចអាន៖ក្រោយផ្ទុះការរិះគន់ដដែលៗ តារាសិចស៊ី ថៃ ចេញមុខបកស្រាយលើបទ “MAKE IT RAIN ( MONEY )”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម