Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ ប្រកាសស្ម័គ្រចិត្តបង្ហាត់គុនល្បុក្កតោដល់យុវជន៣០០នាក់ដោយឥតគិតថ្លៃ

បានផុស

នៅ

នេះគឺជាដំណឹងដ៏គួរឲ្យរំភើបខ្លាំងណាស់សម្រាប់យុវជនខ្មែរទាំងប្រុស-ស្រីដែលមានបំណងចង់ហាត់រៀនគុន​ល្បុក្តតោ​ ខណ:ដែលតារាសម្តែង និងជាគ្រូគុនល្បុក្កតោល្បីឈ្មោះកញ្ញា ពេជ្រ ចរណៃ បានប្រកាសផ្តល់ឱកាសដល់កូនខ្មែរចំនួន៣០០នាក់ដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់ កម្ពុជាថ្មី តាមរយ:សាអរឡិចត្រូនិចកញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ថា ការដែលបើកបង្ហាត់ដោយឥតគិតលុយនេះ គឺគោលបំណងធំដើម្បីចង់ពង្រីកឲ្យមានធនធានអ្នកដែលហាត់គុនល្បុក្កតោបានច្រើន។ ម្យ៉ាងទៀតដោយមើលឃើញថា ប្រសិនបើការបង្ហាត់នេះយើងយកប្រាក់ពីពួកគាត់ គឺប្រហែលជាពួកគាត់មិនអាចមានលទ្ធភាពដើម្បីហាត់ទេ និងមួយផ្នែកវិញទៀតគឺចំនួនអ្នកដែលអាចចង់រៀនមានតិចតូច។

តារាស្រីកញ្ញា ពេជ្រ ចរណៃ បាននិយាយបន្តថា ដោយមើលឃើញពីចំណុចនេះហើយទើបខ្លួនសម្រេចចិត្តចំណាយពេលវេលាផ្ទាល់ខ្លួនខ្លះ ដើម្បីប្រកាសប្រមូលពួកគាត់មកបង្ហាត់បង្រៀនគុនល្បុក្កតោដែលជាកេរ្តិ៍មរតកដូនតាខ្មែរនេះឡើង។ កញ្ញា ពេជ្រ ចរណៃ បញ្ជាក់ថា សម្រាប់សាលាគុណដែលត្រៀមបើកបង្ហាត់សិស្សជាង៣០០នាក់នេះ គឺមានទីតាំងនៅម្តុំគីរីរម្យ ស្រុកត្រែងត្រយឹង ខេត្តកំពង់ស្ពឺ។

កញ្ញា ចរណៃ បានបញ្ជាក់បន្ថែមដែរថា គោលដៅរបស់យើងក៏ផ្សាភ្ជាប់កម្មវិធីព្រឹត្តិការណ៍ល្ខោនខោលនៅចុងឆ្នាំ២០២២​នេះដែរ។ ដូច្នេះហើយទើបយើងជ្រើសរើសយុវជនស្ម័គ្រចិត្តចំនួន៣០០នាក់នេះមកបង្ហាត់បង្រៀនដល់ពួកគាត់បណ្តើរៗទម្រាំដល់កម្មវិធីនោះ គឺអាចចម្រាញ់យកអ្នកដែលមានសមត្ថភាពទៅបង្ហាញសិល្ប:ក្បាច់គុនបុរាណបានតាមរយ:ការសម្តែងដោយផ្ទាល់និងអត់គិតប្រាក់ទេ។

សូមជម្រាបដែរថា នេះពុំមែនទើបជាលើកទី១ទេដែលកញ្ញា ពេជ្រ ចរណៃ ប្រកាសជ្រើសរើសបង្ហាត់យុវជនខ្មែរដោយឥតគិតថ្លៃ ខណ:ដែលកាលពីឆ្នាំ២០២១កន្លងទៅ នាងក៏បានជ្រើសរើសសិស្សចំនួន២០០នាក់បង្ហាត់គុនល្បុក្កតោដោយឥតគិតថ្លៃ និងទទួលបានជោគជ័យផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២២ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

រំលោភ
សន្តិសុខសង្គម២ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២២ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម១៩ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម