ជីវិតកម្សាន្ដ
សាវតារមិនធម្មតារបស់បវរកញ្ញាចក្រវាលវៀតណាម ២០២២ នាង Nguyen Thi Ngoc Chau
មុនពេលគ្រងមកុដ Miss Universe Vietnam 2022 បវរកញ្ញា Nguyễn Thị Ngọc Châu ជាតារាម៉ូឌែលល្បីមួយរូបប្រចាំប្រទេស និងមានប្រវត្តិមកពីគ្រួសារក្រីក្រ ត្រូវរស់នៅកំព្រាឪពុក ដោយត្រូវប្រឹងរកប្រាក់ចិញ្ចឹមខ្លួនឯងតាំងពីនៅតូចៗ។

កាលពីរាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត Miss Universe Vietnam 2022 បានបញ្ចប់ជាផ្លូវការហើយ និងបានរកឃើញម្ចាស់ជយលាភីជំនាន់ថ្មីរបស់ខ្លួនគឺបវរកញ្ញា Nguyễn Thị Ngọc Châu។
បើងាកទៅមើលសាវតារបស់បវរកញ្ញារូបនេះ ប្រភពពី Bestie បានឱ្យដឹងថា Ngọc Châu កើត និងធំធាត់ក្នុងគ្រួសារដែលមានជីវភាពមិនសូវល្អនោះទេ។ ចាប់កំណើតក្នុងឆ្នាំ១៩៩៤ នាងត្រូវឪពុកស្លាប់ចោលតាំងពីតូច នៅសល់តែម្ដាយជាអ្នកមើលថែកូនៗទាំង៣នាក់ ហើយចាប់ពីពេលនោះមក នាងត្រូវរៀនរស់នៅដោយឯករាជ្យ និងខិតខំធ្វើការរកប្រាក់ចិញ្ចឹមជីវិតទាំងនៅក្មេងខ្ចី។


ទោះបីមានស្ថានភាពគ្រួសារលំបាកយ៉ាងណាក៏ដោយ Ngọc Châu មិនបានឈប់រៀននោះទេ នាងនៅតែបន្តការសិក្សា ហើយនាងមានបំណងក្លាយជាតារាបង្ហាញម៉ូដតាំងពីតូចមកម្ល៉េះ។ រហូតដល់អាយុ ១៨ឆ្នាំ នាងបានចូលសិក្សានៅសកលវិទ្យាល័យដ៏ល្បីល្បាញមួយ នៅទីក្រុងហូជីមិញ។ នៅអាយុ ២២ឆ្នាំ បវរកញ្ញាចក្រវាលវៀតណាមរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រពីសាកលវិទ្យាល័យ Ton Duc Thang ។
នៅឆ្នាំ២០១៦ បវរកញ្ញា Ngọc Châu ធ្លាប់គ្រងតំណែងជាម្ចាស់ជយលាភីឯក ជាកំពូលតារាម៉ូឌែលរបស់ប្រទេសវៀតណាម ឬ Vietnam’s Next Top Model 2016 ហើយចាប់ពីពេលនោះកេរ្តិ៍ឈ្មោះរបស់នាងចាប់ផ្ដើមមានប្រជាប្រិយភាពក្នុងចំណោមមហាជន។

២ឆ្នាំបន្ទាប់ពីបានគ្រងមកុដក្នុងកម្មវិធីតារាបង្ហាញម៉ូដ បវរកញ្ញាវ័យ ២៨រូបនេះ បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss Supranational Vietnam 2018 ហើយទទួលបានតំណែងឯក ក្លាយជាបវរកញ្ញាតំណាងប្រទេសវៀតណាម ទៅប្រកួតក្នុងកម្មវិធី Miss Supranational International 2019 និងបានឈ្នះពានរង្វាន់ Miss Supranational Asia ថែមទៀតផង។
ដោយទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅលើសង្វៀនសម្រស់ ក្នុងឆ្នាំនេះ Nguyễn Thị Ngọc Châu បន្តប្រឡងប្រជែងនៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលវៀតណាម និងយកឈ្នះបេក្ខភាពបវរកញ្ញា ៤០រូបទៀត ក្លាយម្ចាស់ជយលាភីឯក Miss Universe Vietnam ឆ្នាំ២០២២។

ក្រោយឈ្នះមកុដ MUV ឆ្នាំនេះ មហាជនវៀតណាម នាំគ្នាអបអរសាទរនាងយ៉ាងពេញទំហឹង និងរំពឹងថា Nguyễn Thị Ngọc Châu អាចដណ្ដើមជ័យជម្នះនៅលើឆាកអន្តរជាតិ នាខែធ្នូខាងមុខនេះ៕












ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហេង សុទ្ធនិស្ស័យ លំដាប់រងទី ១ Miss Universe Cambodia មានប្រវត្តិជោគជ័យមិនធម្មតា
ចុចអាន៖ ៦ ចំណុចធ្វើឲ្យ ហង្ស ម៉ានីតា គ្រងមកុដ Miss Universe Cambodia 2022
ចុចអាន៖ ឃើញរង្វាន់ Miss Universe Vietnam 2022 ទើបដឹងថា អស្ចារ្យប៉ុនណា

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានជាតិ៤ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា