ជីវិតកម្សាន្ដ
ឃ្លិបនិយាយ ៤ ភាសា របស់គូស្នេហ៍ថ្មីថ្មោង Weir អ្នកគាំទ្រជជែកពាសពេញប្រទេស ថៃ
ឃ្លិបដ៏ Cute ពី Vicky គូស្នេហ៍ថ្មីរបស់ Weir Sukolwat និយាយស្វាគមន៍ភ្ញៀវឡើងយន្តហោះ ជា៤ភាសា កំពុងក្លាយជាប្រធានបទដ៏ល្បីរបស់អ្នកគាំទ្រក្នុងប្រទេសថៃ។

ឃ្លិបដ៏គួរឲ្យស្រលាញ់នេះ ជាវីដេអូដែល Vicky ដើរតួជាអ្នកបម្រើការលើយន្តហោះ ហើយស្វាគមន៍ភ្ញៀវនៅលើយន្តហោះ។ ក្នុងឃ្លិបនោះ នាងអាចនិយាយជា៤ភាសាផ្សេងគ្នា បែប Cute គួរឲ្យស្រលាញ់ ហើយក៏ធ្វើឲ្យមហាជនហាក់ចង់ដឹងពីប្រវត្តិគូស្នេហ៍របស់តួឯកប្រុសក្នុងរឿង “ពេជ្រកាត់ពេជ្រ” នេះជាងមុនបន្ថែមទៀតផងដែរ។

ទន្ទឹមនោះ មហាជនជាច្រើនបានបញ្ចេញមតិព្រោងព្រាត ថាពិតជាពេញចិត្តទេពកោសល្យ និងភាព Cute របស់ Vicky ហើយអ្នកខ្លះក៏ថា នាងពិតជាស្រស់ស្អាត និងមានមន្តស្នេហ៍ខ្លាំងណាស់។

អ្វីដែលមហាជនហាក់នៅមន្ទិលគឺដោយសារតែ Weir Sukolwat បានបង្ហោះខេបសិនអរគុណទៅកាន់គូស្នេហ៍ក្រៅវិស័យសិល្បៈរូបនេះ ក្នុង IG ។ ថ្វីត្បិតតែមិនមែនជារូបភាពគូស្នេហ៍ ប៉ុន្តែ នំសាំងវិច រួមជាមួយនឹងសំណេរដ៏ផ្អែមល្ហែមថា “Thanks Baby” កាន់តែធ្វើឲ្យអ្នកគាំទ្រជឿជាក់ថា ពួកគេពិតជាគូស្នេហ៍នឹងគ្នាពិត បើទោះបីជាលោកមិនបានបកស្រាយឲ្យច្បាស់លាស់ក្ដី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Weir បញ្ចេញឈុតផ្អែមល្ហែម អរគុណទៅគូស្នេហ៍ថ្មី ក្រោយលេចឮព័ត៌មាន លោកជិតរៀបការ
ចុចអាន៖ក្រោយធ្លាយថា Weir ត្រៀមនឹងរៀបការឆាប់ៗ អ្នកគ្រប់គ្រងចេញមុខឆ្លើយតបភ្លាម

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?