ជីវិតកម្សាន្ដ
តួឯកស្រីឥណ្ឌាក្នុងរឿង “Gangubai Kathiawadi” មានផ្ទៃពោះកូនដំបូងហើយ
Alia Bhatt ដែលជាតួឯកស្រីក្នុងរឿង “Gangubai Kathiawadi” បានប្រកាសថាមានផ្ទៃពោះកូនដំបូង។ ខណៈ នាងបានរៀបការ កាលពីពាក់កណ្តាលខែមេសាឆ្នាំ ២០២២នេះ ជាមួយលោក Ranbir Kapoor ជាតារាល្បីដូចគ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/876f6bd7-e8f9-431b-b30d-fce36fe2f4a6.jpg)
ការប្រកាសដំណឹងមានផ្ទៃពោះកូនដំបូងនេះ Alia Bhatt បានបង្ហោះចូលបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនរបស់នាង ដែលមានអ្នកតាមដាន៦៦.៨លាននាក់មកពីជុំវិញពិភពលោក។ ក្នុងរូបភាពដែរ Alia Bhatty បានទៅឆ្លុះអេកូ អមដោយសំណេរជាថា “កូនរបស់យើងជិតបានឃើញពិភពលោកនេះហើយ”។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/6fbf950e-a8ac-4751-900a-ebc44cc95df3.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/06/1fb12839-c9b2-4dd4-b9b3-1b80803f9f93.jpg)
ក្នុងនោះក៏មានការចូលរួមអបអរសាទរ ពីរីករាយពីសំណាក់តារាល្បីៗក្នុងប្រទេស រួមទាំងអ្នកគាំទ្រជាច្រើន ក្រោយបានឃើញនាងបង្ហោះពីក្ដីរំភើប ក្នុងនាមជាម្ដាយថ្មីថ្មោង។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/១-36-1024x614.jpg)
គួររំលឹកថា Alia Bhatt គឺជាតួឯកស្រីដែលដើរតួជាជាស្ត្រីពេស្យាចារដ៏អស្ចារ្យនៅទីក្រុងបុមបៃ និងមានឈ្មោះថា Gangubai។ ទន្ទឹមនោះ ខ្សែភាពយន្តនៃប្រវត្តិសាស្ត្រឥណ្ឌានេះ បានល្បីទូទាំងអាស៊ី រហូតធ្វើឲ្យតារាថៃនិងតារាកម្ពុជា នាំគ្នាស្លៀកពាក់សារី តាមតួឯកស្រីថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជីវប្រវត្តិតួឯកប្រុសក្នុងរឿង “ជីវិតស្រ្តីមេផ្ទះ” មុនពេលបាត់បង់ជីវិត ពីវិស័យភាពយន្តឥណ្ឌា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង