ជីវិតកម្សាន្ដ
ប្រព័ន្ធផ្សព្វផ្សាយធំៗទម្លាយថា Lisa យកឈ្នះបេះដូងអ្នកគាំទ្រទូទាំងពិភពលោក ព្រោះមូលហេតុមួយគត់
Lisa សមាជិកក្រុម BLACKPINK ត្រូវបានប្រព័ន្ធផ្សព្វផ្សាយធំៗទម្លាយថា នាងអាចយកឈ្នះបេះដូងអ្នកគាំទ្រទូទាំងពិភពលោក ដោយសារតែមូលហេតុមួយ នោះគឺការបង្ហាញកាយវិការអោនគោរព បើទោះបីជាហត់នឿយនឹងការងារក្ដី។

កាយវិការស្វាគមន៍របស់តារារ៉េបរូបនេះ ត្រូវបានគេស្គាល់ដោយសារបុគ្គលិកលក្ខណៈទន់ភ្លន់ និងការគោរពដល់វប្បធម៌កូរ៉េ។ ទោះបីមានឈ្មោះជាតារាល្បី តែនាងនៅតែបង្ហាញការអោនលំទោន រហូតធ្វើឲ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍ថា កាយវិការតូចមួយនេះ ពិតជាបង្ហាញពីបុគ្គលិកលក្ខណៈពិតរបស់មនុស្ស។

យ៉ាងណាមិញ កាលពីថ្ងៃទី ២៨ ខែមិថុនា តារាចម្រៀងរូបនេះត្រូវមហាជនឃើញកាយវិការរបស់នាង ក្រោយត្រលប់មកមកដល់កូរ៉េវិញ ជាមួយនឹងតារាសម្ដែង Park Bo Gum និង V ក្រុម BTS។ ទោះហត់ខ្លាំងក៏ដោយ Lisa បានស្វាគមន៍អ្នកគាំទ្រ ដែលកំពុងរង់ចាំនាងទាំងញញឹម។

ទន្ទឹមនោះ អ្នកនិយមលេងអ៊ីនធឺណិតចាប់អារម្មណ៍ខ្លាំងបំផុត នៅពេលដែលនាងអោនទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មានដោយក្ដីគោរព។ ក្នុងការបង្ហោះមួយដែលមានអ្នកចូលមើល 160K ដង អ្នកនិយមលេងអ៊ីនធឺណិតសរសេរថា Lisa ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំង។ ក្នុងនោះ អ្នកនិយមលេងអ៊ិនធើណេតបានបញ្ចេញមតិគាំទ្រនាងជាខ្លាំង។ អ្នកខ្លះថានាងមានភាពទន់ភ្លន់ ចេះដឹងគុណ មានសុជីវធម៌ល្អ និងមានការអភ័យទោសគ្រប់យ៉ាង។ ខ្លះក៏ថានាងមានការលំបាកជាច្រើនតាំងពីមកកូរ៉េ ប៉ុន្តែនាងហាក់ដូចជាកោតសរសើរចំពោះប្រទេសកូរ៉េ និងវប្បធម៌នេះខ្លាំងណាស់។ នាងគឺជាទ្រព្យសម្បត្តិរបស់ K-Pop គ្រប់ពេលដែលពួកគេឃើញ Lisa គឺទទួលបានអារម្មណ៍ល្អៗច្រើន។

គួរបញ្ជាក់ដែរថា នៅប្រទេសកូរ៉េ សីលធម៌មូលដ្ឋានគឺជារឿងសំខាន់បំផុត។ ជនជាតិកូរ៉េតែងមានទម្លាប់ឱនក្បាលពេលស្វាគមន៍នរណាម្នាក់ជាលើកដំបូង ឬចំពោះអ្នកដែលមានឋានៈសង្គមខ្ពស់ជាង។ ដូចជាថ្នាក់លើនៅកន្លែងធ្វើការ ឬអ្នកដែលចាស់ជាង។ បើទោះបីជាអ្នក មិនមែនជាជាតិសាសន៍នេះក្ដី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទីភ្នាក់ងាររបស់តួឯកប្រុស ក្នុងរឿង “Star Up” ចេញមុខបដិសេធ និងចាត់ការតាមផ្លូវច្បាប់ធ្ងន់ៗ
ចុចអាន៖តារា K-Pop ៤ ដួង ធ្លាប់មានប្រវត្តិធ្វើបាបមិត្តរួមថ្នាក់ កាលនៅរៀនវិទ្យាល័យ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?