ជីវិតកម្សាន្ដ
៦០ បទរបស់លោក សុះ ម៉ាត់ ត្រូវលោក សុះ ម៉ាច គាស់កកាយមកអង្រួនបេះដូងទស្សនិកជនសាជាថ្មី
ប្រិយមិត្តដែលនិយមគាំទ្រ និងស្តាប់ចម្រៀងសម័យពីដើម ច្បាស់ជាបានដឹងនឹងស្គាល់ហើយថា លោក សុះ ម៉ាច គឺជាកូនប្រុសបង្កើត លោក សុះ ម៉ាត់ តារាចម្រៀងល្បីល្បាញអំឡុងទសវត្សរ៍ឆ្នាំ ៦០-៧០។

ថ្វីត្បិតលោក សុះ ម៉ាច បានឃ្លាតឆ្ងាយពីលោកឪពុក (លោកសុះ ម៉ាត់ ដែលស្លាប់) យ៉ាងណាក្តី តែ ជារឿយៗ លោក សុះ ម៉ាច តែងតែបង្ហាញនូវស្នាដៃនឹងរម្លឹកនូវប្រវត្តិភ្ជាប់ជាមួយរូបភាព អនុស្សាវរីយ និងស្នាដៃបទចម្រៀងរបស់ឪពុកជាបន្តបន្ទាប់ ដោយសម្តែងក្តីអាល័យជាពន់ពេក។ ជាក់ស្តែងមុននេះ លោក សុះ ម៉ាច បានគាស់កកាយនូវស្នាដៃចម្រៀងចាស់ៗប្រមាណ ៦០ បទរបស់លោកឪពុកមកផលិតឡើងវិញ។

លោក សុះ ម៉ាច បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃនេះថា លោកឪពុកជាវីរបុរសក្នុងបេះដូងកូនលោកបានលើកស្ទួយលះបង់ច្រើនណាស់ ក្នុងវិស័យសិល្បៈក៏ដូចជាជាតិ និងទឹកដី។ ក្តីស្រមៃរបស់កូនក្នុងការថតរាល់បទចម្រៀងរបស់ពុកទុកជាស្នាដៃបន្ត ដើម្បីថែរក្សាឥឡូវពេលនេះណាបទចម្រៀងដែលមានឯកសារនិងពុំបន្សល់នូវឯកសាររបស់លោកលោកឪពុកទាំង ៦០ បទ បានដល់ស្ទីទយោ(studio)រួចរាល់ហើយ ដោយសហការជាមួយផលិតករលោក(លីយ៉ាំង)។

លោក សុះ ម៉ាចបានបន្ថែមទៀតថា ក្នុងនោះបទខ្លះ ក៏ថតរួចរាល់ហើយនៅឡើយតែខ្ញុំទៅច្រៀងបញ្ចូលសំឡេងប៉ុណ្ណោះ។ ខ្ញុំសែនរីករាយណាស់ចំពោះក្តីបំណងដែលបានដល់ចំណុចនេះហើយខ្ ញុំក៏បានត្រៀមខ្លួនរួចរាល់ផងដែរ។ ចាប់ពីពេលនេះតទៅចម្រៀងរបស់ខ្ញុំចាស់ថ្មីនឹងចាប់ផ្តើមបម្រើអារម្មណ៍អ្នកគាំទ្រ និងអ្នកស្តាប់ទាំងឡាយឡើងវិញហើយសង្ឃឹមថា ប្រិយមិត្តមិត្តភក្តិបងប្អូនជួយលើកទឹកចិត្ត និងគាំទ្រដល់រូបខ្ញុំមិនខាន។


សូមបញ្ជាក់ថា លោក សុះ ម៉ាច កើតនៅឆ្នាំ ១៩៧២ នៅសង្កាត់លេខ ៧( តំបន់ជ្រោយចង្វា ) លោក ជាកូនលោក សុះ ម៉ាត់ ម្ចាស់បទ « ផ្ញើកងចងដៃ » ជាបទចម្រៀងដ៏ល្បីនាទសវត្សរ៍ឆ្នាំ ៦០-៧០) ។ លោក សុះ ម៉ាត់ បានទទួលមរណភាពក្នុងរបបប៉ុលពត ក្នុងឆ្នាំ ១៩៧៧ នៅស្រុកបាភ្នំ ខេត្តព្រៃវែង ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៩ ម៉ោង ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៦ ម៉ោង ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម