Connect with us

ជីវិតកម្សាន្ដ

ដឹងអត់!  មានប្រទេស ២០ លើលោកនេះដែលអនុញ្ញាតឱ្យរៀបការប្តី ឬប្រពន្ធច្រើននាក់ដោយស្របច្បាប់

បានផុស

នៅ

ពហុពន្ធភាព (Polygamy )មានន័យថា ចំណងអាពាហ៍ពិពាហ៍ដែលដៃគូទាំងសងខាងអាចមានប្តី ឬប្រពន្ធច្រើននាក់បានស្របពេលតែមួយ។ បើសិនជាភាគីខាងប្តីមានប្រពន្ធចាប់ពី ២ នាក់ ឡើងទៅ គេហៅថា Polygyny។ ចំណែក ប្រពន្ធអាចរៀបការជាមួយប្តីច្រើននាក់វិញ គេហៅថា Polyandry។ ខាងក្រោមនេះ គឺជាប្រទេសចំនួន២០លើពិភពលោកដែលអនុញ្ញាតឲ្យរៀបការប្តី ឬប្រពន្ធច្រើនដោយស្របច្បាប់៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. អាហ្គានីស្ថាន ៖ ប្តីអាចរៀបការប្រពន្ធ ៤ នាក់ឡើងទៅ

២. កេនយ៉ា ៖ ប្តីអាចរៀបការប្រពន្ធ ៤ នាក់ឡើងទៅ

៣. ឥណ្ឌា ៖ ប្តីអាចរៀបការប្រពន្ធ ៤ នាក់ឡើងទៅ(សម្រាប់ ម៉ូស្លីមតែប៉ុណ្ណោះ)

៤. ហ្វីលីពីន ៖ ប្តីអាចរៀបការប្រពន្ធច្រើននាក់បាន(សម្រាប់ ម៉ូស្លីមតែប៉ុណ្ណោះ)

៥. សិង្ហបុរី ៖ប្តីអាចរៀបការប្រពន្ធច្រើននាក់បាន(សម្រាប់ម៉ូស្លីមតែប៉ុណ្ណោះ)

៦. លីបង់ ៖ ប្តីអាចរៀបការប្រពន្ធ ៤ នាក់ឡើងទៅ(សម្រាប់ម៉ូស្លីមតែប៉ុណ្ណោះ)

៧. ម៉ាឡេស៊ី ៖ ប្តីអាចរៀបការប្រពន្ធច្រើននាក់បាន(សម្រាប់ម៉ូស្លីម និងត្រូវមានលិខិតបញ្ជក់ពីតុលាការ)

៨. ម៉ារ៉ុក ៖ រៀបការស្របច្បាប់ ប៉ុន្តែប្តីត្រូវមានលទ្ធភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ និងសុំអនុញ្ញាតពីប្រពន្ធទី១

៩. អេហ្សីប ៖ ប្តីអាចមានប្រពន្ធច្រើនទទួលស្គាល់ដោយស្របច្បាប់

១០. ស្រីលង្កា ៖ ប្តី ឬប្រពន្ធអាចមានដៃគូលើសពីម្នាក់ ទទួលស្គាល់ដោយស្របច្បាប់

១១. អារ៉ាប៊ី សាអូឌីត ៖ ប្តីអាចមានប្រពន្ធច្រើន ទទួលស្គាល់ដោយស្របច្បាប់

១២. អារ៉ាប់រួម ៖ ប្តីអាចរៀបការប្រពន្ធ ៤ នាក់ឡើងទៅ

១៣. ឥណ្ឌូនេស៊ី ៖ ប្តីអាចមានប្រពន្ធច្រើន ស្របច្បាប់ ប៉ុន្តែអាចប្រែប្រួលនៅតាមខេត្ត

១៤. អ៊ីរ៉ង់ ៖ ប្តីអាចមានប្រពន្ធច្រើន ទទួលស្គាល់ដោយស្របច្បាប់

១៥. អ៊ីរ៉ាក់ ៖ ប្តីអាចមានប្រពន្ធច្រើន ទទួលស្គាល់ដោយស្របច្បាប់ លើកលែងតែតំបន់ Kurdistan

១៦. គុយវេត ៖ ប្តីអាចមានប្រពន្ធច្រើន ទទួលស្គាល់ដោយស្របច្បាប់

១៧. បង់ក្លាដែស ៖ ប្តីអាចមានប្រពន្ធច្រើន ទទួលស្គាល់ដោយស្របច្បាប់

១៨. ប៉ាគីស្ថាន ៖ ប្តីអាចរៀបការប្រពន្ធ ៤ នាក់ឡើងទៅ សម្រាប់ម៉ូស្លីមតែប៉ុណ្ណោះ ដោយប្តីត្រូវមានលទ្ធភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ និងចុះកិច្ចព្រមព្រៀងជាមួយប្រពន្ធទី១

១៩. ប៉ាឡេស្ទីន ៖ ប្តីអាចរៀបការប្រពន្ធ ៤ នាក់ឡើងទៅ ដោយចុះកិច្ចព្រមព្រៀងជាមួយប្រពន្ធទី១

២០. កាមេរុន ៖ ប្តីអាចយកប្រពន្ធច្រើនដោយមិនកំណត់

ការរៀបការប្តី ឬប្រពន្ធលើសពីម្នាក់បែបនេះ ភាគច្រើនត្រូវបានកត់សម្គាល់ឃើញថា កើតមាននៅក្នុងប្រទេសដែលកាន់សាសនាឥស្លាម  និងនៅប៉ែកខាងអាហ្រ្វិក ប្រទេសក្នុងតំបន់មជ្ឃិមបូព៌ា រួមទាំងផ្នែកខ្លះនៅប្រទេសអាស៊ីអាគ្នេយ៍។ ចំពោះប្រទេសដែលកាន់សាសនាឥស្លាមខ្លះ ប្តីត្រូវសុំអនុញ្ញាតពីប្រពន្ធទី១សិន ទើបអាចរៀបការយកប្រពន្ធក្រោយទៀតបាន រួមជាមួយលទ្ធភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ប្រពន្ធច្រើននាក់របស់ខ្លួន។

ទោះជាយ៉ាងណាប្រទេសដែលកាន់សាសនាឥស្លាមមួយចំនួនដូចជា ប្រទេសទួគី ទុយណេស៊ី សាធារណរដ្ឋអាល់បានី កូសូវ៉ូ និងប្រទេសក្នុងតំបន់អាស៊ីកណ្តាលបានហាមឃាត់នូវទំនៀមទម្លាប់មួយនេះ។ ខណៈ ប្រទេ​សមួយចំនួននៅក្នុងទ្វីបអាហ្រ្វិក បានចាត់ទុកទំនៀមទម្លាប់ Polygamy នេះថា គឺខុសច្បាប់ស៊ីវិល ប៉ុន្តែត្រូវបានអនុញ្ញាតដោយច្បាប់ប្រពៃណី។

ដោយឡែក នៅក្នុងប្រទេសកម្ពុជាវិញ អាពាហ៍ពិពាហ៍ដែលស្របច្បាប់ គឺកើតឡើងរវាងប្តីមួយ និងប្រពន្ធមួយ ដោយមិនទាន់មានច្បាប់អនុញ្ញាតឱ្យរៀបការប្តី ឬប្រពន្ធលើសពីម្នាក់បានទេ លុះត្រាតែភាគីទាំងសងខាងលែងលះជាមួយអតីតប្តី ឬប្រពន្ធឱ្យដាច់ស្រេចទៅតាមផ្លូវច្បាប់សិន៕

ដោយ៖ លីលី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១១ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម