Connect with us

ជីវិតកម្សាន្ដ

​បង្ហាញមុខតារាសម្ដែង ធ្លាប់ដើរតួជាអធិរាជស្រី “អ៊ូ ម៉ីនាង” ទាំង ៥ជំនាន់

បានផុស

នៅ

ក្រោយដើរតួជាស្ដេចស្រី អ៊ូ ម៉ីនាង ​តារា​សម្ដែង​ចិន​ ៥រូប ទទួលបាន​ការ​ចាប់​អារម្មណ៍ខុសៗគ្នាពីទស្សនិកជន អ្នកខ្លះ​បានទទួលពាក្យសរសើរពេញៗមាត់ ខណៈអ្នកខ្លះរងការ​រិះគន់​ដោយ​គ្មាន​សំចៃ​។

ខ្សែភាពយន្តភាគចិនរឿង “មហិច្ឆតា អ៊ូ ម៉ីនាង” ជាភាពយន្តនិយាយរៀបរាប់ពីខ្សែជីវិតពិតរបស់ម្ចាស់ក្សត្រី អ៊ូ ម៉ីនាង ឬអ៊ូ ចឺធៀន។ ទ្រង់ជាឥស្សរជនដ៏ចម្រូងចម្រាសបំផុត ក្នុងប្រវត្តិសាស្ត្រចិន តាមរយៈរឿងអាស្រូវ និងភស្តុតាងប្រវត្តិសាស្ត្រជាច្រើន។ ជីវិតរបស់ស្ត្រីដ៏មានអំណាចអង្គនេះគឺជាប្រភពនៃការបំផុសគំនិតច្នៃប្រឌិតថ្មីៗមិនចេះចប់សម្រាប់អ្នកផលិតខ្សែភាពយន្តប្រវត្តិសាស្ត្រ។ ក្នុងនោះតួស្រីដែលសម្ដែងក្នុងភាពយន្តនេះ បានបង្កការចាប់អារម្មណ៍ពីទស្សនិកជនរាប់លាននាក់ ក្រោយក្លាយជា អ៊ូ ម៉ីនាង ក្នុងខ្សែភាពយន្ត។ ជាក់ស្ដែងដូចជា៖

Angela Pan

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវ័យ ៤០ឆ្នាំ តារាសម្ដែង Angela Pan បានក្លាយជាតួ អ៊ូ ម៉ីនាង នៅក្នុងឆ្នាំ១៩៨៥។ កំលុងពេលសម្ដែង តារាស្រីរូបនេះ មិនសូវមានប្រជាប្រិយភាពនោះទេ។ នាងមិនមានពាក្យសរសើរ​ ក៏ពុំមានការរិះគន់ដែរ។

Liu Xiaoqing

តារាសម្តែង Liu Xiaoqing កើតនៅឆ្នាំ១៩៥៥ បានដើរតួជាស្ដេចស្រី អ៊ូ ម៉ីនាង ក្នុងឆ្នាំ ១៩៩៨។ អ្នកស្រីជាតួ អ៊ូ ម៉ីនាង ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអ្នកទស្សនា។ Liu Xiaoqing ត្រូវបានមហាជនសរសើរថា សម្ដែងភាពយន្តបុរាណសក្តិសមបំផុត និងពិបាករកតួថ្មីណាមកជំនួសណាស់។

Carina Lau

អ៊ូ ម៉ីនាង ដែល Carina Lau ដើរតួគឺខុសគ្នាទាំងស្រុងពីតារាសម្ដែងផ្សេងទៀតនៃតួអង្គនេះ។ នាងត្រូវប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្របានវាយតម្លៃថា ជាតួអាក្រក់បំផុត ​ក្នុងប្រទេសចិន ដោយសារការតុបតែងមុខធ្វើឱ្យអ្នកគាំទ្រភ័យខ្លាច ព្រោះចិញ្ចើមក្រាស់ ​និងស្ទីលតុបតែងមុខមិនដូចអ្នកដទៃ ដែលមើលទៅដូចជាប្រុសអ៊ីចឹង។

Alyssa Chia

អ៊ូ ម៉ីនាង សម្ដែង​ដោយ​តារា​សម្ដែង Alyssa Chia មិន​សូវ​មានអំណាច​ដូច​ស៊េរី​មុនឡើយ។ តារាសម្តែងកើតនៅឆ្នាំ១៩៧៤រូបនេះ បានដើរតួជាមហាក្សត្រីដែលមានអត្តចរិតស្លូតបូត និងសុភាព ទោះបីជាមានអំណាចនៅក្នុងដៃក៏ដោយ។ អ្នកទស្សនាហាក់មិនសូវពេញចិត្តនោះទេ ព្រោះចរិតក្នុងរឿងខុសគ្នាដាច់ពីចរិតពិតរបស់ អ៊ូ ម៉ីនាង។

Fan Bingbing

កំពូលសម្រស់ Fan Bingbing ត្រូវអ្នកនិយមលេងអ៊ីនធរណិតទូទាំងអាស៊ីស្គាល់យ៉ាងច្បាស់ បើទោះបីជាជីវិតឯកជន មិនសូវល្អក៏ដោយ។ នាងបានដើរតួជា អ៊ូ ម៉ីនាង កាលពីឆ្នាំ២០១៤។ អំឡុងពេលសម្ដែង Fan Bingbing ត្រូវអ្នកច្នៃម៉ូដរិះគន់ខ្លាំងៗ​ ដោយសាររើសសម្លៀកបំពាក់ពេក ព្រោះតាំងពីចូលវាំងរហូតដល់ព្រះជន្ម ៨២ឆ្នាំ នាងប្ដូរសម្លៀកបំពាក់រហូតដល់ ២០០ឈុតឯណោះ។

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ​ចំពោះតួស្រីទាំង ៥រូប? តើម្នាក់ណាដែលសម្ដែងសមជាងគេ?

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រឿងព្រឺព្រួច ទាំង ១០ យ៉ាង ពី « អ៊ូ ម៉ីនាង » អធិរាជស្ដេចស្រីតែមួយ ក្នុងប្រវត្តិសាស្ត្រ ចិន

ចុចអាន៖ ហ្វេនភ្ញាក់ផ្អើល ក្រោយឃើញសម្រស់ Fan Bingbing ស្រកទម្ងន់ជិត ១០គីឡូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ៤៤ នាទីutes មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី២ ឃាត់​ខ្លួនជនសង្ស័យម្នាក់ ជួញដូរ​នូវ​សារធាតុញៀន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សចាស់ជិតម្នាក់​ក្នុងចំណោម១០នាក់​នៅ​កូរ៉េខាងត្បូង​កើត​​ជំងឺវង្វេង​ភ្លេច​ភ្លាំង​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ១២ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

Sokha Hotels

ព័ត៌មានពេញនិយម