ជីវិតកម្សាន្ដ
Bella ឆ្លើយធម្មតា ក្រោយអ្នកសារព័ត៌មានចោទសួររឿង Weir ត្រៀមរៀបការឆាប់ៗ
តារាសម្ដែងស្រី Bella Ranee ត្រូវបានអ្នកសារព័ត៌មានចោទសួរ ពីអតីតសង្សា Weir Sukolwat កំពុងត្រៀមរៀបការឆាប់ៗ ខណៈនាងកំពុងចូលរួម ក្នុងពិធីបើកសម្ពោធរឿង “បុព្វេសន្និវាស” វគ្គ ២។

យ៉ាងណាមិញ Bella ក៏បានឆ្លើយតប់ទៅកាន់អ្នកសារព័ត៌មានថា នាងសុំការអនុញ្ញាត មិនធ្វើការអត្ថាធិប្បាយច្រើនឡើយ ទាក់ទងនឹងបញ្ហានេះ។ ព្រោះវាជារឿងផ្ទាល់ខ្លួនរបស់ភាគីម្ខាងទៀត ហើយនាងក៏មិនចង់រំលឹកពីអតីតសង្សារមកនិយាយ រួមទាំងអ្នកដែលនៅជុំវិញផងដែរ។

តួឯកស្រីក្នុងរឿង”បុព្វេសន្និវាស” ក៏បន្ថែមទាំងញញឹមទៀតថា ខ្ញុំពេញចិត្តរាល់ការសម្រេចចិត្តពីគាត់ បើទោះបីជាយើងបែកគ្នាហើយ។ ជាពិសេសគ្រប់គ្នាគួររង់ចាំឲ្យគាត់ចេញមុខ មកបកស្រាយឲ្យច្បាស់លាស់ ពីចចាមអារ៉ាមនេះវិញ។

គួររំលឹកថា Bella និង Weir បានសម្រេចចិត្តផ្ដាច់ទំនាក់ទំនងគ្នាជាយូរមកហើយ រហូតធ្វើឲ្យមហាជនហាក់មិនអស់ចិត្ត នឹងគូនេះសោះ។ ខណៈទំនាក់ទំនងគូស្នេហ៍នេះ សល់ត្រឹមឈ្មោះរាប់អានគ្នាតែប៉ុណ្ណោះ៕
សូមទស្សនាវីដេអូ
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មួយឃ្លិបពីតួឯកស្រីក្នុងរឿង “ព្រះម៉ែណាគី” ត្រូវអ្នកគាំទ្រចាប់អារម្មណ៍លើអាវខ្លាំង
ចុចអាន៖អតីតសង្សារ Mario បញ្ចេញរូបស្រើបស្រាល ក្រោយកែកុនមុខរួច

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត