ជីវិតកម្សាន្ដ
ឌុច លីដា ដាច់ចិត្តបង្ហាញមុខស្វាមីក្រោយរួមរស់ស្ងប់ស្ងាត់ជាមួយគ្នារហូតបានកូនប្រុសម្នាក់
ទីបំផុតតារាសម្តែងស្រីអ្នកនាង ឌុច លីដា បានបង្ហាញមុខជាសាធារណៈនូវមុខមាត់ពិតរបស់ស្វាមីក្រោយពេលរួមរស់ជាមួយគ្នាជាច្រើនឆ្នាំរហូតទទួលបានចំណងដៃកូនប្រុសម្នាក់យ៉ាងស្រស់ស្អាត។

ការដាច់ចិត្តបង្ហាញនូវមុខមាត់ពិតរបស់អ្នកនាង ឌុច លីដា នេះបានធ្វើឡើងក្រោយមានការរិះគន់ជាច្រើនពីសំណាក់មជ្ឈដ្ឋានមហាជនខណៈដែល ឌុច លី ដា កាលពីថ្មីៗនេះបានសម្រេចរៀបការល ក្ខណៈលួចលាក់ជាមួយស្វាមីដោយមិនហ៊ានប្រកាស ឬបង្ហាញមុខប្ដីដោយបើកចំហឲ្យមហាជនបានដឹង ឬឃើញដូចតារាប្រុស-ស្រីឯទៀតឡើយ។

ស្របពេលដែលមានការរិះគន់និងលើកឡើងបែបនេះ ទើបថ្មីៗនេះគេឃើញតារាស្រីអ្នកនាង ឌុច លីដា ដាច់ចិត្តហ៊ានបណ្ដើរស្វាមីសម្បូរទ្រព្យស្ដុករូបនោះ ទៅចូលរួមមង្គលការមិត្តភក្ដិដោយចំហបង្កការភ្ញាក់ផ្អើលសម្រាប់មហាជនគ្រប់គ្នា។ មិនតែប៉ុណ្ណោះនាងនិងស្វាមី ថ្មីៗនេះក៏បានបណ្តើរគ្នាទៅដើរកម្សាន្តនៅកន្លែងមួយចំនួនផងដែរ។

សូមជម្រាបដែរថាតារាសម្តែងអ្នកនាង ឌុច លីដា បន្ទាប់ពីអាជីពសម្តែងទទួលបានការគាំទ្រនិងមានប្រជាប្រិយភាពខ្លាំងលើវិថីសិល្បៈនោះគឺតារាស្រីរូបនេះមិនត្រឹមប្រជែងបានការគ្រង់តំណែងជាតួឯកច្រើននោះទេ គឺថែមទាំងកែប្រែជីវិតរស់នៅឯកជនយ៉ាងស្រស់ថ្លាទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល