ជីវិតកម្សាន្ដ
(មានវីដេអូ) ផ្ទុះការគាំទ្រ ព្រាប សុវត្ថិ និង ខាត់ សុឃីម ចាប់ដៃគូច្រៀងអាយ៉ៃបានយ៉ាងពីរោះ
កាន់តែធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើល និងប្លែកអារម្មណ៍ខ្លាំងថែមមួយកម្រិតទៀត ក្រោយពេលដែលឃើញតារាចម្រៀងលំដាប់ប្រទេសប្រុស-ស្រីពីររូបចាប់ដៃគ្នា ច្រៀងអាយ៉ៃឆ្លងឆ្លើយបានយ៉ាងពីរោះ ខណៈដែលសកម្មភាពនេះ កំពុងត្រូវបានអ្នកអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នាគាំទ្រជាច្រើន។


ស្របពេលដែលវីដេអូមួយនេះ ត្រូវបានទម្លាយនៅលើបណ្តាញសង្គម Tik Tok កាលពីថ្មីៗនោះភ្លាមៗនេះដែរ គេកត់សម្គាល់ឃើញមានមហាជនមួយចំនួន បានបន្តការស៊ែរចែករំលែកជាបន្តបន្ទាប់។ នៅក្នុងវីដេអូច្រៀងអាយ៉ៃ ដែលបានបង្ហាញពីសកម្មភាពលោក ព្រាប សុវត្ថិ និង អ្នកនាង ខាត់ សុឃីម ច្រៀងរួមគ្នានេះដែរ គឺមិនត្រឹមតែមានអ្នកគាំទ្រច្រើនទេ ថែមទាំងមានការលើកសរសើរថា លោក ព្រាប សុវត្ថិ ពិតជាអាចមានទេពកោសល្យទាំងសម័យនិងបុរាណមិនគួរឲ្យជឿ។




តាមរយៈវីដេអូនេះ គឺកំពូលតារាចម្រៀងប្រុសលោក ព្រាប សុវត្ថិ បានច្រៀងផ្ដោះផ្ដងឆ្លងឆ្លើយចម្រៀងអាយ៉ៃជាមួយតារាចម្រៀងស្រីពហុជំនាញអ្នកនាង ខាត់ សុខឃីម បានយ៉ាងល្អផងដែរ។លើសពីនេះលោក ព្រាប សុវត្ថិ និងអ្នកនាង ខាត់ សុឃីម ក៏បានច្រៀងញ៉ែងញ៉ងនូវពាក្យសម្តីបែបស្នេហាធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើយគ្រប់គ្នា។
សូមបញ្ជាក់ថា ឃ្លីបវីដេអូនេះ ទើបត្រូវបានគេប្រទះឃើញក្រោយមានការទម្លាយនៅលើបណ្ដាញសង្គម Tik Tok បង្កការចាប់អារម្មណ៍និងផ្ទុះការគាំទ្រពីមហាជន ដើម្បីបានដឹងច្បាស់សូមប្រិយមិត្តទៅទស្សនាវីដេអូអាយ៉ៃឆ្លងឆ្លើយរបស់លោក ព្រាប សុវត្ថិ និងអ្នកនាង ខាត់ សុឃីម ដូចខាងក្រោមនេះ៕
សូមទស្សនាវីដេអូ
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ លែងយល់មុខ ! ពិធីករ សុខ រ៉ាស៊ី ព្រមានទម្លាយអត្តសញ្ញាណបុគ្គលជំពាក់លុយមិនព្រមសង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យដោះស្រាយបញ្ហាពន្ធអាមេរិកថ្មី ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»