ជីវិតកម្សាន្ដ
ច្បាស់ការហើយ Weir ចេញមុខបកស្រាយ គ្រោងរៀបការខែនេះ
ក្រោយមានពាក្យចចាមអារ៉ាមថា Weir Sukollawat នឹងរៀបការឆាប់ៗ ពេលនេះសាម៉ីខ្លួនបានចេញមុខមកបកស្រាយលម្អិតថា លោកពិតជាគ្រោងនឹងរៀបការនៅខែនេះពិតមែន។

ដំណឹងក្ដៅៗនេះ បានប្រកាសឡើងក្រោយតារាសម្ដែងប្រុសរូបនេះ ទម្លាយច្បាស់ៗថា “តាមពិតទៅ អាយុក៏ច្រើនដែរ។ វាជាលើកដំបូង ខ្ញុំពិតជាសប្បាយចិត្តណាស់។ ខ្ញុំមានអារម្មណ៍ថាវាត្រឹមត្រូវ និងដល់ពេលដែលយើងត្រូវមានគ្រួសារ។ យើងរៀបចំផែនការយូរមកហើយ ដូច្នេះជ្រើសរើសថ្ងៃនេះ ធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន។ ខ្ញុំត្រូវអង្គុយនៅទីនេះ ហើយធ្វើវា។ ខ្ញុំបានជួលអ្នករៀបចំគម្រោងរៀបការរួចហើយ។ ប្រសិនបើពេលវេលាត្រឹមត្រូវ យើងនឹងរៀបចំ។ ខ្ញុំបាននិយាយជាមួយកូនក្រមុំរបស់ខ្ញុំថា យើងត្រូវការគ្រួសារមួយ។ ប្រសិនបើអ្វីៗគឺអូខេ វាជាពេលវេលាដែលគ្រប់យ៉ាងបានសម្រេច ប្រហែលជាពាក់កណ្តាលខែនេះ ថ្ងៃទី ១៧ ខែកក្កដា។

លោកក៏បានបន្ថែមទៀតថា “Vicky គាត់ជាមនុស្សល្អឥតខ្ចោះ។ ដោយសារតែនាងមិននៅក្នុងឧស្សាហកម្ម។ ប៉ុន្តែខ្ញុំព្យាយាមពន្យល់គាត់ ហើយគាត់សម្របខ្លួនបន្តិចម្ដងៗ យើងបារម្ភពីគាត់។ ប៉ុន្តែយើងថែរក្សាគ្នាទៅវិញទៅមក គ្មានអ្នកណាអាចធ្វើបាបអ្នកបានទេ”។

យ៉ាងណាមិញ Weir ក៏បញ្ចាក់ពីជីវិតក្រោយរៀបការថា លោកមិនទាន់មានគម្រោងនៅឡើយទេ។ ប៉ុន្តែលោកថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជាអ្វីគ្រប់យ៉ាងទាំងជាប្តី និងឪពុកមួយរបស់កូនៗអស់ហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មួយឃ្លិបពីតួឯកស្រីក្នុងរឿង “ព្រះម៉ែណាគី” ត្រូវអ្នកគាំទ្រចាប់អារម្មណ៍លើអាវខ្លាំង
ចុចអាន៖Bella ឆ្លើយធម្មតា ក្រោយអ្នកសារព័ត៌មានចោទសួររឿង Weir ត្រៀមរៀបការឆាប់ៗ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?