Connect with us

ជីវិតកម្សាន្ដ

ទី សុគន្ធធារី ជម្នះការលំបាក ដោយសារ​និស្ស័យ​ស្រលាញ់​សិល្បៈ

បានផុស

នៅ

ដោយបានការរុញច្រានពីបងប្រុសដែលជាប្រធានផលិតកម្ម Yes cene យុវតី ទី សុគន្ធធារី ស្រលាញ់វិស័យសិល្បៈដូចជា ដូរ្យតន្ត្រីគ្រប់ប្រភេទ។ យុវតី​រូបនេះ​ត្រូវឆ្លងកាត់លើវិថីសិល្បៈមួយដោយលំបាកលំបិន ទម្រាំ​មានកេរ្តិ៍ឈ្មោះរហូតមកដល់សព្វថ្ងៃនេះ។

គេតែងសរសើរពីសម្ភស្ស ទីសុគុន្ធធារី ប្រដូចទៅនឹងតារាចំរៀងកូរ៉េ។ ទោះយ៉ាងណាយុវតី​រូបនេះបញ្ជាក់​មិនហ៊ានទទួល​យកទេ ហើយក៏​គ្មានមោទនភាពឡើយព្រោះនាងតែងចង់ឱ្យគេមើលពីសមត្ថភាពនិងប្រដូចនាងជាតារាខ្មែរវិញ ព្រោះនាងជាខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងនិស្ស័យសិល្បៈពីកំណើត សុគន្ធធារី បានឆ្លងកាត់ការហ្វឹកហាត់រៀនវិស័យសិល្ប: ដូចជា ដេញហ្គីតា លេងព្យាណូ និងហ្វឹកហាត់ឧបករណ៍ភ្លេងច្រើនទៀត និងច្រៀងចម្រៀងផងដែរ។ ទោះបីមានមតិខ្លះសរសើរនិងរិះគន់ខ្លះក៏ដោយ ពីការឈានជើងចូលវិស័យសិល្បៈ ដោយសារនាងឋិតនៅក្នុងការសិក្សាសាលាភាសាអង់គ្លេសអន្តរជាតិមួយ ព្រោះមានមិត្តភក្កិខ្លះមិនពេញចិត្តដោយសារខ្លាចនាងបាត់បង់ការសិក្សា។

តែទោះយ៉ាងណាកញ្ញារូបនេះបានឲ្យ​ដឹង​ថា នាង​បានសម្រេចចិត្តដើរលើផ្លូវនេះទៅហើយ។ ទំរាំមានឈ្មោះរហូតមកដល់សព្វថ្ងៃនេះ នាង​ចង់​សម្រេចបំណងកសាងកេរ្តិ៍ឈ្មោះឱ្យល្បី។ ធ្លាប់រងនូវការប៉ះពាល់អារម្មណ៍ ដោយគិតថាការងារវិស័យសិល្បៈដែលនាងកំពុងធ្វើ អាចចាត់ទុកជាការងារបន្ទាប់បន្សំ។ តែពេលនេះទើបនាងដឹងថាការងារសិល្បៈសំខាន់ដែរ ដើម្បីបម្រើវិស័យវប្បធម៌ជាតិ គួរតែជួយលើកស្ទួយលើវិស័យនេះ ទាំងការច្រៀង ទាំង តូរ្យតន្ត្រី រក្សាឲ្យបានគង់វង្សទៀតផង។

ផ្ដើមចេញពីបងប្រុសម្នាក់ឈ្មោះ ទី ធាវី ដែលធ្លាប់បានបណ្ដុះបណ្ដាលនិពន្ធ ប្រលោមលោកនិងនិពន្ធចម្រៀង នៅសមាគមអ្នកនិពន្ធខ្មែរថិតនៅអគារអ្នកនិពន្ធ ហ៊ុនសែនបានបង្កើតផលលិតកម្ម Eys cene ដោយឆន្ទៈ​ដែលស្រលាញ់វប្បធម៌ជាតិ ហើយបានបណ្តុះបណ្តាលបន្តដល់នាង។ កញ្ញា សុគន្ធធា រីបានប្រាប់ឲ្យដឹងថា នាងនិងដើរតាមកន្លងសិល្ប: ទាំងនិស្ស័យ និពន្ធចម្រៀងទាំងឧបករណ៍ភ្លេង គ្រប់ប្រភេទតាមនិស្ស័យរបស់នាងពីធម្មជាត គឺ ដើរលើវិថីសិល្បៈទៅមុខជានិច្ច ដើម្បីជួយបម្រើដល់វិស័យវប្បធម៌សិល្បៈចម្រៀងនិងសង្គមតាមរយៈការអប់រំដល់ប្រជាពលរដ្ឋ ឱ្យទទួលយកចំណេះដឹងតាមរយ: បទចម្រៀង។ នាងឲ្យដឹងថា នាងមិនបោះបង់ការសិក្សាទេ ហើយសិល្បៈវិញក៏បន្តដែរត្រូវដើរទន្ទឹមគ្នាជានិច្ច។

អត្ថបទ៖​ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម