ជីវិតកម្សាន្ដ
ប្រជាជន ថៃ សម្រុកមើលប្រវត្តិអនាគតកូនក្រមុំ Weir ក្រោយល្បីថា មានទេពកោសល្យអស្ចារ្យ
បន្ទាប់ពី Weir បានចេញមុខបកស្រាយច្បាស់ៗថា លោកពិតជារៀបការខែនេះ។ ភ្លាមៗនោះដែរ អ្នកគាំទ្រក្នុងប្រទេសថៃ នាំគ្នាសម្រុកចូលមើលជីវប្រវត្តិ Vicky នារីដែលយកបានបេះដូងរបស់ Weir ។

ទន្ទឹមនោះ បន្ទាប់ពីប្រកាសដំណឹងត្រៀមរៀបការជាមួយមិត្តស្រីក្រៅរង្វង់សិល្បៈ នៅថ្ងៃ ១៧ ខែកក្កដានេះ ក្នុងទីក្រុងបាងកក Weir Sukolwat បាននិយាយដែរថា ស្នេហាលើកនេះគឺល្អបំផុត។ ម្យ៉ាងវិញទៀត លោកក៏មានអាយុច្រើនគួរសម ហើយក៏ដល់ពេលវេលា ដែលត្រូវប្រកាសនិងត្រៀមខ្លួនហើយដែរ។

នៅក្នុងព្រឹត្តិការណ៍នេះ បានធ្វើឲ្យអ្នកគាំទ្រ រួមទាំងមិត្តភ័ក្ដិក្នុងវិស័យនេះ បានចេញមកអបអរសាទរយ៉ាងច្រើនលើសលប់។ ដូចគ្នាដែរ ចំពោះនិន្នាការអនឡាញ ផ្តោតលើ Vicky ដែលជាកូនក្រមុំដ៏ស្រស់ស្អាត បន្ទាប់ពីមុននេះ មានឃ្លីបមួយ បង្ហាញពីជំនាញនិយាយ ៤ភាសា ធ្វើឲ្យអ្នកគាំទ្រហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងសមត្ថភាពរបស់នាង។

អ្វីដែលពិសេសនោះគឺ កាលពីពេលថ្មីៗនេះ នៅក្នុង TikTok អ្នកគាំទ្របានធ្វើឃ្លីប ដើម្បីចែករំលែកនូវសម្រស់ និងទម្រង់ដ៏ស្រស់ស្អាតរបស់ Vicky ។ មានព័ត៌មានខ្លះបានបញ្ចាក់ថា នាងរៀនចប់មកពីបរទេស មានជំនាញពហុភាសា និងជាអតីតអ្នកបម្រើការលើយន្តហោះ។ បច្ចុប្បន្នអនាគតភរិយារបស់ Weir ជានាយកប្រតិបត្តិក្រុមហ៊ុនកែសម្ផស្សមួយ និងធ្វើអាជីវកម្មជាច្រើនទៀតក្នុងប្រទេស ខណៈអ្នកនិយមលេងអ៊ីនធឺណិតម្នាក់ បានបញ្ចេញមតិថា គាត់ស្អាតខ្លាំង និងជាអ្នកមានលុយពាន់លានថែមទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ច្បាស់ការហើយ Weir ចេញមុខបកស្រាយ គ្រោងរៀបការខែនេះ
ចុចអាន៖Bella ឆ្លើយធម្មតា ក្រោយអ្នកសារព័ត៌មានចោទសួររឿង Weir ត្រៀមរៀបការឆាប់ៗ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត