Connect with us

ជីវិតកម្សាន្ដ

Cardi B បង្ហាញឈ្មោះ Idol របស់ខ្លួនក្នុងក្រុម BTS

បានផុស

នៅ

លែងជាអាថ៌កំបាំងទៀតហើយ នៅពេលរឿងរ៉ាវបានបង្ហាញច្បាស់ៗថា តារារ៉េប និងតារាចម្រៀងអាមេរិកពោរពេញដោយទេពកោសល្យ Cardi B គឺជាអ្នកគាំទ្រក្រុម BTS ដ៏ងប់ងល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Cardi B បានជួប BTS ជាលើកដំបូងក្នុងកម្មវិធី Billboard Music Awards ឆ្នាំ ២០១៩។ ពេលនោះហើយ ដែល Cardi B ដឹងកាន់តែច្បាស់ថា ហេតុអ្វី BTS មានប្រជាប្រិយ និងមានមនុស្សស្រឡាញ់ពួកគេខ្លាំងម៉្លេះ។

កូនស្រីរបស់ Cardi ឈ្មោះ Kulture Kiari Cephus ក៏ជាអ្នកគាំទ្រ BTS ម្នាក់ផងដែរ ហើយ Cardi ធ្លាប់បង្ហាញថា នាងសង្ឃឹមថានឹងអាចថតរូបជាមួយ BTS បាន។ Cardi ក៏បានចែករំលែកឃ្លីបវីដេអូកូនស្រីរបស់ខ្លួនស្តាប់បទចម្រៀងរបស់ក្រុម BTS ផងដែរ។

Cardi B បានបង្ហាញក្តីស្រលាញ់ចំពោះ BTS ជាច្រើនដង ចាប់តាំងពីបានជួបក្រុមនេះ។ ហ្វេនៗជាច្រើនឆ្ងល់ថាតើ សមាជិក BTS រូបណាដែលជា Idol របស់ Cardi ហើយឥឡូវពួកគេមានចម្លើយហើយ!

ក្នុងកម្មវិធីសំណួរចម្លើយជាមួយអ្នកគាំទ្រនៅលើគណនី Twitter របស់ខ្លួន មានហ្វេនម្នាក់សួរ តើក្នុងក្រុម BTS នរណាជាសំណព្វចិត្តរបស់នាង ស្រាប់តែពេលនោះ Cardi ឆ្លើយដោយគ្មានស្ទាក់ស្ទើរថា គឺ Jimin៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Koreaboo

ចុចអាន៖ ការបង្ហោះចុងក្រោយរបស់ G-Dragon នៅលើ IG កំពុងធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ

ចុចអាន៖ Taylor Swift លួចភ្ជាប់ពាក្យជាមួយមិត្តប្រុសស្ងាត់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម