Connect with us

ជីវិតកម្សាន្ដ

ហង្ស សុរិយាន់ Top 6 Miss Universe Cambodia មានប្រវត្តិយ៉ាងដូចម្ដេចមុនចូលប្រកួត?

បានផុស

នៅ

ស្រីស្អាតរាងតូច ហង្ស សុរិយាន់ មានប្រវត្តិលើវិស័យដើរម៉ូត និងប្រកួតយ៉ាងដូចម្ដេចខ្លះ ទម្រាំឈានជើងមកដល់កម្មវិធី Miss Universe Cambodia ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ហង្ស សុរិយាន់ ដែលគ្រប់គ្នាស្គាល់ថាជាតារាម៉ូដែលដែលកំពុងលេចធ្លោក្នុងវិស័យដើរម៉ូត បូករួមជាមួយសម្រស់បាននិងកំពុងអង្រួនចិត្តអ្នកគាំទ្រ និងជាពិសេសសមត្ថភាពមិនធម្មតារបស់នាង។ លើសពីនេះ មិនត្រឹមតែជាតារាបង្ហាញម៉ូតនោះទេ សុរិយាន់ ក៏បានបញ្ចប់ការសិក្សាផ្នែកច្បាប់ នៅសាកលវិទ្យល័យ ន័រតុន និងផ្នែកអក្សសាស្ដ្រអង់គ្លេស នៅសាកលវិទ្យល័យបញ្ញាសាស្ដ្រផងដែរ។

បើនិយាយអំពីដំណើរលើវិថីការប្រកួតរបស់នាង តារាម៉ូដែល វ័យ ២៧ ឆ្នាំ ហង្ស សុរិយាន់រូបនេះ ក៏ធ្លាប់បានចូលរួមការប្រកួតកម្មវិធី តារាបង្ហាញម៉ូតកម្ពុជា កាលពីឆ្នាំ ២០១៥ ដែលសុរិយាន់ទទួលបានជយលាភីលេខ ៤ ក្នុងចំណោមបេក្ខភាពដាក់ពាក្យជាង ៣ ពាន់នាក់។ ទន្ទឹមនឹងនេះ ដោយមើលឃើញពីសមត្ថភាពខាងក្នុង និងខាងក្រៅ នៅឆ្នាំ ២០១៩ កញ្ញា ហង្ស សុរិយាន់ ក៏ត្រូវបានជ្រើសរើសតំណាងឲ្យកម្ពុជា ចូលរួមប្រកួតកម្មវិធី Miss Global នៅឯប្រទេសភីលីពីន។ លើសពីនេះទៅទៀត នាងក៏បានយកជ័យជម្នះដ៏ធំមួយ ក្នុងការចូលរួមប្រកួតលើកដំបូងរបស់ប្រទេសកម្ពុជា គឺនាងបានចូលក្នុងវគ្គ Top ១០ ដែលធ្វើឲ្យប្រជាជនខ្មែរជាច្រើនកោតសរសើរពីសមត្ថភាព និងមានមោទកភាពចំពោះនាងជាខ្លាំងចំពោះជោគជ័យលើកនោះ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ កញ្ញា ហង្ស សុរិយាន់ ក៏បានវិលត្រឡប់មកឆាកប្រកួតវិញ នៅកម្មវិធី Miss Universe Cambodia ២០២២ តែគួរឲ្យសោកស្ដាយនាងបានជាប់ត្រឹមវគ្គ Top 6 ប៉ុន្តែទោះបីជាយ៉ាងណា សូរិយ៉ាន់ នូវតែជានារីដ៏រឹងមាំក្លាហានសម្រាប់អ្នកគាំទ្ររបស់នាងជានិច្ច៕

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម