ជីវិតកម្សាន្ដ
លោកស្រី ដេត ម៉ាលីណា រៀបរាប់សារកម្សត់នាថ្ងៃខួបកំណើតក្រោយប្រកាសចែកផ្លូវឧកញ៉ា ឌួង ឆាយ
ភ្នំពេញ ៖ បន្ទាប់ពីប្រកាសចែកផ្លូវជាមួយស្វាមីងារជាឧកញ៉ាគឺឧកញ៉ា ឌួង ឆាយ បង្កការភ្ញាក់ផ្អើលខ្លាំងដល់មហាជននោះ នាឱកាសថ្ងៃខួបកំណើតកាលពីម្សិលមិញលោកស្រី ដេត ម៉ាលីណា បានបង្ហោះសាររៀបរាប់យ៉ាងកម្សត់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន។

លោកស្រី ដេត ម៉ាលីណា បានថ្លែងសារលើកឡើងដូច្នេះថា អរគុណMy sis Nita Yut&LimKouy Houy សម្រាប់នំខេកនិងកាដូ អូនគ្រាន់តែជាមនុស្សស្គាល់គ្នាសោះ ប៉ុន្តែទឹកចិត្តស្រលាញ់បងដូចបងប្អូនបង្កើតជួយលើកទឹកចិត្តពេលបងកំពុងបាក់ទឹកចិត្ត។ អរគុណទឹកចិត្តអូនដែលមានចំពោះបងរៀងរាល់ឆ្នាំឲ្យតែថ្ងៃខួបកំណើតបងអូនមិនដែលភ្លេចកាដូសម្រាប់បងទេ ប៉ុន្តែអ្នកខ្លះវិញជាបងប្អូនសាច់ថ្លៃនឹងគ្នាមិនដែលនឹកឃើញ ហើយថែមទាំងមកជាន់ពន្លិច និយាយគ្មានការពិតនៅពេលដែលខ្ញុំកំពុងតែមានទុក្ខនិងលំបាក។

ភរិយាឧកញ៉ា ឌួង ឆាយ គឺលោកស្រី ដេត ម៉ាលីណា បានបន្តថា ខ្ញុំមិនចង់តបតឬក៏ចង់បានអ្វីមកទេតែកុំព្យាយាមមករំខានជីវិតខ្ញុំ ជាន់ហើយជាន់ទៀត អ្នកណាសាងអ្វីនឹងទទួលបានមកវិញឆាប់ៗ ខ្ញុំហត់ដឹងអត់មនុស្សចិត្តអាក្រក់ទាំងឡាយ។ de thmalina Birthday 21.12.2020 Deth M alina។

សូមរម្លឹកដែរថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះលោកស្រី ដេត ម៉ាលីណា បានធ្វើការឡាយវីដេអូនិយាយទាំងអួលដើមក ដោយបកស្រាយរឿងលែងលះគ្នាជាមួយឧកញ៉ា ឌួង ឆាយ បណ្ដាលឲ្យមានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកគាំទ្រ។តា មរយះការឡាយវីដេអូនោះលោកស្រីក៏បានបញ្ជាក់ថា នេះគឺជាវីដេអូបកស្រាយចុងក្រោយនិងបានសំណូមពរឲ្យអ្នកគាំទ្រឈប់សួរនាំពីរឿងនេះតទៅទៀត៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ