Connect with us

ជីវិតកម្សាន្ដ

Charlie Puth ចេញមុខឆ្លើយតប ក្រោយគេថាចម្រៀងថ្មីជាមួយ Jungkook ជាបទស្រឡាញ់ភេទដូចគ្នា

បានផុស

នៅ

បន្ទាប់ពីលេចឮពាក្យពាក្យចចាមអារ៉ាមទាក់ទងនឹងបទថ្មី “Left and Right” ជាបទច្រៀងអំពីបុរសស្រឡាញ់បុរសដូចគ្នា រួចមក ​កាលពីថ្ងៃទី៤ ខែកក្កដានេះ Charlie Puth ចេញមុខមកឆ្លើយតប ស្រាយចម្ងល់ហ្វេនហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីបទ “Left and Right” ចេញផ្សាយកាលពីចុងខែមុន អ្នក​គាំទ្រ​មាន​ការ​រំភើប​ជា​ខ្លាំង​ដែល Charlie Puth ​និង Jungkook បានសហការ​គ្នា​ ព្រោះខែមិថុនា​ត្រូវ​បាន​គេ​ដឹង​ថា ជា​ខែ​ Pride Month។ ដោយសារមូលហេតុនេះ អ្នកគាំទ្រសង្ស័យបទថ្មីច្រៀងលើកទឹកចិត្តអ្នកស្រឡាញ់ភេទដូចគ្នា។

ពាក់ព័ន្ធនឹងចម្ងល់ហ្វេនមួយនេះដែរ Charlie Puth មិនបានប្រកែកថាវាជារឿងមិនពិតនោះទេ ប៉ុន្តែលោកក៏មិនបាននិយាយចំៗថាបទនេះជាបទច្រៀងពីការស្រឡាញ់ភេទដូចគ្នាដែរ។ នេះបើតាមការចែករំលែកនៅលើ Instagram Story របស់លោក Charlie Puth។

គួររំលឹកថា បទ “Left and Right” បានទម្លាក់កាលពីថ្ងៃទី២៤ ខែមិថុនា ហើយបានជាប់ចំណាត់ថ្នាក់កំពូល iTunes Top Songs នៅក្នុងប្រទេស និងតំបន់ចំនួន ៩៣ នៅថ្ងៃបន្ទាប់។ វីដេអូ​ចម្រៀង​នេះ​ក៏​ទទួល​បាន​ការ​ចូល​មើល​ជាង ១០លាន​ដងផងដែរ​ ក្រោយ​ពេល​ចេញ​ផ្សាយ​ ១២ម៉ោង​ប៉ុណ្ណោះ។

គិតត្រឹមថ្ងៃទី៥ ខែកក្កដា ត្រឹមតែជាងមួយសប្តាហ៍ បន្ទាប់ពីការចេញផ្សាយបទ “Left and Right” ត្រូវបាន stream ជាង ៥០លានដងផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Asiaone

ចុចអាន៖ ក្រោយស្ងប់ស្ងាត់រឿងអាស្រូវ Seo Ye Ji ត្រឡប់មកវិញ កាន់តែកាចជាងមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ភ្នំវល្លិ៍ ជាតំបន់បង្ហូរឈាមសម័យសង្គ្រាម កំពុងក្លាយជាទីឋានកសិ-ទេសចរណ៍ ដ៏ស្រស់ស្អាត នាសម័យសន្តិភាព

ជីវិតកម្សាន្ដ៣ នាទីutes មុន

តារាល្បីៗ និងមហាជន គាំទ្រនូវការណែនាំរបស់សម្តេចធិបតី ដែលថា “ចម្រៀងរ៉េប ទោះមិនប្រើពាក្យជេរក៏ល្បី”

សេដ្ឋកិច្ច១០ នាទីutes មុន

តម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះ នៅចំពេលកសិករផ្ដើមប្រមូលផលរដូវកាលថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ហ្សេលេនស្គី នឹង​ទៅ​អារ៉ាប៊ីសាអូឌីត ដើម្បី​ជជែក​ជាមួយ​អាមេរិក លើ​រឿង​បញ្ចប់​សង្គ្រាម

ព័ត៌មានជាតិ២៧ នាទីutes មុន

កម្ពុជាជា​មុខព្រួយថ្មី​ ក្រោយ​ក្រុមហ៊ុន​​អាកាសចរណ៍​​​​ធំៗ​​ចាប់​ជា​គោលដៅ​ពង្រី​ក​បណ្តាញ​ហោះហើរ​បន្ថែម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម