ជីវិតកម្សាន្ដ
ភរិយានាយ តាក់ស៊ី ប្រកាសសុំជំនួយឈាមដើម្បីជួយសា្វមី ខណៈកំពុងសង្គ្រោះបន្ទាន់
នាយ តាក់ស៊ី ធ្លាក់ខ្លួនឈឺធ្ងន់ខណ:ប្រពន្ធប្រកាសសុំការផ្តល់ឈាមសង្គ្រោះជីវិតប្តីតារាកំប្លែងនាយ តាក់ស៊ី បានធ្លាក់ខ្លួនឈឺធ្ងន់ ខណ:ពេលនេះត្រូវបានភរិយានិងក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលាបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រនិងមហាជនជាថ្មី។

នៅគណនីហ្វេសប៊ុកឈ្មោះ Neay Taxi ដែលត្រូវបានគេដឹងថា ពេលនេះភរិយារបស់នាយ តាក់ស៊ី ជាអ្នកកំពុងប្រើប្រាស់បានរៀបរាប់ឲ្យដឹងនៅថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២២នេះថា ឥឡូវនាយ តាក់ស៊ី ដែលជាប្ដីកំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ខណ:នាយក៏ត្រូវការបញ្ចូលឈាមជាច្រើនប្លោកជាបន្ទាន់ដើម្បីជួយសង្គ្រោះជីវិត។ ភរិយានាយ តាក់ស៊ី ក៏បានប្រកាសដោយអង្វរសុំជំនួយនៃការបរិច្ចាគឈាមពីសប្បុរជនផងដែរ។

ភរិយាតារាកំប្លែងនាយ តាក់ស៊ី បានលើកឡើងថា « អាណិតប្ដីណាស់ពេទ្យឯកជនអស់លទ្ធភាពមើលហើយ ដោយសារអាការៈរបស់គាត់ធ្ងន់ពេកត្រូវបញ្ជូនមកមន្ទីរពេទ្យទាហាន គឺមន្ទីរពេទ្យកេតុមាលា ហើយនាងខ្ញុំសុំឱ្យបងប្អូនជួយបរិចា្ចគឈាមដល់ប្ដីខ្ញុំផងត្រូវការឈាមបន្ទាន់ណាស់ក្នុងថ្ងែនេះខ្វះឈាម៥ទៅ៨សាក់បានគ្រប់»។
ភរិយាតារាកំប្លែងរូបនេះបន្ថែមទៀតថា សូមបងប្អូនជួយបរិច្ចាគឈាមផងហើយបើបងប្អូនចង់មកសួរសុខទុក្ខគាត់សូមទាក់ទងតាមលេខទូរសព្ទគឺ 069 29 56 46, 061 75 83 37, 090 99 56 98។

ជាមួយគ្នានេះដែរគេក៏បានឃើញទិដ្ឋភាពជាក់ស្តែងដែលនាយ តាក់ស៊ី កំពុងដេកស្ដូកស្ដឹងនៅលើគ្រែពេទ្យយ៉ាងអាណិតទៀតផង។ ដំណឹងនេះក៏បានធ្វើឱ្យមហាជននិងអ្នកគាំទ្រជាច្រើនបង្ហាញការព្រួយបារម្ភចំពោះសុខភាពតារាកំប្លែងរូបនេះគ្រប់គ្នា៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ