ជីវិតកម្សាន្ដ
យក់ ឋិតរដ្ឋា សុំកម្លាំងចិត្តពីអ្នកគាំទ្រក្រោយវិលចូលសិល្បៈជាថ្មី
តារាចម្រៀងជើងចាស់អ្នកនាង យក់ ឋិតរដ្ឋា កន្លងមកត្រូវបានគេចាំថា បន្ទាប់ពីនាងបានសាងឈ្មោះល្បីលើវិថីសិល្បៈមួយរយៈមកនោះ គឺតារាស្រីរូបនេះក៏បានដកខ្លួនចេញពីអាជីពចម្រៀងជា ច្រើនឆ្នាំដោយទៅសម្ងំបើកអាជីពរកស៊ីផ្ទាល់ខ្លួនស្ទើរភ្លេចសិល្បៈទៅហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/FB_IMG_1657086646936.jpg)
ប៉ុន្តែយ៉ាងណាមិញក្រោយរសាត់ឆ្ងាយពីសិល្បៈអស់មួយសន្ទុះធំ អ្នកនាង យក់ ឋិតរដ្ឋា កាលពីថ្មីៗនេះក៏លេចវត្តមានឡើងវិញ ជាមួយការប្រកាសវិលចូលវិស័យចម្រៀង ដែលខ្លួនធ្លាប់បោះបង់យូរឆ្នាំកន្លងទៅហើយ។ ទន្ទឹមគ្នានោះដែរ យក់ ឋិតរដ្ឋា ក៏បានស្នើដល់មហាជនបន្តជួយផ្តល់ជាកម្លាំងចិត្ត និងគាំទ្រវត្តមានរបស់នាងតាមរយៈឆាកតន្ត្រី ឬបទចម្រៀងថ្មីៗខ្លួនផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/FB_IMG_1657086748159.jpg)
បន្ទាប់ពីការប្រកាសវិលចូលសិល្បៈវិញពីសំណាក់តារាចម្រៀងជើងចាស់ យក់ ឋិតរដ្ឋា គេឃើញមានទស្សនិកជនមួយចំនួនធំ បានបង្ហាញការគាំទ្រជាមួយវត្តមានឡើងវិញរបស់នាងគ្រប់គ្នា។ ជាក់ស្តែងស្របពេលដែល យក់ ឋិតរដ្ឋា ទើបតែប្រកាសដំណឹងល្អនេះ មិនទាន់បានប៉ុន្មានផង គេកត់សម្គាល់ឃើញ រដ្ឋា មានឱកាសបង្ហាញស្នាដៃបទចម្រៀងថ្មីរបស់ខ្លួននៅលើបណ្តាញសង្គមបន្តបន្ទាប់រួចជាស្រេច។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/FB_IMG_1657086729797.jpg)
ផ្អែកតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាចម្រៀងមនោសញ្ចេតនាអ្នកនាង យក់ ឋិតរដ្ឋា កាលពីយប់ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២២ ម្សិលមិញ គឺនាងបានបញ្ចេញស្នាដៃបទចម្រៀងថ្មី ១ បទ បង្ហាញដល់មហាជនដែលមានចំណងជើងថា ទីលាន ៣ ជ្រុង។ តាមរយៈបទថ្មីនេះ បានធ្វើឲ្យទស្សនិកជននៅតែសរសើរពីទឹកដមសំឡេងដ៏ពីរោះរបស់នាង។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/IMG_20220706_125316.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/07/IMG_20220706_125308.jpg)
សម្រាប់សាមីខ្លួនអ្នកនាងយក់ ឋិតរដ្ឋា ឯណោះវិញក្រោយបញ្ចេញចម្រៀងខាងលើ គឺនាងមិនបានបរិយាយអ្វីច្រើននោះទេគ្រាន់តែបញ្ជាក់ឲ្យដឹងដូច្នេះថា នេះជាបទថ្មីពីនាងខ្ញុំ។ សុំមេដៃនឹងកម្លាំងចិ ត្តពីបងប្អូនម្នាក់មួយមក។ គេឃើញអ្នកគាំទ្រលើកឡើងស្រដៀងៗគ្នាថា ពីរោះគ្មានថ្ងៃប្រែឲ្យទាំងមេដៃ ឲ្យទាំងបេះដូង,នៅតែពីរោះដដែល,ពីរោះណាស់ idol ណប់ចិត្ត៕
អត្ថបទ៖ ចាន់រ៉ា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?