ជីវិតកម្សាន្ដ
ហ្វេនចំហមាត់ ក្រោយដឹងតម្លៃរថយន្តរបស់តារាកូរ៉េ ៦រូបនេះ
ក្រៅពីមានឥទ្ធិពលនៅក្នុងវិស័យតន្ត្រីកូរ៉េ តារាប្រុសស្រី ៦រូប គឺជាម្ចាស់ទ្រព្យសម្បត្តិមហាសាល ព្រមទាំងជាម្ចាស់រថយន្តទំនើបតម្លៃរាប់លានដុល្លារផងដែរ។
G-Dragon អតីតសមាជិក Big Bang

ឆ្លងកាត់បទពិសោធន៍ជាង ១០ឆ្នាំ ក្នុងវិស័យតន្ត្រី G-Dragon ក្លាយជាស្តេច K-pop ដ៏ពេញនិយម។ ដោយសារចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីវិស័យនេះ G-Dragon រស់នៅក្នុងជីវិតដ៏ស៊ីវិល័យ រហូតហ៊ានចំណាយប្រាក់ទាំងដៃៗ ទិញសម្ភារសម្ញែងមហាជន។

ថ្មីៗនេះ G-Dragon បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ក្រោយទិញរថយន្តទំនើបមួយគ្រឿង ដែលមានតម្លៃរហូតដល់ ២.៥លានដុល្លារ។ មុនពេលទិញរថយន្តថ្មីនេះ លោកបានទិញផ្ទះមួយខ្នងក្នុងតម្លៃ ១៣.១លានដុល្លារឯណោះ។
Jennie សមាជិក BLACKPINK

G-Dragon មិនមែនជាតារាតែម្នាក់ដែលសម្ញែងប្រាក់ទិញរថយន្តទំនើបនោះទេ តារាស្រីស្រករក្រោយ Jennie សមាជិកក្រុម BLACKPINK ក៏ជាអ្នកមានទ្រព្យស្ដុក ហ៊ានចាយប្រាក់ទិញរថយន្តទំនើបតម្លៃរាប់លានដុល្លារផងដែរ។ រថយន្តរបស់ Jennie កំពុងជិះពេលនេះមានតម្លៃប្រមាណ ២.៩លានដុល្លារ។
Jeon Somi


ថ្វីត្បិតតែនៅក្មេងក៏ដោយ ប៉ុន្តែទ្រព្យសម្បត្តិរបស់ Jeon Somi ធ្វើឱ្យមនុស្សគ្រប់គ្នាស្ងើចសរសើរជាទីបំផុត។ ក្នុងវ័យ ២២ឆ្នាំ នាងធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលមិនស្ទើរ បន្ទាប់ពីក្លាយជាម្ចាស់រថយន្តទំនើបដែលមានតម្លៃជាង ៧០ម៉ឺនដុល្លារ។
Mino សមាជិក WINNER

ក្នុងនាមជាសិល្បករពហុជំនាញ Mino មានប្រភពចំណូលជាច្រើនពីការផ្សព្វផ្សាយម៉ាកយីហោ និងនិពន្ធបទភ្លេង។ មូលហេតុនេះ លោកជាប់ចំណាត់ថ្នាក់ជាតារា K-pop ហាយសូរមួយរូប ក្នុងចំណោមអ្នកសិល្បៈកូរ៉េ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងមិនធម្មតា គឺ Mino អាចទិញឡានដោយខ្លួនឯងក្នុងតម្លៃជាង ៤២ម៉ឺនដុល្លារ។
Dara អតីតសមាជិក 2NE1


តារាស្រីរូបស្អាត Dara ធ្លាប់មានរថយន្តទំនើបៗដល់ទៅ ៣គ្រឿង ដែលមានតម្លៃកប់ខ្លាំង។ ម៉ូដរថយន្តនីមួយៗរបស់ Dara មានតម្លៃចន្លោះពី ៥ម៉ឺនដុល្លារ ទៅ ១៧ម៉ឺនដុល្លារ។
Hyoyeon សមាជិក SNSD


តារាស្រីនៃក្រុម SNSD កញ្ញា Hyoyeon ក៏ជាម្ចាស់រថយន្តទំនើបម្នាក់ផងដែរ នៅក្នុងសង្គមសិល្បៈកូរ៉េ។ ជាមួយនឹងប្រាក់ចំណូលយ៉ាងច្រើនជារៀងរាល់ឆ្នាំ នាងក្លាយជាម្ចាស់រថយន្តតម្លៃប្រមាណ ៣០ម៉ឺនដុល្លារ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រោយបញ្ចាំងចប់ ៥ឆ្នាំ អតីតតួឯកស្រី “សិស្សឆ្នើមកំពូលល្បិច” មានស្ថានភាពយ៉ាងណាហើយ?

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?