Connect with us

ជីវិតកម្សាន្ដ

មូលហេតុមួយធ្វើឱ្យ Mario លាក់មុខមិត្តស្រីរហូត ៨ឆ្នាំ

បានផុស

នៅ

ចំណងស្នេហ៍សម្ងាត់របស់ Mario ជាមួយតារាសម្ដែង Junji Junjia ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារពួកគេទាំងពីរបានរួមរស់ជាមួយគ្នាអស់រយៈពេល ៨ឆ្នាំមកហើយ ប៉ុន្តែតារាប្រុសរូបនេះបែរជាលាក់បាំងទំនាក់ទំនងជិតឈឹង សឹងគ្មានអ្នកដឹងសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៨ ឆ្នាំមកនេះ ពុំមាននរណាក្រៅពីអ្នកជិតស្និទ្ធបានដឹងទំនាក់ទំនងស្នេហារវាង Mario និងមិត្តស្រីឡើយ ​ខណៈស្នេហានេះទើបតែទម្លាយជាសាធារណៈកាលពីដើមឆ្នាំ ២០២២នេះឯង។

នៅពីក្រោយទំនាក់ទំនាក់ Private មួយនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃជីកកកាយឱ្យដឹងថា ដោយសារខាងស្រីរង​ការ​រិះគន់ខ្លាំងពេកថា​នាងអន់​ជាងខាង​ប្រុស។ មិនតែប៉ុណ្ណោះហ្វេនក្លិបថែមទាំង​ប្រឆាំង​យ៉ាងដាច់អហង្ការចំពោះស្នេហាពួកគេទៀតផង។ ​មូលហេតុនេះ ទើបបានជា Mario មិនដែលបង្ហាញមុខ Junji ជាពិសេសលោកមិនដែលបណ្ដើរនាងចូលរួមកម្មវិធីសាធារណៈនោះទេ សូម្បីនៅលើបណ្ដាញសង្គម លោកកម្របង្ហោះរូបផ្អែមល្ហែមជាមួយនាងណាស់។ គេសម្គាល់ឃើញថា អតីតតួ Pee Mak រូបនេះ ទើបតែបង្ហោះរូបថតមិត្តស្រីម្តងប៉ុណ្ណោះ ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ឆ្នាំនេះ។

ដោយឡែកប្រវត្ថិស្នេហ៍របស់ Mario និង Junji គឺចាប់ផ្ដើមនៅពេលអ្នកទាំងពីរចូលរួមកម្មវិធី Golden Temple showbiz​​ កាលពីឆ្នាំ ២០១៤ ។ ពួកគេចាប់ចិត្តលើគ្នាតាំងពីពេលនោះមក និងបន្តទំនាក់ទំនងជាសង្សារ រហូតដល់បច្ចុប្បន្ន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្រោយរងការរិះគន់យ៉ាងចាស់ដៃ Mario បង្ហោះឃ្លិបសុំទោស Lisa ភ្លាមៗ

ចុចអាន៖ Aum ស្លៀកឈុតគេងយប់ដើរផ្សារ តែមហាជនផ្ទុះជជែកគ្នា ពេញបណ្ដាញសង្គមទៅវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម