Connect with us

ជីវិតកម្សាន្ដ

ភរិយា លាន អា​ព្រីលគីនីន សុំទោសជាសាធារណ:ក្រោយលេងសើចជ្រុល

បានផុស

នៅ

បន្ទាប់ពីផ្ទុះការរិះគន់ជាច្រើននៅលើបណ្តាញក្រោយពេលដែលលោក លាន អាព្រីលគីនីន និងភរិយាបាននិយាយក្នុងការឡាយកាលពីថ្មីៗ ដោយធ្វើការដៀលនារីៗដែលឈ្មោះ ល័ក្ខ ថា «​មនុស្សស្រីឲ្យតែឈ្មោះហ្នឹងច្រើនតែជាស្រីចង្រៃលើ​លោក » ពេលនេះ ចែរី ដែលជាភរិយា អាព្រីលគីនីន បានចេញមុខសុំទោសមហាជនជាសាធារណ:នូវកំហុសឆ្គងអចេតនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមខ្លឹមសារនៅក្នុងវីដេអូរបស់ភរិយាលោក លាន អាព្រីលគីនីន ដែលធ្វើការសុំទោសមហាជនកាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ អ្នកនាងបានបញ្ជាក់ថា នោះ​គឺគ្រាន់តែជា​វី​ដេ​អូ​លេងសើច​ប៉ុណ្ណោះ ពោលគឺពួកគេមិនមានចេតនាអាក្រក់ណាមួយក្នុងកាតិះដៀលដល់បងប្អូនស្រ្តីដែលឈ្មោះ «ល័ក្ខ» ឡើយ។

ភរិយាលោក អាព្រីលគីនីន បាននិយាយទៀតថា «​ខ្ញុំ​សុំ​អភ័យទោស​ចំពោះ​វី​ដេ​អូ​ដែល​ចេញ​ទៅ​ហ្នឹង​។ ការ​ពិត​វី​ដេ​អូ​ដើម​របស់​វាខ្ញុំ​មិនបាច់​និយាយ​អី​ទៀត​ទេប៉ុន្តែ​មាន​ជន​មួយ​ចំនួន​ដែល​គាត់​ឆ្លៀតឱកាសគាត់ក៏កាត់វីដេអូហ្នឹងទៅ ហើយ​ខ្ញុំ​ដឹង​ថាបងប្អូន​ជា​ច្រើន​គាត់​បានឃើញ​ហើយខ្ញុំទទួលស្គាល់ថាវា​ជា​កំហុស​អ​ចេតនា​របស់ខ្ញុំនិង​គ្រួសារ​ ដូច្នេះបើខ្ញុំ​ប្រើ​ពាក្យ​សម្តី​លើស​លោះ​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់នាង​ខ្ញុំ​សុំ​ខន្តី​អភ័យទោស​ចំពោះ​បងប្អូន​ទូ​ទាំង​ប្រទេស​ដែល​បាន​ធ្វើ​ឱ្យ​បងប្អូន​ទាំងអស់​គ្នា​ខឹងសម្បារលើរូបនាងខ្ញុំ»។ 

អ្នកនាងលើកឡើងដែរថា កាលដែលយើងខុសគឺត្រូវតែសុំទោសតែបើ​ធ្វើ​ខុស​ហើយ​មិន​ចេះ​សុំ​ទោសគេ​ ហៅថាមនុស្សមិនស្គាល់ខុស។ អ៊ីចឹង​យើង​សុំ​អភ័យទោសហើយ​វា​គឺជា​កំហុស​អចេតនាមួយដែលយើងការនិយាយស្តីលេងសើចទៅកាន់​បងប្អូន​ទាំងអស់​គ្នាដោយ​ពុំ​បាន​គិតពិចារណា​ទុកជា​មុន។

តាមរយ:ការសុំទោសខាងលើភរិយាលោក លាន អាព្រីលគីនីន សង្ឃឹមថា មហាជនទាំងអស់នឹងយោគយល់ហើយអភ័យទោសដល់ពួកគេនូវកំហុសអចេតនាដែលបានប្រើពាក្យសម្តីមិនសមរម្យកន្លងមកនេះ៕

អត្កបទ៖​ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+៩ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម