ជីវិតកម្សាន្ដ
ទ្រព្យសម្បត្តិសមាជិក BLACKPINK ទាំង ៤ រូប ត្រឹមពាក់កណ្ដាលឆ្នាំនេះ ម្នាក់ៗកប់ក្ដោង
BLACKPINK គឺជាក្រុមចម្រៀងនារី K-pop ជំនាន់ទី ៣ ដែលស្ថិតក្រោមផលិតកម្ម YG Entertainment នៃប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ ២០១៦ មក។
ទន្ទឹមនោះ ម្នាក់ៗរកចំណូលបានយ៉ាងច្រើនក្រាស់ក្រែលក្នុងមួយឆ្នាំៗ ដូច្នេះហើយថ្ងៃនេះកម្ពុជាថ្មី នឹងបើកកកាយពីទ្រព្យសម្បត្តិសុទ្ធរបស់សមាជិក BLACKPINK ក្នុងម្នាក់ៗ គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២២។
១ Jisoo (Kim Jisoo)

តារាស្រីវ័យក្មេងរូបនេះ ត្រូវបានជ្រើសរើសជាទូតសុឆន្ទៈឲ្យម៉ាកយីហោពិភពលោក Dior Fashion និង Beauty ក្នុងឆ្នាំ ២០២១ ដោយចូលរួមជាមួយ Natalie Portman, Marion Cotillard និង Rihanna ។ បច្ចុប្បន្ន នាងគឺបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ក្នុងចំណោមសមាជិកក្រុមទាំង៤ ។ អាជីពរបស់ Jisoo មានចាប់ពីតន្ត្រីរហូតដល់ការសម្ដែងហើយ រឿងភាគកូរ៉េចុងក្រោយរបស់នាងគឺ Snowdrop សម្ដែងជាមួយ Jung Hae-In។ យោងតាមរបាយការណ៍ ទ្រព្យសម្បត្តិសុទ្ធរបស់នាងត្រូវបានប៉ាន់ប្រមាណថា មានចំនួន ២០ លានដុល្លារ គិតត្រឹមខែមិថុនា ឆ្នាំ ២០២២។ ក្រៅពីប្រេន Dior នាងក៏ជាទូតសុឆន្ទៈឲ្យគ្រឿងអលង្ការ និងនាឡិកាដ៏ប្រណិតរបស់បារាំង Cartier, Ella Balinska, Yasmine Sabri និង Chang Chen ក៏ដូចជាម៉ាកគ្រឿងសំអាង Kiss Me ផងដែរ។ នាងក៏ជាតារា ដែលមានអ្នកតាមដានច្រើនជាងគេបំផុតលើ Instagram ជាង ៦១.៨លាននាក់។
២ Rosé (roseanne Park)

ដូច Jisoo ដែរ Rosé ក៏ជាតំណាងឲ្យម៉ាកយីហោ Kiss Me និងមានការសហការជាវីដេអូហ្គេមជាមួយ Perfect World Mobile ។ យោងតាមរបាយការណ៍ នាងមានទ្រព្យសម្បត្តិសរុបប្រមាណ ១៨ លានដុល្លារ។ សមាជិកក្មេងជាងគេទី ២នេះ ក៏ជាទូតសុឆន្ទៈយីហោប្រណីតរបស់បារាំង Yves Saint Laurent និងម៉ាកគ្រឿងអលង្ការប្រណីតរបស់អាមេរិក ដែលគ្រប់គ្រងដោយបារាំង Tiffany & Co ក្នុងចំណោមម៉ាកក្នុងតំបន់ផ្សេងទៀតនៅវកូរ៉េខាងត្បូង។ Rosé បានចាប់ផ្តើមអាជីពទោលជាមួយនឹងអាល់ប៊ុមទោល “R” ដែលបានចេញផ្សាយតាមរយៈ YG Entertainment និង Interscope Records ក្នុងខែមីនា ឆ្នាំ ២០២១។ អាល់ប៊ុមនេះទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅលើអ៊ីនធឺណិត ហើយបទចម្រៀង “On the Ground” បានក្លាយជាវីដេអូដែលមានអ្នកមើលច្រើនបំផុតនៅលើ YouTube ក្នុងរយៈពេល ២៤ម៉ោង។ នាងក៏បានចេញបទចម្រៀង Cover នៅលើ Channel YouTube របស់នាង ដែលមានអ្នក Subscribe ជាង ៤.៧១ លាននាក់។ នាងមានអ្នកតាមដានជាង ៦០៧ លាននាក់នៅលើ Instagram ហើយមានកំណត់ត្រាសម្រាប់អ្នកស្តាប់ Spotify ប្រចាំខែចំនួន ៣.២ លាននាក់។
៣ Lisa (Lalisa Manoban)

ទ្រព្យសម្បត្តិសុទ្ធបស់ Lisa គឺ១៤ លានដុល្លារគិតត្រឹមខែមិថុនា ឆ្នាំ ២០២២។ Lisa គឺជាអ្នករាំដ៏សំខាន់ និងជាអ្នកដឹកនាំរ៉េបរបស់ក្រុមចម្រៀងនារី K-pop ។ បន្ទាប់ពីចូលរួមជាមួយ YG Entertainment នាងត្រូវបានគេបង្ហាញនៅក្នុងការផ្សាយពាណិជ្ជកម្ម ហើយថែមទាំងបានសម្តែងនៅក្នុងវីដេអូហ្គេម MMORPG ឆ្នាំ ២០១៨ Ragnarok M: Eternal Love ផងដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Lisa គិតថ្លៃចំនួន ៦សែនដុល្លារ ក្នុងមួយការយល់ព្រមកម្មវិធីមួយ និង ២សែនដុល្លារ សម្រាប់ការបង្ហោះដែលបានឧបត្ថម្ភនៅលើ Instagram ។
Lisa នាំមុខម៉ាកយីហោជាច្រើនក្នុងនាមជាទូតសុឆន្ទៈរួមមាន MAC, Celine, និង Bvlgari, Samsung និង Prada ។ នាងក៏ត្រូវបានតែងតាំងជាទូតសុឆន្ទៈស្ត្រីដំបូងគេនៅអាស៊ីសម្រាប់ស្រាវីស្គី Scotch ម៉ាក Chivas ។ ជាមួយនឹងគំនិតផ្តួចផ្តើមឯករាជ្យ និងការយល់ព្រមលើម៉ាកច្រើនជាងអ្នកផ្សេងទៀត នៅក្នុងក្រុម Lisa បានធ្វើការលើក្រុមហ៊ុនបណ្ដាក់ទុនអន្តរជាតិភាគច្រើន។ នៅឆ្នាំ ២០២១ នាងបានចេញគម្រោងដំបូងរបស់នាង “Lalisa” ដែលមានបទចម្រៀងទោលចំនួនពីរគឺ “Lalisa” និង “Money” ។ អាល់ប៊ុមទោលបច្ចុប្បន្នទទួលបានចំណាត់ថ្នាក់សម្រាប់អាល់ប៊ុមដែលមានការចាក់ផ្សាយច្រើនបំផុតដោយសិល្បករ K-pop ដែលមានការផ្សាយជាង ៥៧៣លានដងនៅលើ Spotify។ ក្រៅពីតន្ត្រី នាងក៏បានបង្ហាញខ្លួនក្នុងកម្មវិធី Real Man 300 និង Youth With You ចំនួនពីរផងដែរ។ នាងមានអ្នកតាមដានយ៉ាងច្រើននៅលើ Instagram ជាង ៧៩.៩លាននាក់ និងច្រើនជាង ១០.៦ លានអ្នកស្ដាប់ប្រចាំខែនៅលើ Spotify ។
៣ Jennie (Kim Jennie)

មិនមែនជារឿងចម្លែកចំពោះទ្រព្យសម្បត្តិរបស់នាង ខណៈដែលនាងធំឡើងនៅក្នុងសង្កាត់ដែលមានជីវភាពធូរធារបំផុតក្នុងប្រទេសកូរ៉េ មុនពេលចូលរួមក្រុមចម្រៀងនារី។ Jennie ជាអ្នកចម្រៀងដ៏សំខាន់ក្នុងក្រុម K-pop ដែលមានទ្រព្យសម្បត្តិប្រមាណ ១០ លានដុល្លារ។ របាយការណ៍របស់ South China Morning Post ដែលដកស្រង់ប្រភពផ្សេងទៀតបានរាយការណ៍ថា នាងមានតម្លៃប៉ាន់ស្មាន ៨សែនដុល្លារក្នុងមួយកិច្ចសន្យា គិតត្រឹមខែមិថុនា ២០២២។ នាងក៏ជាតារា K-pop ដែលទទួលបាន ៣០០ លានស្ទ្រីមនៅលើ Spotify ។ នាងត្រូវបានគេដឹងថា ស៊ីថ្លៃខ្ពស់ក្នុងសម្លៀកបំពាក់ រួមទាំងម៉ាកល្បីៗដូចជា Hera, Chanel និង Calvin Klein និងស្លាកសញ្ញាផ្សេងទៀតដូចជា Adidas និង Samsung។ នៅលើ Instagram នាងមានអ្នកតាមដានជាង ៦៨លាននាក់ ខណៈពេលដែលនៅលើ Spotify នាងទទួលបានអ្នកស្តាប់ច្រើនជាង ២.៩ លាននាក់ប្រចាំខែ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖BLACKPINK ក្លាយជាក្រុមចម្រៀងស្រីដំបូងគេ បង្ហាញមុខលើក្របទស្សនាវដ្ដី Rolling Stone
ចុចអាន៖Lee Min Ho វ៉ាដាច់ ជាតារាកូរ៉េ មានអ្នក Follow អ៊ិនស្តាក្រាម ច្រើនជាងគេលើពិភពលោក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ