ជីវិតកម្សាន្ដ
ដឹងអាថ៌កំបាំងរក្សាវ័យមិនចេះចាស់របស់ អតីតតួ ហាន់ជីអ៊ុន
អតីតតួ ហាន់ជីអ៊ុន ឬ Song Hye Kyo ត្រូវបានអ្នកគាំទ្រដាក់រហ្ស័សនាមជា «ទេពធីតាសម្រស់» នៃទឹកដីកូរ៉េ ដោយសារស្បែកសរលោងភ្លឺថ្លា សម្រស់ក្មេងជាងវ័យ ទោះបីជានាងឈានចូលវ័យ ៤០ឆ្នាំហើយក៏ដោយ។

Song Hye Kyo មិនមែនជាឈ្មោះប្លែកសម្រាប់អ្នកគាំទ្រទៀតនោះទេ។ នាងត្រូវបានទស្សនិកជនខ្មែរស្គាល់យ៉ាងច្បាស់តាមរយៈតួនាង ហាន់ជីអ៊ុន ក្នុងរឿង “បំណុលផ្ទះជំពាក់ស្នេហ៍” ។ មិនត្រឹមតែចាប់អារម្មណ៍នឹងការសម្ដែងរបស់នាងទេ កំពូលតារាស្រីរូបនេះ ធ្វើឱ្យមនុស្សស្រីជាច្រើនច្រណែននឹងស្បែកដ៏ស្រស់ស្អាតរបស់នាងផងដែរ។ ឈានចូលវ័យ ៤០ឆ្នាំហើយ ប៉ុន្តែគ្រប់គ្នាមិនអាចបដិសេធទេបានថានាងនៅតែជាចំណុចទាក់ទាញរាល់ពេលលេចមុខជាសាធារណៈ។

ពាក់ព័ន្ធនឹងអាថ៌កំបាំងនៃសម្រស់ក្មេងជាងវ័យនេះដែរ Song Hye Kyo បានចែករំលែកថា ខ្លួនចំណាយពេលច្រើនលើការហាត់ប្រាណ និងហាត់យូហ្គា ដើម្បីរក្សារាងឱ្យុស្លីម។ ដោយឡែកនៅក្នុងម៉ឺនុយអាហារប្រចាំថ្ងៃ នាងផ្តោតលើការទទួលទានបន្លែ និងផ្លែឈើ ដើម្បីជួយផ្តល់នូវវីតាមីនឱ្យស្បែកមានសុខភាពល្អ។ ជាពិសេស អាហារ Fast Food ដែលមានជាតិខ្លាញ់ច្រើន នាងតមដាច់ខាតតែម្ដង។
លើសពីនេះទៀត ជារៀងរាល់ថ្ងៃ Song Hye Kyo ផឹកទឹក ១០កែវ ដើម្បីផ្តល់សំណើមដល់ស្បែក។ តារាស្រីរូបនេះ ក៏តែងតែផឹកទឹកក្រូចឆ្មា ដោយមិនដាក់ស្ករ ឬផឹកតែយិនស៊ិន ដើម្បីជួយបន្ថែមវីតាមីន C ជួយឱ្យស្បែកភ្លឺថ្លា និងមានរាងស្ដើង។

បើក្រឡេកមកមើលវិថីសិល្បៈ តាំងពីដើមរហូតដល់បច្ចុប្បន្ន Song Hye Kyo នៅតែស្រស់ស្អាតមិនចាញ់តារាវ័យក្មេងស្រករក្រោយឡើយ។ ប្រហែលមូលហេតុនេះហើយ ទើបអ្នកគាំទ្រនិយមដាក់ឈ្មោះនាងជា «ទេពធីតាសម្រស់» របស់កូរ៉េ៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ Song Hye Kyo និង Jun Ji Hyun ក្លាយជាតារាស្រីកូរ៉េខាងត្បូង រកចំណូលបានច្រើនជាងគេ ក្នុងរឿងមួយភាគ
ចុចអាន៖ ហ្វេនចំហមាត់ ក្រោយដឹងតម្លៃរថយន្តរបស់តារាកូរ៉េ ៦រូបនេះ

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច