ជីវិតកម្សាន្ដ
ក្រោយឃើញ Weir ចុះអេតាស៊ីវិលរួច Bella ព្រលយពាក្យនេះភ្លាម
បន្ទាប់ពី Weir Sukonwat នាំអនាគតកូនក្រមុំចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នារួចភ្លាម តារាស្រី Bella ស្រាប់តែបង្ហោះសារអបអរសាទរអតីតមិត្តប្រុស ធ្វើឱ្យហ្វេនសរសើរគ្រប់គ្នា។

មុនពេលចាប់ដៃគ្នាចូលរោងការនៅថ្ងៃទី១៧ ខែកក្កដា ខាងមុខ កាលពីព្រឹកមិញនេះ Weir បានបង្ហោះរូបភាពជាមួយនាង Vicky យ៉ាងផ្អែមល្ហែម ក្រោយអ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍រួចរាល់។

ឃើញបែបនេះ អ្នកគាំទ្រជាច្រើនបានលួចបារម្ភទឹកចិត្ត Bella Ranee នៅពេលឃើញ Weir ជិតរៀបការ ជាពិសេសបន្ទាប់ពីតារាប្រុសនេះបង្ហាញលិខិតអេតាស៊ីវិលជាសាធារណៈ។ ផ្ទុយទៅវិញ Bella មិនបានបង្ហាញភាពក្រៀមក្រំនោះទេ នាងបែរជាបង្ហោះពាក្យជូនពរគូស្នេហ៍ថ្មោងថ្មី ថែមទាំងព្រលយពាក្យថា នាងសប្បាយចិត្តដែលឃើញ Weir មានសុភមង្គល។ មិនតែប៉ុណ្ណោះ រវាងនាងនិង Weir នៅតែជាបងប្អូនល្អ មិនប្រួលប្រែឡើយ។

ក្រៅពីជូនពរ Weir និង Vicky អតីតតួឯកស្រី បុព្វសន្និវាសរូបនេះ ហាក់គ្មានកើតទុក្ខអ្វីនោះទេ នាងថែមទាំងបង្ហោះរូបស្អាតៗពាសពេញគណនី IG របស់នាងទៀតផង៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិនទាន់ដល់ថ្ងៃមែន តែពិធីមង្គលការ Weir លេចធ្លាយខ្ទង់ចំណាយលើបណ្ណាការ វាល់លានដុល្លារ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង