Connect with us

ជីវិតកម្សាន្ដ

លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ធ្វើឲ្យ អឿន ម៉ូលីកា រំភើបញញឹមបិទមាត់មិនជិត

បានផុស

នៅ

តារាស្រីអ្នកនាង អឿន ម៉ូលីកា បានបង្ហាញអារម្មណ៍រំភើបចិត្តខ្លាំងអំឡុងថ្ងៃខួបកំណើតកូនស្រីសំណព្វចិត្តរួមនឹងពិធីឡើងផ្ទះថ្មីកាលពីថ្មីៗដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ដែលបានចំណាយពេលវេលាអញ្ជើញចូលរួមហើយលោកជំទាវថែមទាំងចងដៃលើកទឹកចិត្តដល់នាងទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង អឿន ម៉ូលីកា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលត្រូវបានគេចាត់ទុក​ថាជា​ស្រ្តីជោគជ័យម្នាក់នោះបានចាត់ទុកលោកជំទាវ ហ៊ុន ស៊ីណាត ថាជា”ម៉ែ”បានចេញសារនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ថា ”លោកជំទាវម៉ែគាត់មកចូលរួមកម្មវិធីខ្ញុំគាត់ចងដៃខ្ញុំទៀតខ្ញុំពិតជា​មាន​សំណាងណាស់។​ តើខ្ញុំធ្វើបុណ្យអី្វខ្លះពីមុនមកបានថ្ងៃពិសេស​របស់​ខ្ញុំ,ខ្ញុំមាន​សំណាង​បាន​លោកជំទាវម៉ែ ហ៊ុន ស៊ីណាត មកចូលរួមនិងជូនពរ​ក្នុងថ្ងៃពិសេស​នេះ! កូន​សូមអរគុណ​ និង​ជូនពរជំទាវម៉ែឲ្យមានសុខភាពល្អនិងជាម្លប់ដល់កូនចៅ”។ 

ក្រៅពីមានមោទនភាព និងអារម្មណ៍រីករាយដែលធ្វើកម្មវិធីធំមានវត្តមានរបស់លោកជំទាវ ហ៊ុន ស៊ីណាត ចូលរួមឲ្យពរជ័យនោះ ម៉ូលីកា និងស្វាមីនាងលោក ហុង មានុណ ក៏បានលើកម្រាមដៃដប់ថ្លែងអំណរគុណដល់មិត្តរួមអាជីពនិងបណ្ដារដៃគូរអ្នករកស៊ីជាមួយគ្នា រួម​ទាំងភ្ញៀវ​កិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមកម្មវិធីរបស់អ្នកទាំងពីរផងដែរ។

អ្នកនាង អឿន ម៉ូលីកា ចាត់​ទុកការ​មកលើកទឹកចិ ត្តនាងនៅថ្ងៃឡើងផ្ទះនិងខួបកូននោះជាសក្ខីភាពមួ យបញ្ជាក់ថាទោះបីជាមានមុខរបររកស៊ីដូចគ្នាមែនតែមិត្តភក្ដិនិងបងប្អូនទាំងអស់សហការណ៍និងរាប់ អានគ្នាខ្លាំងណាស់ហើយពួកគេរីករាយនៅពេលដែ លឃើញនាងមានការវិវត្តន៍កម្រិតជីវភាពឆ្លងផុតពីការ​រស់​នៅ​ផ្ទះជួលមកសម្រេចបាននូវផ្ទះក្នុងក្ដីស្រម៉ៃដូចពេលនេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម