Connect with us

ជីវិតកម្សាន្ដ

មិនបោះបង់ទេ ! ហង្ស​ សូរីយ៉ាន់​ ត្រៀមខ្លួនចូលរួមប្រកួតបវរកញ្ញាថ្មីមួយទៀត

បានផុស

នៅ

ទស្សនិកជននិងអ្នកគាំទ្រមួយចំនួនធំប្រាកដជាបានស្គាលច្បាស់ហើយនូវតារាម៉ូដែលអាជីព គឺកញ្ញា ហង្ស សូរីយាន់។ស្រីស្អាត ហង្ស សូរីយាន់ ថ្មីៗនេះទើបតែឆ្លងកាត់ការប្រឡងបវរកញ្ញា Miss Universe Cambodiaដែលទទួលបានជ័យលាភីTop១០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេកត់សម្គាល់ឃើញថា អំឡុងពេលនៃការប្រឡងបវរកញ្ញាបេក្ខភាពកញ្ញា ហង្ស សូរីយាន់ គឺត្រូវបានមហាជនក៏ដូចអ្នកគាំទ្រជាច្រើនបានដាក់ក្តីរំពឹងខ្លាំងថា នាងនឹងអាចឈានចូលទៅដល់Topកំពូលទាំង៥ ប៉ុន្តែជាលទ្ធផលដោយសារមានបេក្ខភាពផ្សេងៗគឺមានសមត្ថភាពខ្លាំងដូចគ្នាទើបធ្វើឲ្យពិន្ទុប្រដេញកៀកកិតដោយលើសខ្វះគ្នាតែបន្តិចបន្ទួចប៉ុណ្ណោះ ដែលធ្វើឲ្យ ហង្ស សូរីយាន់ មានលទ្ធភាពឈរត្រឹម Top១០។

ទន្ទឹមគ្នានោះគេក៏ឃើញមហាជនភាគច្រើនហាក់មិនទាន់អស់ចិត្តនឹងកញ្ញា ហង្ស សូរិយ៉ាន់ ដែលមិនបានឈានចូលកំពូលជើងខ្លាំង៥នាក់ (TOP5) ។ ប៉ុន្តែសម្រាប់សាមីខ្លួនដ្បិតខកខានឱកាសនេះមែន តែនាងនៅតែរក្សាស្នាមញញឹមស្រស់ស្អាតដដែល ជាហេតុធ្វើឲ្យនាងឈ្នះបានក្ដីស្រឡាញ់ពីមហាជនច្រើនលើសលប់វិញ។

ដោយឡែកថ្មីៗ នេះស្រាប់តែកញ្ញា ហង្ស សូរីយាន់ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលឡើងវិញបន្ទាប់មានដំណឹងថា សូរីយាន់ កំពុងត្រៀមខ្លួនចូលប្រកួតកម្មវិធីប្រឡងបវរកញ្ញាមួយទៀតនាពេលឆាប់ៗខាងមុខ។ តាមរយ:កិច្ចសម្ភាសន៍ជាមួយកញ្ញា សូរីយាន់ បានបង្ហើបថា ខ្លួនបាននឹងត្រៀមចូលប្រកួតបវរកញ្ញាមួយទៀតជាលើកចុងក្រោយក្នុងវិស័យបវរកញ្ញានេះនាអំឡុងខែសីហាខាងមុខនេះ ។

ទោះបីជាមានការបង្ហើបយ៉ាងនេះក្តី ប៉ុន្តែបវរកញ្ញារូបស្រស់កញ្ញា ហ្សង សូរីយាន់ មិនបានបញ្ជាក់ទេថា នាងនឹងចូលរួមក្នុងកម្មវិធីប្រកួតមួយណានោះទេ ខណ:មានមហាជននិងអ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរង់ចាំវត្តមាននៃការប្រកួតរបស់ សូរីយាន់ គ្រប់គ្នា៕

អក្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម