ជីវិតកម្សាន្ដ
លាតត្រដាងឈ្មោះហៅក្រៅតារា ថៃ ៧ ដួង សឹងមិនធ្លាប់មានអ្នកដឹងសោះ
តារាល្បីៗនៅប្រទេសថៃ មិនត្រឹមមានសម្រស់ស្រស់ស្អាតនិងសមត្ថភាពខ្លាំងនោះទេ ប៉ុន្តែពួកគេក៏មានឈ្មោះហៅក្រៅដ៏គួរឲ្យស្រលាញ់ ជាពិសេសបណ្ដាអ្នកគាំទ្រ ប្រហែលជាមិនធ្លាប់ដឹងពីមុនមកនោះទេ។
ទន្ទឹមនេះ យើងខ្ញុំនឹងបើកកកាយពីឈ្មោះហៅក្រៅដ៏គួរឲ្យស្រលាញ់ ពីតារាថៃ៧ដួង ចាំមើលអ្នកណាមានឈ្មោះពិរោះជាង។
១ Anne Thongprasom
ក្នុងតំណែងជាអ្នកដឹកនាំរឿង ដ៏មានទេពកោសល្យ មកដល់សព្វថ្ងៃនេះ នាងបានប្រឡូកក្នុងវិស័យនេះជាង៣០ឆ្នាំមកហើយ ដែលឈ្មោះរបស់នាង គឺជាវីរនារីលេខមួយនៃវិស័យនេះ។ ប៉ុន្តែត្រលប់មកវិញមុនពេលចូលវិស័យនេះកាលពីកុមារភាព មានឈ្មោះពិតថា Srichan Thongprasom ហៅក្រៅថា Bum ប៉ុន្តែម្តាយរបស់នាងបានផ្លាស់ប្ដូរឈ្មោះនៅពេលចូលវិស័យនេះ ដោយសារតែនាងមើលឃើញថា នាងជាកូនទីពីរ ដែលស័ក្ដិសមនឹងឈ្មោះ Ann ជាង។
២ Jennifer Kim
កំពូលតារាចម្រៀងប្រចាំប្រទេសថៃ ដែលអ្នកគាំទ្រតែងហៅថា “Pee Kim” ឬ “Jennifer Kim” រហូតគិតថាជាឈ្មោះហៅក្រៅ និងឈ្មោះពិត។ ប៉ុន្តែតាមពិតទៅ ឈ្មោះរបស់នាងគឺ Kai Phonphan ហើយប្រភពដើមនៃឈ្មោះក្នុងវិស័យនេះថា Jennifer Kim គឺជាពាក្យយកមកពីពាក្យនៃគ្រឿងសង្ហារិម ហើយ Kim គឺបានពាក្យ Sim ដែលជាឈ្មោះដែលនាងនិយាយលេងក្នុងក្រុមនោះមិត្តភ័ក្ដិប៉ុណ្ណោះ។
៣ kan kantathavorn
ពិធីករសង្ហារ ដែលជាពិធីករលំដាប់លេខមួយ នៃវិស័យសិល្បៈនាពេលនេះ គ្មាននរណាក្រៅពី kan kantathavorn នោះទេ ព្រោះបានចូលប្រឡូកក្នុងវិស័យនេះ ដោយមានឈ្មោះថា kan kantathavorn។ តាមពិត Kan មានឈ្មោះហៅក្រៅថា Fluke Kant Kanthaworn ដើម្បីងាយស្រួលហៅក្នុងពិភពសិល្បៈ ទើបលោកឲ្យអ្នកគាំទ្រហៅថា kan វិញ។
៤ Nadech Kugimiya
កំពូលតារាឈានមុខគេនៃឧស្សាហកម្មកម្សាន្តរូបនេះ ចូលប្រឡូកក្នុងវិស័យជាមួយនឹងឈ្មោះ Nadech Kugimiya រហូតដល់ល្បីល្បាញ។ ខណៈដែលកេរ្តិ៍ឈ្មោះផ្ទុះឡើង មនុស្សជាច្រើនហៅ Nadech រហូតដល់ភ្លេចថា តារារូបនេះមានឈ្មោះហៅក្រៅ ដែលសមាជិកគ្រួសារ និងមិត្តជិតស្និទ្ធនឹងតែងហៅថា Barry ប៉ុន្តែបើសរសេរ Barry Nadech ប្រហែលជាមិនសូវមានអ្នកណាស្គាល់ដូច Nadech Kugimiya ទេ។
៥ Lisa សមាជិក BLACKPINK
ដោយការតាំងចិត្ត បូករួមទាំងសមត្ថភាព ត្រូវបានគេស្គាល់ថាជាសមាជិកក្រុម BLACKPINK ។ កាលពីកុមារភាព Lisa ត្រូវបានគេដាក់ឈ្មោះថា Pranpriya Manoban ហើយត្រូវបានគេដាក់រហស្សនាមថា Pokpak។
៦ Yardthip Rajpal
ម្តាយកូនមួយរូបនេះ ចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីកុមារភាពមក ក្នុងនាមជាតារាសម្ដែងដែលត្រូវបានមហាជនជាច្រើនចងចាំមិនភ្លេចក្នុងរឿងនាងទាវ និងរឿងជាច្រើនទៀត។ ចូលប្រឡូកក្នុងវិស័យសិល្បៈជាង២០ឆ្នាំ មនុស្សជាច្រើនស្គាល់ និងហៅនាង Yad ជាឈ្មោះហៅក្រៅ ប៉ុន្តែការពិតមានមនុស្សតិចណាស់ដែលដឹងថា Yardthip មានឈ្មោះហៅក្រៅគួរឲ្យស្រលាញ់ថា Sunny ប៉ុន្តែអ្នកគាំទ្រភាគច្រើន តែងហៅឈ្មោះពេញរបស់នាង Yardthip ។
៧ Ananda Everingham
តារាប្រុសរូបសង្ហានេះ បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ១៤ ឆ្នាំ សម្រាប់ Ananda គាត់ជាកូនកាត់កូនកាត់អូស្ត្រាលី-ថៃ។ មនុស្សជាច្រើនធ្លាប់ស្គាល់ឈ្មោះ និងហៅថា អានន្ទ ជាឈ្មោះហៅក្រៅ។ ប៉ុន្តែតាមពិតទៅ គាត់មានឈ្មោះហៅក្រៅដែលគ្រួសាររបស់គាត់ហៅថា Joi ហើយមិត្តភ័ក្ដិជិតស្និទ្ធរបស់គាត់ ក៏ហៅគាត់តាមឈ្មោះ នោះផងដែរ។
ក្រោយបានដឹងពីឈ្មោះហៅក្រៅរបស់តារាល្បីៗរួចមក តើប្រិយមិត្តកម្ពុជាថ្មីគិតថាតារារូបណា មានឈ្មោះដ៏គួរឲ្យស្រលាញ់ជាងគេ?
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មួយឃ្លីបបង្ហាញពីចង្កេះ Mai Davika អ្នកគាំទ្រឃើញហើយ គ្រវីក្បាលហួសចិត្ត
ចុចអាន៖តាមពិត Bella ជានាយកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយល្បី ឯប្រាក់ចំណេញវិញ កប់ក្ដោងឯណោះ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ