Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សូលីកា សុំអង្វរកុំប៉ះទង្គិចផ្លូវចិត្តនាង ព្រោះទុកពេលចិញ្ចឹមកូន និងប្អូន

បានផុស

នៅ

​ដូចដែល​បានដឹងហើយថា ​ចំណង​ស្នេហ៍​កូន​ ១ ​រវាង​តារា​ស្រី​អ្នកនាង ពេជ្រ សូលី​កា និង​ស្វាមី​ខ្មែរ​រស់នៅ​ក្រៅប្រទេសពេលនេះ​ បាន​ឈានដល់​ផ្លូវបែក​បាក់​ហើយ​។ ​ដំណឹង​នេះ​ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​បង្ហាញ​ការភ្ញាក់ផ្អើល​គ្រប់គ្នា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបែកបាក់នេះ សម្រាប់អ្នកនាង ពេជ្រ សូលីកា រហូតមកដល់ពេលនេះនាងមិនបានធ្វើការបកស្រាយអ្វីទាំងអស់ ចំពោះមូលហេតុនៃដើមចម ដែលធ្វើឲ្យចំណងស្នេហារបស់ពួកគេដើរដល់ផ្លូវប្រេះឆាដូច្នេះ​ ។​ប៉ុន្តែ​មុននេះ​នាង​ក៏បាន​ចេញមុខ​ទទូច​ កុំ​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​ ព្រោះ​ទុកពេល​ដើម្បី​ចិញ្ចឹម​កូន ​និង​ប្អូន​។​

​តារាចម្រៀង​អ្នកនាង ពេជ្រ សូលី​កា​ បាន​លើក​ឡើង​ថា ​ខ្ញុំ​មិន​បង្ហាញថា ​ខ្ញុំ​យំ​មិនមែន​មានន័យថា ​ខ្ញុំ​មិន​ឈឺ​ទេ ​សូមកុំ​ប៉ះទង្គិច​ផ្លូវចិត្ត​ខ្ញុំ​ទៀត​ខ្ញុំ​សុំ​អង្វរ​ ហើយ​គ្រប់យ៉ាង​ដែល​ខ្ញុំ​ត្រូវធ្វើ​ឥឡូវនេះ​ គឺ​ដើម្បី​ក្រពះ​ប្អូន​ និង​កូន​របស់ខ្ញុំ​។ ​យ៉ាងណាមិញ​នាង​មិន​អត្ថាធិប្បាយ​អ្វី​ច្រើនជាង​នេះ​ទេ​ ពាក់ព័ន្ធ​រឿងរ៉ាវ​បែកបាក់​ស្នេហ៍​ដែល​ធ្លាប់តែ​ផ្អែមល្ហែម​កន្លងមក​នោះ​។​ ដោយឡែក​ថ្មីៗ​នេះ​ នាង​ក៏បាន​បញ្ចេញ​សារ​វែង​អន្លាយ​មួយ​និយាយ​រឿង​កូន​ផងដែរ​។​

​តារា​ស្រី​ពេជ្រ សូលី​កា​បាន​រៀបរាប់ថា ​«​ខ្ញុំ​នឹង​ប​ង្រៀន​កូនប្រុស​របស់ខ្ញុំ​ឱ្យ​ចេះ​ស្គាល់​អំពី​ការឱ្យ​តម្លៃ​មនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ រៀន​កុំ​កុហក​ កុំ​ក្បត់​ កុំ​អាត្មា​និយម​ កុំ​អំនួត​លើ​ខ្លួនឯង កុំ​បោកប្រាស់ កុំ​ធ្វើ​បាបចិត្ត​គេ កុំ​និយាយ​ជាន់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ កុំ​ចង់​មានបាន​លើសពី​សមត្ថភាព​របស់​ខ្លួន កុំ​រៀន​ល្បិចកល កុំ​ហ៊ឺហា​នឹង​របស់​ក្លែងក្លាយ កុំ​ងប់​ង​ល់​នឹង​ទង្វើ​របស់ខ្លួន​បាន​ប្រឌិត កុំ​រៀនសម្ដែង​ក្នុង​ឆាក​ជីវិត​ពិត ហើយ​រៀន​ចងចាំ​អ្វីដែល​ខ្លួន​បានធ្វើ​ដាក់​គេ​ឱ្យបាន​ច្រើន ​រៀន​ទ​ទួល​ការពិត ​រៀន​ទទួលយក​កំហុស​ដែល​ខ្លួន​បានធ្វើ រៀន​យល់​ពី​ចិត្ត​គេ​សំខាន់​ជាងគេ​នោះ​ គឺ​ភាព​ស្មោះត្រង់​មិន​ក្បត់​ផិត​និង​ការឱ្យ​តម្លៃ​មនុស្ស៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ៣០ នាទីutes មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម៤៨ នាទីutes មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១២ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម