ជីវិតកម្សាន្ដ
បវរកញ្ញាចក្រវាលវៀតណាម ដណ្ដើមប្រជាប្រិយភាពពីអ្នកគាំទ្រកាន់តែខ្លាំង ព្រោះសកម្មភាពពីរនេះ
បន្ទាប់ពីគ្រងមកុដបវរកញ្ញាចក្រវាលវៀតណាម ឆ្នាំ២០២២ បានពីរសប្ដាហ៍ បវរកញ្ញា Nguyen Thi Ngoc Chau ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រនៅឯស្រុកកំណើត ជាពិសេសនាងបានធ្វើរឿងដ៏ភ្ញាក់ផ្អើលពីរយ៉ាង យកឈ្នះចិត្តអ្នកគាំទ្រកាន់តែខ្លាំងឡើង។

ថ្មីៗនេះ បវរកញ្ញាចក្រវាលវៀតណាម អាណត្តិថ្មី បានធ្វើដំណើរត្រឡប់ទៅស្រុកកំណើត នៅឯតៃនិញ (Tay Ninh)។ ជាមួយគ្នាដែរ ហ្វេននៅស្រុកកំណើត បានចូលរួមក្បួនដង្ហែររបស់នាងយ៉ាងច្រើនកុះករ។ ប៉ុន្ទែអ្វីដែលគេផ្ទុះការចាប់អារម្មណ៍ទ្វេដងពីបវរកញ្ញារូបនេះ គឺដោយសារតែក្បួនដង្ហែរវិលត្រឡប់ទៅស្រុកវិញលើកនេះ នាងមិនបានជិះរថយន្តទំទើបនោះទេ។ ផ្ទុយទៅវិញ នាងបែរជិះកង់ជាមួយអ្នកគាំទ្ររាប់សិបនាក់ ធ្វើឱ្យពួកគេរំភើបយ៉ាងខ្លាំង ហើយកាន់តែមានមោទកភាពចំពោះនាង។ មិនតែប៉ុណ្ណោះ គ្រប់គ្នាសរសើរនាងមិនដាច់ពីមាត់ដែលតារាស្រីរូបនេះមានភាពកតញ្ញូចំពោះម្ដាយ ព្រោះមិនថាទៅដល់ទីណា នាងតែងនាំគាត់ទៅជាមួយ ហើយបង្ហាញមុខគាត់ជាសាធារណៈ គួរឱ្យយកគម្រូតាម។

ដោយឡែកចំពោះក្បួនដង្ហែរនេះដែរ តាមពិតមិនមែនធ្វើឡើងសម្រាប់អបអរសាទរនូវជោគជ័យរបស់ Ngoc Chau ដែលបានទទួលជយលាភីឯកជាបវរកញ្ញាចក្រវាលវៀតណាម ២០២២ ឡើយ ប៉ុន្តែវាជាយុទ្ធនាការជិះកង់ឡើងភ្នំ ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍មាតុភូមិឯណោះទេ។ ទោះយ៉ាងណា តាមរយៈសកម្មភាពនេះ ប្រជាជនវៀតណាមបានដាក់ការជឿជាក់យ៉ាងខ្លាំងលើម្ចាស់តំណែង Miss Universe Vietnam 2022 ថ្មីរបស់ខ្លួន និងរំពឹងថា នាពេលខាងមុខ ទោះជានាងមិនអាចដណ្ដើមជ័យជម្នះលើឆាកអន្តរជាតិក៏ដោយ ប៉ុន្តែក្នុងនាមជាបវរកញ្ញាមួយរូប នាងនៅតែបន្តធ្វើសកម្មភាពដ៏មានអត្ថន័យសម្រាប់ប្រទេសជាតិរបស់នាងមិនខាន៕








ប្រែសម្រួល៖ សន្យា
ចុចអាន៖ សាវតារមិនធម្មតារបស់បវរកញ្ញាចក្រវាលវៀតណាម ២០២២ នាង Nguyen Thi Ngoc Chau

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត