Connect with us

ជីវិតកម្សាន្ដ

វិថីសិល្បៈ ៩ឆ្នាំរបស់ BTS ត្រូវបានថតជាខ្សែភាពយន្តឯកសារ ដែលនឹងចាក់ផ្សាយឆាប់ៗនេះ

បានផុស

នៅ

ឈានជើងចូលវិស័យសិល្បៈជិតមួយទសវត្សរ៍ វិថីជីវិតក្រុមតន្ត្រី BTS ត្រូវបានថតជាខ្សែភាពយន្តឯកសារ ដែលនឹងមានចាក់ផ្សាយលើសេវាកម្មស្ទ្រីមរបស់ក្រុមហ៊ុន Walt Disney Co នៅឆ្នាំក្រោយ។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន កាលពីថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែភាពយន្តនេះ​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ នៅ​២០២៣ ដោយ​រួម​បញ្ចូល​ទាំង​តន្ត្រី និង​វីដេអូ​របស់​ក្រុម​កូរ៉េ​ខាង​ត្បូង​រយៈពេល​ ៩​ឆ្នាំ​កន្លង​ទៅ។ ខ្សែភាពយន្តចំណងជើង “BTS Monuments: Beyond the Star” ជាខ្សែភាពយន្តភាគបែបឯកសាររៀបរាប់ពីជីវិតប្រចាំថ្ងៃ គំនិត និងផែនការរបស់សមាជិកក្រុម ក្នុងកំឡុងពេលនៃការប្រឡូកក្នុងពិភពតន្រ្តីជិត ១០ឆ្នាំមកនេះ។

ក្រុមហ៊ុន Disney ថ្លែងថា ខ្សែភាពយន្តឯកសារ “BTS Monuments: Beyond the Star” នឹងចេញផ្សាយជាសកលនៅលើសេវាកម្មផ្សាយរបស់ខ្លួន រួមទាំងនៅលើ Disney+ ផងដែរ។ ចំណែកវេទិកាស្ទ្រីមផ្សេងទៀត រួមមាន Hulu និង Disney + Hotstar ក៏មានផ្សាយដែរ។ ក្នុងនោះក្រុមហ៊ុន​មិន​បានបញ្ជាក់ទេថា “BTS Monuments: Beyond the Star” នឹងមាននៅលើទីផ្សារឬអត់ឡើយ។

គួររំលឹកថា កាលពីខែមុនក្រុម K-pop បានប្រកាសពីការបំបែកក្រុមមួយរយៈពេល ខណៈសមាជិកកំពុងសម្រុកធ្វើការលើគម្រោងទោល ប៉ុន្តែជាដំណឹងល្អមួយសម្រាប់ហ្វេនៗ ព្រោះវិថីតន្ត្រីរបស់ក្រុមនេះនឹងលាតត្រដាងលើស្គ្រីនក្នុងពេលដ៏ខ្លីខាងមុខ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សមាជិក BST ជាប់ឈ្មោះជាសេដ្ឋី ព្រោះម្នាក់ៗកាន់កាប់ប្រាក់សុទ្ធរាប់សិបលាននៅក្នុងដៃ

ចុចអាន៖ ដឹងអាថ៌កំបាំងរក្សាវ័យមិនចេះចាស់របស់ អតីតតួ ហាន់ជីអ៊ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម